ឈប់ហើយ

1.3K 85 9
                                    

Part:23

<ហឺុយ~~>រាងក្រាស់ដកដង្ហើមធំមួយវាសមុននឹងងាកមុខទៅម្ខាងព្រោះមិនចង់បញ្ចេញទឹកមុខកំណាចរបស់ខ្លួនអោយtaehyungឃើញឡើយនាយបារម្ភ បារម្ភថាគេនឹងខ្លាចខ្លួន។jungkookមិននិយាយអីទៀតក៏ដើរចេញទៅខាងក្រៅដើម្បីរកកន្លែងបន្ធូអារម្នណ៍ខ្លះ។

រាងតូចដែលឈរនៅកន្លែងដដែកសម្លឹងមើលទៅដំណើរនាយកំម្លោះដើរចេញទៅទាំងព្រួយបារម្ភព្រោះមិញនេះក៏ដឹងថានាយកំពុងស្មុគស្មាញខ្លាំងណាស់។

<ហឹុកៗ..>អ្នកស្រីjeonដែលត្រូវនាយកំម្លោះថាអោយនោះក៏ឈរយំខ្សឹបខ្សួរព្រោះតែកំពុងពិចារណាខ្លួនឯងគេថាអោយខ្លួនត្រូវហើយព្រោះខ្លួនមិនបានមើលថែលោកjeonដិតដល់។

<អ៊ំស្រី>Taehyung បែក្រោយមករកគាត់ពេលឃើញគាត់កំពុងអោនមុខចុះយំខ្សឹបខ្សួលម្នាក់ឯងគួរអោយអាណិតណាស់តែក៏ខឹងនឹងរាងក្រាស់ដែល ដែលមកថាអោយគាត់ខ្លាំងៗបែបនេះ។

<អ៊ំស្រី..មិនអីទេ>ចូលទៅជិតគាត់មុននឹងលើកដៃទៅអង្អែលខ្នងរបស់គាត់តិចៗលួងលោមអោយញាត់ឈប់ព្រួយបារម្ភ។

<jung..គេថាត្រូវហើយអ៊ំអ៊ំសមតែទទួលយក>អ្នកស្រីJeon និយាយទាំងសម្លឹងមុខរាងតូចទាំងទឹកមុខក្រៀមក្រំបំផុត។

<អ៊ំស្រីកុំទុកសម្តីគេក្នុងចិត្តអី គេជាមនុស្សឆាប់ឆេឆាវចឹងហើយ>Taehyung

<តែយ៉ាងណាអ៊ំជាអ្នកខុស>នៅតែនិយាយតវ៉ាថាខ្លួនជាអ្នកខុសទាំងដឹងថាមិនមែនជាកំហុសខ្លួន។រាងតូចពេលឮចឹងហើយមិនដឹងត្រូវនិយាយបែបណានោះទេគាត់នៅតែគិតថាខ្លួនជាអ្នកខុសដដែល។

ក្រាក~~

សម្លេងទ្វាដែលអ្នកគ្រប់គ្នារងចាំអស់2ម៉ោងទៅហើយបានបើកឡើងដោយដៃលោកគ្រូពេទ្យដែលបានជួយសង្រ្គោះនោះចេញមកជាមួយអ្នកគ្រូពេទ្យ2,3អ្នកទៀតចេញមកតាមក្រោយ។

<លោកគ្រូពេទ្យ..ស្វាមីខ្ញុំយ៉ាងមិចហើយ>រាងចំណាស់ជាងគេប្រញាប់ក្រោកឈររត់ទៅជិតលោកគ្រូពេទ្យទាំងចិត្តអន្ទះសារចង់ដឹងពីអាការះប្តីរបស់ខ្លួន.។

<គឺ..ស្វាមីអ្នកស្រីរួចផុតពីគ្រោះថ្នាក់ហើយតែដោយសារតែជង្គង់របស់គាត់ប៉ះពាល់ផ្អែកឆ្អឹងទើបត្រូវពិនិត្យមើលម្តងទៀតសិនដើម្បីអោយច្បាស់ក្នុងចិត្តហើយមួយទៀតក្បាលរបស់គាត់បែកខ្លាំងពេកត្រូវព្យាបាលនឹងពិនិត្តបន្តទៀតសិនតែហាមកុំធ្វើអោយគាត់មានការគិតច្រើនស្មុគស្មាញច្រើនពេកវានឹងល្អប្រសើរច្រើន>លោកគ្រូពេទ្យរៀបរាប់យ៉ាងលំអិតប្រាប់ទៅអ្នកស្រីjeonព្រមទាំងហាមនេះហាមនោះដើម្បីកុំអោយប៉ះពាល់ដល់ខួរក្បាលរបស់គាត់។

🌻💕Love For You🌻💕Where stories live. Discover now