បន្ទាប់ពីទៅបានលេខមកហើយនាយក៏រកចុចទៅដែលតែ មានអារម្មណ៏ថាមិនហ៊ានទេ មិនដឹងថាគួរនិយាយពីអីទៅ មុននៅស្ទាក់ស្ទើរភ្នែកមើលទូរស័ព្ទមិនឈប់នៅតែគិតមិន ចេញថាគួរខលទៅឬក៏អត់....
" ហឺយ! យើងមកគិតអីរឿងនឹងណ៎...ឈប់ខ្វល់ហើយ " YG ក្រោយពីគិតច្បាស់ហើយនាយក៏ទុកទូរស័ព្ទវិញដាក់ខ្លួនបិទ ភ្នែកគេងដើម្បីកុំឲ្យគិតទៀតនេះគ្រាន់តែជួបមិនបានប៉ុន្មាន ផងនាយនៅមិនសុខចង់ជួបគេទៀតទៅហើយនឹងខ្លួនគេក៏ មិនយល់ថាហេតុអី? មនុស្សគេមិនដែលគិតរឿងមិនបាន ការចឹងទេហើយនេះស្អីទៅកាន់តែមិនយល់ថែមហើយ...
** តុក តុក ** សម្លេងគោះបន្លឺឡើង
" អ្នកណាវើយ " YG ស្រែកសួរទាំងអារម្មណ៏មួមៅអាមនុស្សកំពុងគេងជិតលក់ហើយបែរជាមករំខានទៅវិញ
" ខ្ញុំចាហ្វាយ... " Tin ឆ្លើយហើយអ្នកជាចាហ្វាយក៏ឲ្យចូលបានគេដើរចូលមកដោយអោនគំនាបបន្តិចជាគោរព
" ខ្ញុំស៉ើបបានហើយ...អ្នកដែលចង់សម្លាប់ចាហ្វាយជាគូប្រជែងបាទ! " Tin
" អាJoonនឹងមែនទេ " YG
" បាទមែនហើយ...វាចង់ចាត់ការបានផ្លូវកាត់ " Tin នាយក្រាស់មិននិយាយអីទៀតទេក៏ឲ្យកូនចៅទៅវិញនាយ ក៏អង្គុយគិតនិងខឹងជាខ្លាំងមកលេងខាំស្ងាត់ៗចឹងទៅកើត ដោយការស្មុគស្មាញពេកនាយក៏ចេញទៅខាងក្រៅបបួល មិត្តមកផឹកម្ដងកុំឲ្យស្រ្ដេសពេក...
< Club >
ជាកន្លែងរបស់នាយក្រាស់ផ្ទាល់ចឹងហើយចង់ផឹកចង់ដេកនឹងក៏បានដែល ពេលនេះគេកំពុងនៅជាមួយមិត្តចាស់និយាយគ្នាលេងពីនេះពីនោះ
" ការងាររលូតទេវើយ " JK សួរទៅមិត្តដែលគិតតែពីផឹក ចង់ងាប់ខ្លួនហើយ
" មែនអីធម្មតា...តែយើងមានសត្រូវតាមសម្លាប់! កំពុងតែរក វិធីចាត់ការវាវិញ " YG
" ប្រយ័ត្នខ្លួនផងវើយ " JK គេដឹងថាមិត្តគេធ្វើការដែលគ្រោះថ្នាក់ក៏ចេះតែប្រាប់ទៅទោះYGពូកែក៏ដោយក៏អាច មានការភ្លាត់ម្ដងៗដែរ ចឹងហើយជួយប្រាប់គ្នាទៅមិត្តមាន តែមួយនឹងផង....
បន្ទាប់ពីការជួបជុំគ្នាហើយ នាយក្រាស់និងមិត្តក៏បំបែកគ្នា JKបានឲ្យYGគេងទៅក្លិបនឹងទៅតែគេមិនព្រមទេគឺគេចង់ទៅផ្ទះហាមក៏មិនបានក៏បណ្ដោយតាមនឹងទៅ YGមិនជា ស្រវឹងអីពេកទេអាចបើកឡានទៅវិញបាន ។
YOU ARE READING
💗ចាញ់ស្នេហ៏គ្រូពេទ្យ💗( Completed✔️ )
Short Storyប្រលោមលោកភាគខ្លីៗប្រុសនិងប្រុស... Yoongi Top / Jimin btt