Episode 5

821 41 0
                                    

នាងតូចត្រូវដួលទៅលើដី រាងកាយនឹងចិត្តថ្លើមក៏ឈឺផ្ទួន មិនអាចលាក់ការឈឺចុកចាប់បន្តទៀតបាន ក៏សម្រក់ទឹកភ្នែកមកនៅចំពោះមុខបុរសគ្មានបេះដូងម្នាក់នេះ។តែនាយបែរជាគិតថានាងកំពុងតែយកទឹកភ្នែកមកសម្ដែងដើម្បីចង់បានការអាណិតអាសូរ គិតហើយក៏កាន់តែរអើម។ជុងហ្គុកអោនចុះបន្ទិច គេប្រើបាតដៃរឹងមាំមកចាប់ច្របាច់ថ្ពាល់ឡាវេនទាំងសងខាងដោយប្រើកម្លាំងខ្លាំង ឲ្យនាងងើយមកមើលមុខគេឲ្យចំ។នាងតូចធ្វើអីមិនបាន បានត្រឹមតែយកដៃច្រត់លើស្មៅ បណ្ដោយឲ្យគេចាប់ទាញមុខមួយទំហឹង។កាន់តែមិនហ៊ានស្រែកយំ បានត្រឹមតែបង្ហូរទឹកភ្នែកដែលមិនអាចឃាត់បាន។
     រាងក្រាស់សម្លឹងមើលនាងតាំងពីក្បាលដល់ចុងជើង គេសូមមិនបដិសេធថានាងស្រស់ស្អាតខ្លាំង សម្រស់ដែលកម្របានជួប កែវភ្នែកខ្មៅនិលដូចត្បូងកែឆ្នៃ ច្រមុះស្រួច បបូរមាត់ពណ៍ផ្កាឈូកទម្រង់បេះដូងដែលបានមកពីធម្មជាតិ មុខសររលោងគ្មានសូម្បីតែស្លាកស្នាមឬសូម្បីតែមុនមួយគ្រាប់ កាន់តែបានប៉ះពាល់បែបនេះវាក៏ធ្វើឲ្យញាប់ញ័រមិនស្ទើរដែរ តែអ្វីដែលសំខាន់គឺគេបានស្អប់នាងបាត់ទៅហើយ។
     "មើលមុខយើងឲ្យចំ បើយើងដឹងថាឯងជាអ្នកនៅក្នុងរឿងនេះ ត្រៀមខ្លួនឈឺសាច់ទៅ"
     ជុងហ្គុក ប្រើសម្ដីដាក់គំនាបដោយឃោឃៅទៅកាន់រាងស្ដើងដែលកំពុងតែទន់ខ្សោយ ហើយក៏រុញមុខនាងទៅម្ខាងធ្វើឲ្យសក់វែងធ្លាក់មកបាំងមុខជំជិត។
     ពេលបានកំចាយអារម្មណ៍ហើយនាយក៏ដើរចេញទៅ ទុកឲ្យនាងតូចដេកលើស្មៅកៀនផ្កាឡាវេនដឺ។នាងតូចមានអារម្មណ៍ថាឈឺចាប់ជាខ្លាំងរហូតមិនអាចងើបខ្លួនកម្រើកបាន បានត្រឹមតែយំសោកទឹកភ្នែកហូរ ដើមទ្រូងក៏ដង្ហក់ជាខ្លាំង។ នាងគេងផ្អៀងសម្លឹងមើលទៅផ្កាទាំងនោះ ទឹកភ្នែកស្រក់ចុះកាត់កែវភ្នែកមួយទៀតមុននឹងធ្លាក់ទៅលើដី។
     ជុងហ្គុកមិនបានដឹងទេថាសកម្មភាពមុននេះគឺត្រូវបានអាជូដែលជាអ្នកបំរើបានឃើញទាំងអស់។នាងបានលប់មើលពីចំងាយទើបស្ដាប់ឮអ្វីមិនបាន ពេលដែលឃើញលោកប្រុសចេញទៅបាត់ អាជូក៏ប្រញាប់រត់មកលើកត្រកងឡាវេនដោយការអាណិតអាសូរជាខ្លាំង រហូតទប់ទឹកភ្នែកមិនបាន
