អ្នកណា??

680 59 3
                                    

Part:12

ពន្លឺព្រះអាទិត្យរះឡើងចាំងចូលបន្ទប់រាងតូចដែលកំពុងគេងលង់លក់នោះយ៉ាងស្រួល គេត្រូវលើកដៃមកបាំងផ្ទៃមុខពេលដែលប៉ះនឹងពន្លឺថ្ងៃមកលើផ្ទៃមុខខ្លួនបែបនេះ  ថ្ងៃនេះជាថ្ងៃឈប់សម្រាកទើបគេដេកបានយូដល់ថ្នាក់នេះ។

<ហឺយ..>ដោយទ្រាំនឹងពន្លឺថ្ងៃមិនបានក៏ងើបទៅទាញវាំងននបិទ. ថារៀបនឹងដាក់ខ្លួនដេកបន្តទៀតតែក៏ឮសំឡេងទូរស័ព្ទរោទិ៍ឡើង មុននឹងលើកដៃរាវរក..

<អាឡូ>លើកមកដាក់ជិតត្រចៀកមុននឹងហើបមាត់និយាយរទៅអ្នកម្ខាងទៀត..

<tae ថ្ងៃនេះយើងមានរវល់អីទេ>Steliya

<អត់ទេ នាងក៏ដឹងថាថ្ងៃនេះជាថ្ងៃសម្រាកណា>និយាយងុលៗព្រោះគេដេកមិនទាន់ឆ្អែតទេ

<ចឹងពួកយលងទៅShoppingល្អទេ ព្រោះយើងចង់ទៅទិញរបស់ខ្លះឯងទៅទេ<Steliya

<អឺ...អឹមទៅចឹងចាំបន្តិចណា សូមរៀបចំខ្លួនបន្តិចបានហើយ>Taehyung និយាយរួចក៏ប្រញាប់ចូលបន្ទប់ទឹករៀបចំខ្លួនព្រោះផ្ទះបាយគេក៏អស់គ្រឿងញាំុដែលមានតែរកអីមកដាក់ក្នុងទូគ្រាន់ពេលឃ្លានយកមកញាំុមិនបាច់ចេញទៅក្រៅ។

បន្ទាប់ពីរៀបចណខ្លួនរួចរាល់រាងតូចក៏ចុះទៅខាងមុខ ព្រោះត្រូវចាំsteliyaដែលជាមិត្តមកទទួល

បន្តិចក្រោយមកឡាននាងក៏ឈប់មុខរាងតូច ពួកគេក៏ចេញដំណើរទៅអាហារដ្ឋានមុន ព្រោះម្នាក់ៗមិនទាន់បានញាំុអីទេ គិតថាញាំុអីហើយទើបចេញដំណើរទៅរកទិញអីពេលក្រោយ..

+អាហារដ្ឋាន..

<tae. ឯងចង់ញាំុអី>បើកមីនុយមុននឹងងាកមកសួររាងតូចជាមុនសិន

<អីក៏បាន យើងញាំុមិនរើសទេ>ញញឹមដាក់នាងតិច ពិតមែនហើយរាងតូចញាំុម្ហូបមិនដែលរើសទេអោយតែមានអ្នកធ្វើអោយញាំុរាល់ថ្ងៃគង់តែខ្ជិលទេស្មានថាគេចូលចិត្តញាំុមីខ្លាំងណាស់ហេស។

បន្ទាប់ពីកម្មង់របស់ញាំុរួចរាល់ពួកគេក៏បន្តទៅទិញអីដែលពួកគេត្រូវការដោយមានកាន់កន្រ្តក់រុញម្នាក់មួយដើម្បីដាក់របស់ដែលគេត្រូវការ។

🌻💕Love For You🌻💕Where stories live. Discover now