បន្ទាប់ពីចេញពី Club Yiboបាននាំ Zhan មកភូមិគ្រឹះរបស់គេធ្វើរឿងនោះរហូតដល់ទៀបភ្លឺទើបបញ្ឈប់ បន្ទាប់មកគេយកZhanដែលសន្លប់នោះទៅសម្អាតខ្លួនហើយក៏គេងអោបZhanរហូតដល់គេងលក់ទៅ
Newday
ម៉ោង9ជាម៉ោងដែលមនុស្សម្នាកំពុងធ្វើការយ៉ាងមម៉ាញឹក ប៉ុន្តែមកមើលមនុស្សពីរនាក់នេះវិញគេងមិនទាន់ក្រោកនៅឡើយដោយសារតែសកម្មពេកការពីយប់មិញ កម្ដៅពីព្រះអាទិត្យសឹងតែអាចកម្លោចសត្វមានជីវិតអោយងាប់បានដោយសារស្រទាប់អូហ្សូនផែនដីបានបាត់បង់បន្តិចម្ដងៗ បានជះចូលបន្ទប់ របស់Yiboតែកម្ដៅទាំងនោះមិនអាចជះចូលទាំងស្រុងនោះទេព្រោះមានកញ្ចក់ការពារនឹងវាំងនងនៃបង្អួចបាំង បានបង្ហាញរាងកាយមនុស្សពីនាក់កំពុងគេងអោបគ្នាស្អិតសឹងតែជារាងកាយតែមួយ
"អឹម...អូយ..."Zhanក្រហឹមដើមក រើប្រែខ្លួនរបស់គេបន្តិចទាំងមិនទាន់បើកភ្នែកដោយសារមានអារម្មណ៍ស្ពឹកស្រពន់ ស្រាប់តែគេឈឺសព្វពេញប្រាណ ក្បាលក៏ឈឺ រាងកាយក៏ឈឺ តំបន់ខាងក្រោមចុកផងឈឺផងចំណែកឯដៃជើងរបស់គេស្ពឹកអស់ទៅហើយក៏និយាយតិចៗឡើង
"ហេតុអីក៏ឈឺយ៉ាងនេះ?"Zhanរអ៊ូឡើងតិចៗព្រោះគេមិនដឹងថារាងកាយរបស់គេមានអ្វីកើតឡើងនោះទេ
បន្ទាប់មកគេក៏បើកភ្នែកឡើងសំលឹងឃើញបរិក្ខារនឹងគ្រឿងសង្ហារឹមក្នុងបន្ទប់នេះមានលក្ខណះប្រណិតនឹងមានតម្លៃថ្លៃកប់ពពក ព្រោះរបស់របរទាំងនេះគេមិនដែលមិនធ្លាប់ជួបនោះទេមើលមួយភ្លេតគេក៏អាចដឹងពីម្ចាស់របស់បន្ទប់នេះថាមានលំដាប់ណាទៅហើយ
"កុំអាលក្រោកអីគេបន្តិចទៀតទៅ"Yiboរឹតបន្តឹងការអោបរបស់គេខ្លាំងជាងមុនឃាត់អោយZhanគេងបន្តពេលZhanព្យាយាមក្រោកឡើង Yiboគេដឹងខ្លួនមុនZhanទៅទៀតតែគេមិនព្រមងើបក៏នៅសំងំគេងអោបបន្ត
"លែងទៅមើលធ្ងន់ណាស់វើយ"Zhanស្រែកខ្លាំងនិយាយគំរោះគំរើយតាមចរឹករបស់គេពីដើមមកម្ល៉េះ
"និយាយដាក់ប្ដីមិនគួរអោយស្រលាញ់ដូចយប់មិញសោះ"Yiboបើកភ្នែកហើយទ្រោបពីលើZhanនិយាយពាក្យសម្ដីសំដៅលើរឿងកើតឡើងកាលពីពេលយប់មិញរវាងគេនឹងZhan