Episode 11
"អូយ... ក្រហាយណាស់...ហឹកៗ..."Yujinស្រែកដោយក្ដីឈឺចាប់ដំណក់ទឹកភ្នែកហូរចុះដូចបាក់ទំនប់ពេលនេះខ្លួនប្រាណរបស់គេដែលពោរពេញដោយរបួសគ្រប់កន្លែងវាផ្សាវាក្រហាយពេលទឹកដែលលាយជាមួយអំបិលនឹងម្ទេសស្រោចពីលើ តែគេធ្វើអ្វីមិនបានព្រោះដៃទាំងសងខាងជាប់ចំណង បើដៃទំនេរគេប្រហែលជាអេះអោយសាច់រលាត់ស្បែកដែលផ្សាក្រហាយនោះចេញអោយអស់មិនខាន
"យ៉ាងមិចហើយ...នេះដល់ថ្នាក់យំចេញមកផងហេស...កុំយំបែបនេះអី..."Kanពេញចិត្តជាខ្លាំងដែលអាចធ្វើបាបក្មេងមាត់រឹងនេះបាន ពូកែណាស់មែនទេ ចាំមើលស៊ូបានប៉ុណ្ណាជាមួយការធ្វើទារុណកម្មរបស់គេ ថែមទាំងនិយាយបែបសឺៗមិនយល់ការលូកដៃទៅជូតទឹកភ្នែកដែលកំពុងហូរចុះមិនឈប់
"អាយ...ហឹកៗ..."Yujinកាន់តែស្រែក យំកាន់តែខ្លាំងពេលភ្នែកទាំងគូររបស់គេពេលនេះវាចាប់ផ្ដើមផ្សារក្រហាយដូចខ្លួនប្រាណរបស់គេដែរដោយសារម្រាមដៃដែលKanយកមកជូតនោះវាជាប់ទឹកម្ទេសមកជាមួយ ពេលនេះគេមិនអាចបើកភ្នែកមើលទិដ្ឋភាពជុំវិញរបស់គេបន្តទៀតទេ វាបិទតែទឹកភ្នែកហូរមិនឈប់នៅឡើយ
"ហេតុអីទន់ខ្សោយយ៉ាងនេះ?"Kanសួរបែបឌឺដងដាក់Yujinព្រោះសភាពYujinពេលនេះវាមិនសមនឹងឈ្មោះថាឃាតករនោះទេតែដូចក្មេងប្រុសដែលទន់ខ្សោយទៅវិញ
"សំលាប់យើងចោលទៅ យ៉ាងណាឯងនឹងមិនបានចំលើយពីយើងនោះទេ...អ្ហឹក"Yujinហារមាត់ទាំងឈឺផ្សារមុខរបួសបង្ខំអោយKanសំលាប់គេ ពាក្យដែលKanនិយាយដាក់គេអំបាញ់មិញកាន់តែធ្វើអោយគេស្រលាញ់សេចក្ដីស្លាប់កាន់តែខ្លាំង យ៉ាងណាគេក៏ហត់នឹងជីវិតគេរាល់ថ្ងៃដូចគ្នា បើបានស្លាប់វាក៏ល្អជាងរស់វេទនា រងទណ្ឌកម្មវេទនាជាងអោយទៅស្លាប់បែបនេះដែរ
"ឯងចង់ស្លាប់ហើយហេស? ឯងប្រាកដទេថាឯងនឹងមិនប្រាប់? យើងនឹងមិនសួរឯងទេព្រោះយើងអាចសើុបដឹងដោយវិធីផ្សេងហើយ គ្រាន់តែពេលនេះយើងស្ដាយល្បែងលេងដូចជាឯង មិនទាន់ដាច់ចិត្តសម្លាប់នោះទេ"Kan ទើបតែល្បែងទីមួយសោះចុះចាញ់ទៅហើយគេនៅល្បែងជាច្រើនទៀតមិនទាន់បានប្រើ ប្រើអស់គេនឹងសម្លាប់មិនខាន