ភាគ5 : ព្រោះឯងជាមនុស្សដែលយើងស្រលាញ់

3.4K 273 4
                                    

បន្ទាប់ពីបានចាត់ការរឿងការងាររួចអស់ហើយរាងក្រាស់ក៏ បានត្រឡប់ទៅផ្ទះវិញណាមួយគ្មានអីធ្វើទៀតផងមានតែ ទៅផ្ទះបើកឡានតាមផ្លូវនាយក៏បានឲ្យកូនចៅឈប់នៅមុខ ហាងមួយហើយនាយក៏ចុះទៅក្នុងដើម្បីទិញរបស់ខ្លះ ។

មួយសន្ទុះក្រោយ នាយក៏ចេញមកវិញដោយទឹកមុខញញឹម ញញែមជាប់រហូតកូនចៅក៏មិនហ៊ានសួរដែលក៏បើកឡាន បន្តទៅរហូតដល់ភូមិគ្រិះវិញ ។ ចុះមកនាយក៏ដើរចូលក្នុង ក្រឡែកមើលចុះឡើងរហូតមិនដឹងជារកអ្នកណាទេ...

" រកអ្នកណាចាហ្វាយ " Tin អត់សួរមិនបានពិតមែនមើល ទៅវាដូចជាហត់ចិត្តជំនួសតែម្ដង

" រកJiminនឹងណា...មិនដឹងគេទៅណា " YG នៅអើតចុះ ឡើងនិងដើររកមើលពេញផ្ទះស្មានថាគេនៅដើរលេងមុខសួនផ្កាអីទៅណាតែមានណាគេនៅក្នុងបន្ទប់គេងសោះ ឯមនុស្សខំដើររកឡើងវល់ពេញនឹង ( យ៉ាប់ >< )

** តុក តុក ** សម្លេងគោះទ្វាបន្លឺឡើងដោយដៃក្រាស់ដែលឈរនៅមុខបន្ទប់ទាំងញញឹម ។ ដោយមិនលឺសម្លេង អ្នកខាងក្នុងតបនាយក៏សម្រេចចិត្តបើកទ្វាចូលដោយខ្លួនឯង

" នៅឯណាចេះ! ក្នុងបន្ទប់ទឹកទេដឹង " YG និយាយតិចៗ ដើរចូលលបៗដូចចោរចឹង ដើរមិនឲ្យលឺសម្លេងជើងទេមក ដល់មុខបន្ទប់ទឹកក៏អើតករមើលថាមានមនុស្សឬអត់តែក៏...

** ផូស **

" អួយយយ... " YG យកដៃអង្អែលក្បាលខ្លួនឯងដោយការ ឈឺនេះបើកទ្វាមិនប្រាប់សោះមិនដឹងថាបែកឬក៏អត់ទេនេះ បើមិញលឺសូរតែផូសហើយនឹង ><

" លោកមកធ្វើអីនៅទីនេះ " Jimin ចូលទៅមើលនាយខ្លាចថាឈឺអីព្រោះមិញបុកក្បាលខ្លាំងគួរសម ( ចឹងចុះ )

" បែកក្បាលយើងទេដឹង...ឈឺណាស់ " YG ពេបមាត់អង្អែលក្បាលតិចៗរាងតូវក៏ឲ្យនាយអង្គុយលើគ្រែនឹងបាន គេមើលថាមានបែកឬក៏អត់ តែមានអីនាយងាកទៅក៏បាន ឃើញសាច់ដ៏សរខ្ចីពេញៗភ្នែកឡើងភាំង ។ នាយសម្លឹង មើលមិនដាក់ភ្នែកទេមើលហើយក៏ស្ញេញៗ រាងតូចមិនបាន ចាប់អារម្មណ៏នោះទេគេមើលក្បាលឲ្យនាយហើយក៏យក ប្រអប់ថ្នាំទៅទុកវិញ....

" រួចហើយ! វាមិនអីទេ...ហើយលោកមករកខ្ញុំធ្វើអី " Jimin សួរបណ្ដើររកខោអាវក្នុងបណ្ដើរដោយមិនបានមើលនាយ ថាកំពុងតែភ្លឹកនឹងរាងកាយរបស់គេនោះ ( កុំឲ្យព្រានចូលខ្លួនហាស៎ >< )

💗ចាញ់ស្នេហ៏គ្រូពេទ្យ💗( Completed✔️ )Where stories live. Discover now