    "ពុទ្ធោអ្នកនាងតូច ហឹុកៗ"
     តែឡាវេមពេលនេះប្រហែលជាមិនបានស្ដាប់ឮអ្វីដែលអាជូកំពុងតែនិយាយឡើយ។រាងស្ដើងដែលនៅក្នុងរង្វង់ដៃអ្នកបំរើ កំពុងតែធ្វើភ្នែកស្លឺបញ្ឃរឡើងលើ ដង្ហើមក៏ចាប់ផ្តើមដង្ហក់ញាប់ៗឮសូរដូចសម្លេងហួច
     ឃើញបែបអាជូកាន់តែភ័យតក់ស្លុតជាខ្លាំង នាងចាប់អង្រួនឡាវេនដែលកំពុងតែបាត់បង់សតិបន្ទិចម្ដងៗ
     "អ្នកនាងតូច ហឹុកៗៗ អ្នកនាងកុំកើតអីឲ្យសោះណ៎ា ហឹុកៗៗ"
     តែវាមិនបានប្រយោជន៍ឡើយ រាងស្ដើងចាប់ផ្តើមខ្សោយទៅៗ ត្របកភ្នែកក៏ចាប់ផ្តើមទន់ទាល់តែបិទជិត ហើយក៏សន្លប់។
     អាជូក៏ចាប់ផ្តើមស្រែក
     "ជួយផង! អ្នកណាក៏បានដែរជួយផង ហឹុកៗៗ អ្នកនាងតូចសន្លប់ហើយ ហឹុកៗៗ"
     ជីយ៉ុននឹងហាដុលដែលកំពុងតែពិនិត្យមើលការងារនៅឯបន្ទប់ទទួលភ្ញៀវ កាលបានឮសម្លេងស្រែកល្វើយៗពីខាងក្រៅក៏ប្រញាប់ទម្លាក់ការងារលើតុ ហើយក៏ចេញមកតាមប្រភពសម្លេង
     ពេលដែលបានឃើញពីចម្ងាយថាអាជូកំពុងតែទ្ររាងកាយកូនស្រីដែលដេកបិទភ្នែកនៅលើស្មៅក្បែរអាងទឹក អ្នកទាំងពីរក៏ប្រញាប់រត់ទៅភ្លាម។ជីយ៉ុនដែលមានអការះភិតភ័យជាងគេក៏ទ្រហោយំភ្លាមៗពេលបានទៅដល់ នាងទទួលឡាវេនពីដៃអាជូហើយក៏ស្រែកសួរទាំងទឹកភ្នែក
     "អាជូ កូនខ្ញុំកើតអីហាស?ហឹុកៗៗៗកូនម៉ាក់"
     អាជូប្រញាប់លុតជង្គង់នៅមុខលោកម្ចាស់ទាំងពីរហើយនិយាយទាំងខ្សឹលខ្សួល
     "ខ្ញុំមិនដឹងទេអ្នកស្រី មកដល់ក៏ឃើញអ្នកនាងតូចសន្លប់បាត់ទៅហើយ"
     អាជូមិនបាននិយាយអំពីរឿងដែលជុងហ្គុកធ្វើបាបឡាវេនទេ ព្រោះនាងមិនចង់ឲ្យមានបញ្ហាក្នុងគ្រួសារមួយនេះ ត្រឹមតែឡាវេនសន្លប់ក៏ធ្វើឲ្យម្នាក់ឡើងភ្នែកសស្លែតទៅហើយ។
     ហាដុលក៏មានអារម្មណ៍មិនខុសពីភរិយាដែរ តែគេមានភាពនឹងនជាង។
     "ឆាប់ទៅត្រៀមឡានទៅ"
     បុរសវ័យកណ្ដាលក៏និយាយទៅកាន់អាជូ
     "ច៎ាសលោកម្ចាស់"
