Episode 9
បន្ទាប់ពីZhanញ៉ាំអាហារដែល Yiboលើកយកមកអោយឆ្អែតហើយ Zhanក៏គេងលក់ ឯYibo បានរៀបចំថាសអាហារស្រួលបួលវិញហើយក៏ឡើងទៅគេងអោប Zhanលង់លក់ទៅ។
#Newday
#Xueyang's house
"ចៅហ្វាយនេះជាអ្វីដែលចៅហ្វាយអោយខ្ញុំទៅធ្វើ"Yungមនុស្សជំនិតរបស់Xueyangនិយាយប្រាប់ទៅអ្នកជាចៅហ្វាយដោយដាក់ឯកសារលើតុការងារ YungនៅជាមួយXueyangជិត10ឆ្នាំទៅហើយ តាំងពីXueyangគ្មានអ្វីសោះជាកូនចៅគេដូចគ្នារហូតដល់ក្លាយជាម៉ាហ្វៀរមួយរូបដែលមានជំនួញធំគួរសម ហើយគេស្មោះត្រង់នឹងXueyangខ្លាំងណាស់គេបានស្បថថាជីវិតរបស់គេជារបស់Xueyang គេហ៊ានធ្វើអ្វីគ្រប់យ៉ាងដែលXueyangចង់បានៗ ឯXueyangទោះគេមិនបញ្ចេញអារម្មណ៍ទន់ភ្លន់ដាក់Yungឬសោះកក្រោះដាក់ក៏ដោយតែគេចាត់ទុកYungដូចសមាជិកគ្រួសារគេម្នាក់យ៉ាងចឹង ហើយគេក៏មិនកន្តើយដាក់អ្នកដែលធ្វើបាបYungដូចគ្នា។
"ហឹម...Song Jiyang 26ឆ្នាំម្ចាស់ហាងកាហ្វេនៅលីវ បងយើង2ឆ្នាំតែមិនជាបញ្ហាសំរស់ស្អាតក្មេងបែបនេះ អាYungជូនយើងទៅបន្តិច"Xueyangបន្ទាប់ពីមើលត្រួសៗពីប្រវត្តិរូបJiyangហើយក៏បានអោយYungជូនគេទៅហាងកាហ្វេរបស់Jiyangដើម្បីទៅរាក់ទាក់សារសងបានបន្តិច
"បាទ"Yungឆ្លើយហើយក៏ដើរចេញពីបន្ទប់ធ្វើការរបស់Xueyangចុះទៅខាងក្រោមរៀបចំឡានរួចជាស្រេចក្នុងការជូនចៅហ្វាយរបស់គេទៅជួបCrជាទីស្នេហារបស់ចៅហ្វាយ ឯXueyangក៏បានផ្លាស់ប្ដូរសម្លៀកបំពាក់យ៉ាងសមរម្យបែបមនុស្សសាមញ្ញធម្មតាបន្ទាប់មកក៏ចុះទៅក្នុងឡានដែលចតរង់ចាំគេនៅមុខភូមិគ្រឹះរួចជាស្រេចហើយនោះ
"ចៅហ្វាយបើចៅហ្វាយចង់បានគាត់ ប្រើខ្ញុំតែបន្តិចបានហើយចាំបាច់ចៅហ្វាយហត់ច្រើនបែបនេះធ្វើអី?"YungសួរទៅXueyangកំឡុងពេលឡានកំពុងបើកលើដងផ្លូវឆ្ពោះទៅហាងរបស់Jiyang ដោយសារលើកនេះគេមានអារម្មណ៍ថាXueyangយកចិត្តទុកដាក់ខុសពីរាល់លើក
"របស់ល្អត្រូវយកដោយវិធីល្អៗ"Xueyangនិយាយមួយឃ្លាយ៉ាងខ្លីដោយភ្នែកមើលទៅដងផ្លូវជាប់រហូត Yungក៏ឈប់សួរហើយក៏បន្តបើកឡានទៅមុខរហូតដល់ហាងរបស់Jiyang