បន្ទាប់ពីរាងតូចចេញទៅសាលាបាត់jungkookបន្ទាប់ពីបានញាំុបបរបានពីរបីបាត់នឹងរួចក៏ទៅសម្រាកបន្តព្រោះគេនៅរៀងមានអារម្មណ៍ថាវិលមុខតិចតួចប្រហែលយប់មិញនេះគេផឹកច្រើនពេក មិនដឹងថាមកនៅឃាមួយរាងតូចយ៉ាងមិចផងយប់មិញនោះ...
+In the school..
Taehyung ដែលទើបនឹងមកដល់សាលាក៏ចូលក្នុងថ្នាក់តាមធម្មតាគេមិនបានគិតរឿងដែលបានកើតឡើងនៅយប់នោះឡើយ ព្រោះគេមិនអាចហាមឃាត់ចិត្តអ្នកណាម្នាក់អោយស្រឡាញ់យើងបានឡើយចឹងហើយអោយគេទៅចុះ គេក៏មិនសូវមានអារម្មណ៍ថាឈឺចាប់នោះទេតាំងពីបានjungkookមកនៅក្បែរគេមក អារម្មណ៍ដែលមានចំពោះjeasooហាកគ្នានន័យសម្រាប់គេចឹងទាំងដែលគេស្គាល់jeasooមុនjungkook..
<tae~~>នាងតូចរូបស្រស់ដែលទើបនឹងឈានជើងចូលថ្នាក់ក៏ឃើញរាងតូចទើបប្រញាប់រត់ទៅរក គេពិតជាបារម្ភពីរាងតូចខ្លាំងណាស់តាំងពីយប់នោះមកតេទៅក៏មិនលើកដែល ទើបមិនបានសូវនិយាយគ្នាច្រើន..
<អេ មិចក៏មកអោបយើងចឹង>Tae សួរឡើងពេលឃើញថាមិត្តខ្លួនសុខៗក៏រត់មកអោបគេដូចបែបរាប់ឆ្នាំចឹងឈប់បានតែមួយថ្ងៃសោះ..
<ឯងមិនអីទេហេស>Steliya ដកខ្លួនចេញពី្ារអោបមុននឹងសួរទៅរាងតូចtaeគ្រាន់តែឮចឹងក៏ស្ងាត់មួយសន្ទុះគេមិនដឹងគួរនិយាយបែបណាទេថាឈឺចាប់ខ្លាំងក៏មិនត្រូវថាមិនឈឺចាប់រឹតតែមិនត្រូវតែក៏ត្រូវប្រាប់មិត្តខ្លួនតាមអារម្មណ៍របស់គេ..
<យើងមិនបានកើតអីឯណា មិចក៏សួរបែបនេះ>ញញឹមទៅកាន់នាងតិចៗដើម្បីខំបញ្ចាក់ទៅអោយនាងដឹងថាខ្លួនពិតជាមិនអីមែន ហើយគេក៏មិនចង់អោយនាងមកបារម្ភពីខ្លួនខ្លាំងពេកដែល..
<អឹម..យើងឮឯងនិយាយចឹងយើងសប្បាយចិត្តណាស់>Steliya ញញឹមដាក់រាងតូចឡើងវិញមិញនេះទឹកមុខភ័យចំពោះរាងតូចខ្លាំងណាស់ខ្លាចគេឈឺចាប់ត្រូវយំសោកដោយសាប្រុសម្នាក់នេះតែផ្ទុយទៅវិញមិត្តគេក៏មិនកើតអីដែលដូចខ្លួនបានគិតឡើយ ឃើញចឹងគេធូទ្រូងខ្លះហើយ..
<មែនហើយ jungkook គេរៀនថ្នាក់មួយណា>រាងតូចបន្ទាប់ពីស្ងាត់បន្តិចក៏សួរទៅកាន់មិត្តឡើងធ្វើអោយនាងងាកមុខមកមើលខ្លួនមុននឹងនិយាយ..