     នាងងក់ក្បាលហើយក៏ប្រញាប់រត់ចេញទៅធ្វើតាមអ្វីដែលលោកបញ្ជា។ហាដុលប្រញាប់លូកដៃលើកបីត្រកងកូនស្រីស្មើរជីវិតរបស់ខ្លួនហើយក៏លើករត់ចេញទៅដោយមានជីយ៉ុនរត់តាមក្រោយ។
     ពេលទៅដល់មុខផ្ទះ ឡានក៏ចតចាំដោយបើកទ្វាររួចជាស្រេច។អ្នកទាំងពីរប្រញាប់ចូលទៅក្នុងឡាន កៃកុងក៏បញ្ឆេះម៉ាស៊ីនរួចក៏បើកចេញទៅ
     ដោយសារតែនៅតាមផ្លូវហាដុលបានទូរស័ព្ទមកប្រាប់មុន ទើបគ្រាន់តែបើកមកដល់មាត់ច្រកមន្ទីរពេទ្យភ្លាមក៏មានគ្រូពេទ្យ៣,៤នាក់ឈររង់ចាំទទួលដោយមានគ្រែរុញអ្នកជំងឺមួយផង។
     រថយន្តបានឈប់ ហាដុលមិនចាំតៃកុងឡានមកបើកទ្វារឲ្យក៏ទាញទ្វារឡានបើកដោយខ្លួនឯងព្រោះតែមិនចង់ខាតពេលវេលាយូរ ព្រោះជីវិតកូនស្រីសំខាន់បំផុត។
     គ្រូពេទ្យប៉ុន្មានអ្នកនោះបានអោនគោរពហាដុលនឹងភរិយាដូចព្រះជាម្ចាស់។ហាដុលទម្លាក់រាងកាយដែលសន្លប់ស្ដូកស្ដឹងទៅលើគ្រែថ្នមៗ រួចក្រុមគ្រូពេទ្យមកក៏ប្រញាប់បំពាក់អុកសុីសែនឲ្យឡាវេនហើយក៏រុញចូលក្នុងមន្ទីរពេទ្យដោយមិនបង្អង់យូរ។
     អ្នកទាំងពីរក៏រត់ចូលទៅដូចគ្នា រហូតទៅដល់មុខបន្ទប់សង្គ្រោះបន្ទាន់ក៏ត្រូវគ្រូពេទ្យម្នាក់ហាមឃាត់
     "អ្នកទាំងពីរមិនអាចចូលទៅក្នុងបានទេ សូមនៅរង់ចាំនៅខាងក្រៅសិន"
     "លោកគ្រូពេទ្យ ហឹុកៗ ជួយមើលកូនស្រីខ្ញុំផងណា"
     ជីយ៉ុនទៅចាប់ដៃលោកគ្រូពេទ្យហើយសុំអង្វរស្ទើរតែទន់ខ្លួន កុំតែបានដៃរឹងមាំរបស់ស្វាមីជួយទប់ កុំត្រូវដួលហើយ។គ្រូពេទ្យញញឹមបន្ទិចហើយក៏ចាប់ដៃតបទៅវិញ ជាការផ្ដល់សង្ឃឹម
     "កុំបារម្ភអីអ្នកស្រី ពួកយើងនឹងខិតខំឲ្យអស់លិទ្ធភាព"
     ចបសម្ដីលោកគ្រូពេទ្យក៏ប្រលែងដៃជីយ៉ុនហើយក៏ដើរចូលទៅក្មុងបន្ទប់សង្គ្រោះបន្ទាន់ ទ្វារក៏បានបិទដោយស្វ័យប្រវត្តិ។ហាដុលនាំរាងកាយទន់ខ្សោយភរិយាទៅអង្គុយនៅកៅអីរង់ចាំ។
     មន្ទីរពេទ្យនោះគឺបានសាងសង់ឡើងដោយសារហាដុលបានផ្ដល់ដីសំរាប់សាងសង ហើយលោកក៏ជាអ្នកមានភាគហ៊ុននៅ45%នៅក្នុងមន្ទីពេទ្យនេះដែរ។ចំណែកម្ចាស់មន្ទីរពេទ្យដែលមានភាគហ៊ុន55%គឺជាប្អូនប្រុសជីយ៉ុនដែលត្រូវជាប្អូនថ្លៃរបស់ហាដុលនេះហើយ។ហេតុនេះហើយទើបបុគ្គលិកនៅក្នុងមន្ទីរពេទ្យនេះត្រូវគោរពដល់គ្រួសារនេះជាខ្លាំង។
