បន្ទាប់ពីនិយាយគ្នាជាមួយអ្នកស្រីMinរួចហើយរាងតូចក៏ដើរ មកបន្ទប់របស់គេវិញ បន្ទប់គេនិងបន្ទប់របស់នាយក្រាស់គឺ នៅទល់មុខគ្នាតែម្ដង ។ រាងតូចបើកទ្វាចូលបន្ទប់ហើយក៏ ឡើងទៅគេងនៅលើគ្រែដោយទឹកមុខស្អុយ....
" ហឹម! ហេតុអីត្រូវនៅយូរយ៉ាងនេះ " Jimin បើតាមគិតទៅវាមិនគួរណាត្រូវមកនៅទីនេះទេគេអាចនៅផ្ទះគេ បានគេពិតជាមិនយល់មែនថាអ្នកផ្ទះនេះគេគិតអីនោះ....
** តុក តុក ** ថារៀបនឹងគេងទៅហើយតែក៏មានសម្លេង គោះទ្វាមករំខានរាងតូចក៏ងើបទៅបើកទ្វាទាំងមិនចង់
" លោក? មានការអីទាំងយប់នឹង " Jimin លើកចិញ្ចើមសួរ ទាំងចម្ងល់ព្រោះនេះវាយប់ហើយជាពេលដែលត្រូវគេងតើ គេមករកស្អីស្មាលនឹង
" ឲ្យយើងចូលទៅក្នុងសិនទៅ " YG មិនទាន់មានការអនុញ្ញាតផងនាយក៏ដើរចូលទៅក្នុងបាត់ហើយរួចក៏ទៅអង្គុយ លើគ្រែធ្វើប្រងើយដូចមិនខ្វល់ពីចិត្តរាងតូចសោះ...
" ខ្ញុំត្រូវការគេងណាលោក " Jimin
" តែយើងឈឺឯងមិននៅមើលយើងសិនទេឬ? " YG ល្បិច ច្រើនណាស់ហេតុតែចង់ឲ្យគេមើលថែមេចក៏ហ៊ានដែល
" មកឈឺអីពេលនេះ...មុខឡើងស្រស់ថាឈឺ " Jimin
" យើងឈឺមែនណា! ទើបមករកឯងឲ្យជួយ " YG រាងតូចក៏ មិនប្រកែកហើយក៏ទៅអង្គុយក្បែរនាយទាំងមុខស្អុយមិន ដឹងថាកម្មគេឬក៏អត់ទេនេះត្រូវមកជួបអ្នកជម្ងឺចឹងៗអី
" រៀបរាប់មក...ឈឺស្អីខ្លះ " Jimin
" និយាយមិនពិរោះសោះ...ជាពេទ្យស្អីចឹង " YG ពេបមាត់ មិនសុខចិត្តទេនិយាយអីអាក្រក់ស្ដាប់ម្លេះ គេចង់បានផ្អែមៗ
" ហឺយ! លោកឈឺអីដែលជួយរៀបរាប់ឲ្យស្ដាប់បានទេ " Jimin និយាយបង្អូសមួយៗដូចចង់ឌឺនាយក្រាស់យ៉ាងចឹង តែនាយញញឹមវិញធម្មតាហើយក៏ខិតមកជិតបន្តិច
" លោកបេះដូងណាគ្រូពេទ្យ " YG យកដៃមកស្ទាបទ្រូង ខាងឆ្វេងរបស់ខ្លួនហើយធ្វើមុខដូចគួរឲ្យអាណិតណាស់
" មេចក៏ចឹង? លោកទៅត្រូវអីមែនទេទៅពេទ្យទៅ " Jimin លឺចឹងក៏ភ័យដែលមេចសុខៗមកឈឺកន្លែងនឹងវិញ តាមដឹងរបួសគេមិនធ្ងន់ដល់ថ្នាក់នឹងនោះទេ
YOU ARE READING
💗ចាញ់ស្នេហ៏គ្រូពេទ្យ💗( Completed✔️ )
Short Storyប្រលោមលោកភាគខ្លីៗប្រុសនិងប្រុស... Yoongi Top / Jimin btt