បន្ទាប់ពីដើរលេងបានឆ្អែតហើយរាងក្រាស់បាននាំរាងតូច ត្រឡប់មកវិញតែមិនមែនទៅផ្ទះគេទេគឺមកCondoផ្ទាល់ ខ្លួនទៅវិញទេព្រោះនេះយប់ហើយមិនចង់ចូលផ្ទះឲ្យរំខាន អ្នកផ្ទះឡើយ...
" ហេតុអីមិនទៅផ្ទះ " Jimin ដើរមកជាមួយរាងក្រាស់តាម ក្រោយក៏សួរគេចង់ដឹងមកធ្វើអីទីនេះទៅផ្ទះក៏បានយប់ ហើយគេចង់ទៅសម្រាកខ្លះ...
" មិនចង់ទៅ! យើងចង់គេងនៅទីនេះ " YG និយាយចប់ក៏ បើកទ្វាបន្ទប់ចូលទៅក្នុងដោយមានរាងតូចតាមពីក្រោយ ជាប់រហូតហើយក៏សម្លឹងជុំវិញបន្ទប់គឺស្អាតណាស់មានការ រៀបចំយ៉ាងល្អរៀបរយណាស់គួរឲ្យចង់រស់នៅណាស់..
" នេះ...ទៅងូតទឹកចេញទៅ " YG បោះកន្សែងឲ្យរាងតូច ហើយខ្លួនក៏ដាក់ខ្លួនគេងបន្តិចព្រោះមកពីដើរលេងហត់ពេក ទម្រាំរាងតូចចេញមកវិញគេអាចស្រួលខ្លួនខ្លះហើយ...
មួយសន្ទុះក្រោយ Jiminចេញមកវិញដោយរុំកន្សែងត្រឹម ចង្កេះដើរចេញមករករាងក្រាស់ដោយខ្លួននៅសើមតិចៗ មើលទៅគួរឲ្យទាក់ទាញមែនទែន សាច់ក៏សរចង្កេះតូចៗ ក្បាលពោះរាបស្មើនិយាយទៅអេមតែម្ដងមិនដែលឃើញ ប្រុសណាស្អាតៗម្លឹងៗទេលោកអើយ...
រាងក្រាស់កំពុងភ្លឹកមើលរាងកាយរបស់រាងតូចវាពីរដងហើយដែលJiminឈរបង្ហាញរាងឲ្យគេមើលបែបនេះ ឃើញម្ដងចង់តែចាប់អុកឲ្យណាណីទេតែថាយើងសុភាព បុរសទើបមិនហ៊ាន >< ( សុភាពបុរស )
" លោក...លោក...ភ្លឹកអីទៀតហើយ " Jimin ខំហៅខ្លាំងៗ តែមិនលឺសោះនៅញឹមៗនឹងហើយ ដល់ទះមួយដៃបានភ្ញាក់
" ហាស៎? ឯងនិយាយអី... " YG ធ្វើមុខស្លឺៗដូចមិនដឹងអី សោះចឹងសម្លឹងរាងតូចភ្លឹកៗ
" លោកឯងនេះព្រលឹងខ្សោយណាស់ " Jimin អោបដៃ ក្រវីក្បាលគ្រាន់តែដោះអាវឈរនៅមុខសោះក៏ភ្លឹកដែល យ៉ាប់មែនដូចមិនដែលឃើញប្រុសដោះអាវចឹង
" អ្នកណាឲ្យឯងចេញមកមិនពាក់អាវ..យើងនេះវាស្លុងតាម យល់ទេ " YG
" អឹម! សុំទោសៗ...ចុះមានខោអាវឲ្យខ្ញុំពាក់ទេ " Jimin ចេញមកនឹងមកពីគ្មានខោអាវព្រោះអាវគេប្រលាក់អស់ទៅ ហើយមកពីដើរលេងច្រើនធ្វើអាវមានក្លិនមិនល្អ
YOU ARE READING
💗ចាញ់ស្នេហ៏គ្រូពេទ្យ💗( Completed✔️ )
Short Storyប្រលោមលោកភាគខ្លីៗប្រុសនិងប្រុស... Yoongi Top / Jimin btt