     គីម សុខជីនដែលជាប្អូនរបស់ជីយ៉ុន ពេលដែលបានដឹងដំណឹងចូលមន្ទីរពេទ្យរបស់ឡាវេន ក៏ប្រញាប់មកមើល
     "បងស្រី"
     ជីយ៉ុនងាកទៅតាមសម្លេងដែលធ្លាប់ស្គាល់ក៏ឃើញថាគេប្អូនរបស់ខ្លួន នាងក៏ងើបឈរស្ទុះអោបប្អូនប្រុសភ្លែតទាំងទឹកភ្នែកហូរសស្រាក់។សុខជីនលើដៃអង្អែលខ្នងអ្នកជាបងថ្នមៗជាការលួងលោម
     "មកដល់ទីនេះហើយបងកុំបារម្ភអី"

#ភូមិគ្រឹះចន

     ចន ជុងហ្គុកបន្ទាប់ពីបានធ្វើបាបឡាវេនហើយគេក៏ទៅសំងំក្នុងបន្ទប់ ទើបមិនបានដឹងរឿងអ្វីសូម្បីតែបន្ទិច។បន្ទាប់ពីសំរាកយកកម្លាំងបានគ្រាន់បើហើយ នាយក៏ចូលទៅសំអាតខ្លួន ជម្រះភាពស្អុះស្អាប់នៅក្នុងខ្លួន។
     បន្ទាប់ពីងូតទឹកផ្លាស់សម្លៀកបំពាក់រួចហើយ ជុងហ្គុកក៏ចុះតាមជណ្ដើរមកជាន់ខាងក្រោម សំដៅទៅបន្ទប់ទទួលភ្ញៀវ តែក៏គ្មានឃើញស្រមោលមនុស្សសូម្បីតែម្នាក់។នាយក៏កើតចិត្តចម្លែក
     "បាត់ទៅណាអស់ហើយ?"
     គេយកដៃជ្រែងហោប៉ៅហើយអ៊ូតែម្នាក់ឯង
     បន្ទាប់មកក៏ឃើញអ្នកបំរើម្នាក់នៅក្បែរនេះបានដើរ គេក៏ស្រែកសួរ
     "ឈប់សិន!"
     ឮបែបនេះអ្នកបំរើស្រីនោះក៏ប្រញាប់អោនគោរពភ្លាម
     "មានការអ្វីឲ្យបម្រើមែនទេលោកម្ចាស់?"
     "អឺ...គឺថាឯងឃើញប៉ាម៉ាក់ខ្ញុំទេ?"
     "ច៎ាស លោកម្ចាស់គឺពួកគាត់បានទៅមន្ទីរពេទ្យទៅហើយ"
     ឮបែបនេះជុងហ្គុកក៏ហាក់ភ័យបន្ទិច ព្រោះខ្លាចប៉ាម៉ាក់ខ្លួនជាអ្នកឈឺ
     "មានអ្នកណាកើតអីមែនទេ?"
     "ច៎ាសលោកម្ចាស់ គឺអ្នកនាងតូចឡាវេន"
     ជុងហ្គុកនៅឈរស្ងៀមទ្រឹង អារម្មណ៍ដែរភ័យមុននេះក៏ប្ដូរមកជាអស់សំណើច។គេអោនមុខចុះហើយក៏សើចបន្ទិចទាំងរឿងមិនសាកសមនឹងអស់សំណើចឡើយ កែវភ្នែករឹងកំព្រឹសនៅតែមិនប្ដូរ។ពាក្យសំដីមើលងាយក៏បន្លឺចេញពីបបូរមាត់ក្រាស់
     "មាយាណាស់!"

ពិសោធន៍ស្នេហ៍ツWhere stories live. Discover now