នៅក្នុងទីក្រុងដ៏ធំមួយមានមនុស្សអ៊ូអរណាស់ទាំងពេលព្រឹកនិងពេលយប់ផងដែរ តែមនុស្សម្នាក់បានត្រូវគេ បានចាប់តែគេក៏ត្រូវរបួសដែលព្រោះពួកនោះបានបាញ់ ត្រូវគេចំដៃនាយរត់គេចចេញយ៉ាងលឿន...ពេលនេះក៏យប់ ហើយដែកមិនដឹងត្រូវទៅណាទេហើយនាយមកតែឯង ទៀតនាយក៏ហួសចិត្តខ្លួនឯងដែលមនុស្សគេនេះណាមាន អំណាចណាស់តែបែរជាឲ្យគេដេញចាប់ទៅវិញណាមួយ គេមិនបានយកកាំភ្លើងមកតាមខ្លួនហើយនៅមកតែឯងទៀតឡានក៏ខូចទៀតស៊យមែនទែនហើយ...
" អឹក...គួររត់ទៅផ្លូវណាទៅវើយ " YG ផ្លូវមានពីរចឹងគេមិន ដឹងថាគួរទៅខាងណាយប់ហើយគេមិនចាំផ្លូវទេតែពួកនោះ មកជិតទាន់ទៅហើយក៏សម្រេចចិត្តថាទៅខាងឆ្វេងទៅរត់ មកបានពាក់កណ្ដាលផ្លូវក៏មានផ្ទះក្បែរនោះនិងមានមន្ទីរពេទ្យនៅក្បែរៗនឹងដែលរំលងតែ2ផ្ទះដល់ហើយ....
ចៃដន្យអីមានពេទ្យម្នាក់ចេញមកគេដល់ម៉ោងត្រូវទៅផ្ទះក៏ ងាកមកឃើញនាយដួលសន្លប់នៅក្បែរក៏ប្រញាប់ចូលទៅ ជួយយ៉ាងលឿនហើយក៏យកចូលទៅក្នុងពេទ្យសិនទុកចោលមិនបានទេ... នាយអស់ឈាមច្រើនក៏អស់កម្លាំង ណាមួយរត់មកយូរពេកក៏ហត់ ។
Morning ~
ពន្លឺព្រះអាទិត្យចូលមកធ្វើឲ្យនាយក្រាស់ភ្ញាក់ឡើងដោយ បើកភ្នែកសន្សឹមៗឲ្យសាំនឹងពន្លឺសិនហើយក៏ងាកមើលជុំ វិញខ្លួនគេថាខ្លួននៅកន្លែងណាឲ្យប្រាកដទៅ...កំពុងងាក មើលសុខៗក៏មានមនុស្សចូលមកធ្វើឲ្យនាយឆ្ងល់
" លោកភ្ញាក់ហើយ! មានឈឺមុខរបួសទៀតទេ " Jimin សួរទាំងញញឹមរួសរាយដាក់តាមតួនាទីរបស់គេ
" មេចក៏ខ្ញុំមកនៅទីនេះបាន? " YG មិនដឹងពិតមែនព្រោះ សន្លប់បាត់ហើយនាយមិនចាំឡើយ
" លោកដួលសន្លប់នៅមុខមន្ទីរពេទ្យខ្ញុំឃើញក៏យកមកព្យាបាលទៅ... " Jimin ឆ្លើយតាមធម្មតាហើយក៏យកអាហារ ទុកនៅលើតុឲ្យអ្នកជម្ងឺ
" អរគុណហើយ " YG រាងតូចគ្រាន់តែញញឹមតបជំនួសវិញ ហើយក៏មករុំរបួសឲ្យនាយសាជាថ្មីម្ដងទៀតបើនៅទុកមិន ប្ដូរខ្លាចមានមេរោគ...
" លោកទៅត្រូវស្អីមោបានត្រូវគ្រាប់បែបនេះ " Jimin លាងបណ្ដើរសួរបណ្ដើរគេឆ្ងល់ចង់ដឹងមូលហេតុតែបើមិន ប្រាប់ក៏គេមិនបានថាអីដែរ ព្រោះជារឿងផ្ទាល់ខ្លួនមិនចង់ ចេះដឹងរឿងរបស់គេទេ...
YOU ARE READING
💗ចាញ់ស្នេហ៏គ្រូពេទ្យ💗( Completed✔️ )
Short Storyប្រលោមលោកភាគខ្លីៗប្រុសនិងប្រុស... Yoongi Top / Jimin btt