Episode 8
"វឹប...អឹម...អឹម..."Zhan
"អេបាត់ទៅណាហើយ?"បុរសឃាតករដែលសំដៅមកចាប់Zhanនោះក៏និយាយឡើងយ៉ាងចម្លែកក្នុងចិត្ត បាំងសរសរតែមួយភ្លែតសោះក៏មិនឃើញZhanបន្ទាប់ពីរកអស់ចិត្តហើយគេក៏បានដើរទៅមើលក្នុងពិធីរកYujinវិញ
#ក្នុងពិធី
"លោកប្រុសខ្ញុំធ្វើតាមនឹងចាប់គេបានហើយ"KanដើរសំដៅមកYiboវិញពេលគេទៅចាត់ការតាមអ្វីដែលYiboបញ្ជារ ពិតណាស់Yiboជាមនុស្សរវាស គេពូកែសង្កេត អំបាញ់ុមិញពេលគេក្រលាសភ្នែកទៅមើលZhanក៏ចាប់ភ្លឹកសកម្មភាពYujinនៅជ្រុងម្ខាងក្រោយខ្នងZhanមានសកម្មភាពប្លែកៗដោយសារតែYujinឧស្សាហ៍សំលឹងមើលមកZhanរហូតទើបYiboគិតថាស្ថានការមិនស្រួលបញ្ជារអោយKanទៅពិនិត្យមើលម្នាក់ខ្លាចដូចអ្វីដែលគិតហើយវាក៏មិនខុសពិតមែន
"ល្អណាស់ឯងចាត់ការសួរចម្លើយគេទៅ"Yiboងក់ក្បាលយល់ហើយក៏ប្រាប់អោយKanជាអ្នកស្វែងរកអ្នកដែលនៅពីក្រោយខ្នងរឿងនេះ
"បាទ"Kanតបហើយក៏នាំYiboចេញពីកម្មវិធីទៅភូមិគ្រឹះវិញ
"អូ៎ លោកJK"Taeហៅអ្នកម្ខាងទៀតដែលកំពុងតែឈររេរាដូចសំលឹងរកអ្វីម្យ៉ាង
"Tae កុំហៅខ្ញុំលោកអីវាឆ្គងណាស់ហៅJKធម្មតាបានហើយ ណាមួយយើងក៏អាយុស្របាលគ្នាដែរកុំគួរសមពេកអី ខ្ញុំមិនទម្លាប់ទេ"JKងាកមកមកតបនឹងTaeវិញទាំងសប្បាយចិត្ត
"បាទ ចុះZhanនោះនៅឯណា? មិចក៏មិនឃើញគេបែបនេះ"Tae យល់ព្រមជាមួយJKហើយក៏សួររកZhanដោយសារមិនឃើញZhanគេនៅជាមួយJK
"គេមានការទៅមុនហើយផ្ដាំអោយខ្ញុំលាលោកជំនួសគេផង"JKតបដោយលើកមូលហេតុសមគួរ បើប្រាប់ថាZhanត្រឡប់ចេញទៅផ្ទះមុនដោយមិនប្រាប់វាមិនសមគួរ ណាមួយនេះជាលេសល្អដែលគេអាចមកនិយាយជាមួយTaeផង
"អរ ចឹងទេមែនទេ"Taeងក់ក្បាលយល់ដោយមិនសង្ស័យអ្វីច្រើន
"បាទ ចឹងខ្ញុំសុំទៅវិញហើយ សង្ឃឹមថាយើងមានឱកាសធ្វើជាដៃគូរជាមួយគ្នា"JKក៏និយាយសុំខ្លួនត្រឡប់ទៅវិញ ទាំងមិនចង់សោះ គេចង់មានឱកាសបែបនេះយូរៗដែលអាចនិយាយជាមួយTaeតែពីរនាក់បែបនេះ តែគេមិនអាចធ្វើអោយTaeមានអារម្មណ៍ថាទើសទាល់នោះឡើយដោយសារតែគេទើបតែជួបគ្នាលើកដំបូង មានតែរកវិធីដែលអាចចូលស្និតនឹងTae ដោយសន្សឹមៗប៉ុណ្ណោះ