🔥អង្គរក្ស🔞

161 14 0
                                    

Episode 5

"កំពុងបារម្ភកុំញ៉េញ៉ៃ"Yibo

"ប៉ះពាល់តិចតួចមិនបានទេអាមុខងាប់នេះ"Haoxuanរអ៊ូងូវៗពេលត្រូវមិត្តរបស់ខ្លួនថាអោយមិនទុកមុខអោយបន្តិចសោះ បន្ទាប់មកក៏លើកកែវស្រាមកអកផឹកបន្ត

@Skip

#បន្ទប់ទឹក

"រួចរាល់ហើយមែនទេ?​"ZhanងាកសួរJiyangបន្ទាប់ពីឃើញJiyang ចេញពីបន្ទប់ទឹកមកឈរមុខកញ្ចក់ដែលគេបំពាក់សំរាប់ឆ្លុះ

"Emmហើយៗតោះ"JiyangតបទៅZhanវិញបន្ទាប់មកពួកគេក៏ដើរព្រមគ្នាចេញពីបន្ទប់ទឹកវិញ

"ផឹប...អឹក"Jiyangដោយសារផ្លូវចង្អៀតណាមួយក៏ងងឹតតិចៗJiyangបានដើរប៉ះនឹងមនុស្សម្នាក់បណ្ដាលអោយគេទប់លំនឹងខ្លួនមិនបាន រកកលចង់ដួលតែសំណាងល្អដែលមានអ្នកទ្រទាន់ពេលវេលាទើបមិនធ្វើអោយគេដួលអុកគូទលើដីនោះឡើង

សភាពស្ងប់ស្ងាត់លឺតែសំលេងដង្ហើមមនុស្សទាំងបីនាក់ដែលកំពុងស្លុងនឹងស្ថានការអំបាញ់មិញ សំលេងបេះដូងមនុស្សតែម្នាក់ដែលកំពុងតែលោតញាប់ខុសធម្មតា ជាអារម្មណ៍ដែលកំពុងភ័យឬអ្វីផ្សេង? សំលឹងមុខ កែវភ្នែកត្របាញ់ចូលគ្នាដោយអារម្មណ៍ចម្លែកម្យ៉ាង ដៃមាំទាំងពីរកំពុងក្រសោបចង្កេះតូចស្ដើង ដៃតូចដាក់លើស្មារ កាយកៀកគ្នាមិនសល់ចន្លោះពន្លឺអាចជ្រៀកចូលបាន វាសែនរ៉ូម៉ែនទិចមែនទែនបើពួកគេទាំងពីរជាគូរស្នេហ៍ តែវាមិនមែនឡើយព្រោះវាជាការជួបដំបូងរបស់ពួកគេទាំងពីរនាក់តែប៉ុណ្ណោះ

"ហេមៗៗ អាឆឺសកាលលែងអាឆែប"Zhanដែលកំពុងឈរមើលសកម្មភាពពួកគេទាំងពីរដែលកំពុងអោបគ្នាស្អិតគិតតែសំលឹងគ្នាជិតពីរនាទីនោះអត់មានយល់អារម្មណ៍អ្នកជិតខាងបន្តិចសោះ ក៏ធ្វើជាក្រហេមខ្អកធ្វើកណ្ដាស់ ដើម្បីដាស់អារម្មណ៍ពួកគេអោយមកវិញអោយដឹងខ្លួនទាំងពីរនាក់

"ហឹស..."Haoxuanសើចក្នុងបំពង់កញញឹមវៀចមាត់ជាទំលាប់របស់នាយទៅហើយ អស់សំណើចនឹងទឹកមុខរបស់Jiyangពេលនេះដែលកំពុងអៀនខ្មូរមុខ(គេនៅជិតគ្នាម្លឹងៗមិនឃើញចម្លែកម៉្យាងទោះជាវាងងឹតក៏មានពន្លឺខ្លះៗដែលចាំងប៉ះផ្ទៃមុខអាចមើលដឹង)

🔥អង្គរក្ស🔞Where stories live. Discover now