"ឲ្យបងសុំទោស..." អ្នកកំលោះពោលពាក្យសុំទោសចេញមក យ៉ាងខ្សោះខ្សោយ។ ខណៈនោះ ស្រាប់តែមានផ្កាប៉េសមួយទង រសាត់តែលតោលនៅលើអាកាសា ចាកឆ្ងាយពីគេបន្តិចម្ដងៗ រហូតបាត់ស្រមោលពីក្រសែភ្នែក លែងបានជួបជួនវិញទៀត។ ដូចជាមនុស្សម្នាក់ ដែលគេព្យាយាមស្វែងរកអស់ជាច្រើនឆ្នាំ ក៏នៅតែរកមិនឃើញ ហាក់បីដូចជាបាត់វត្តមានសូន្យសុង ចេញពីពិភពលោកមួយនេះ... សល់ត្រឹមពាក្យបណ្ដាំតាមវាយោ នាំយកក្ដីសង្ឃឹមចុងក្រោយ ទៅកាន់មនុស្សម្នាក់នោះ ឲ្យទទួលដឹងពីបំណងប្រាថ្នា និងពាក្យសុំទោសចេញពីចិត្តរបស់គេប៉ុណ្ណោះ...។
20 parts