គេមានអារម្មណ៍ថាដៃម្ខាងរបស់ខ្លួនគឺកម្រើកមិនកើតសោះដូចជាមានអ្វីមកសង្កត់ពីលើ នាយសម្លឹងចុះក្រោមក៏ឃើញមនុស្សស្រីម្នាក់កំពុងតែគេងលក់ក្បែរខ្លួនទាំងអង្គុយលើកៅអី ក្បាលក៏គងលើគ្រែអ្នកជំងឺព្រមទាំងមានដៃរបស់ខ្លួនធ្វើខ្នើយផងដែរ
គ្មានអ្នកណាក្រៅពីឡាវេនឡើយ នាងនៅរង់ចាំថែទាំងគេពេញមួយយប់មិនបានចេញទៅណា អាហារក៏មិនបានចូលពោះបូករួមនឹងល្វើយ ហត់នឿយផង ធ្វើឲ្យនាងមិនដឹងជាគេងលក់នៅត្រង់នេះតាំងពីស្មាលណា។
ខួរក្បាលចាប់ផ្តើមដំណើរការឡើងវិញ ការចង់ចាំទាំងអស់ក៏ត្រឡប់មកវិញមិនបានបាត់បង់ទៅណា រួមនឹងហេតុការណ៍កាលពីយប់ម៉ិញដូចគ្នា។ឃើញនាងមកលង់លក់ក្នុងសភាពបែបនេះ ចិត្តមួយចង់ដេញចេញដោយសារនាងធ្វើឲ្យដៃគេស្ពឹនស្រពន់អស់ហើយ ចិត្តមួយក៏ដូចជាអាណិតអាសូរដោយមិនដឹងមូលហេតុ ទោះបីជានាងគេងលក់មែន តែវង់ភ័ក្ត្រនាងក្រមុំបង្ហាញនៅភាពហត់នឿយនឹងសោកសៅច្បាស់ក្រឡែត។
ជុងហ្គុកព្រុសខ្យល់ដង្ហើមមួយស្របក់ គេប្រើខ្សែភ្នែកទោទន់សម្លឹងមើលនាង ព្រមទាំងប្រើដៃម្ខាងលូកទៅទ្រមុខតូចថ្នមតាមដែលអាចធ្វើបានហើយព្យាយាមដកដៃម្ខាងចេញដោយស្ងៀមស្ងាត់ដោយមិនចង់រំខានដំណេកនាង។តែមិនបានដូចចិត្តប៉ងឡើយ ឡាវេនដឹងខ្លួនហើយបើកភ្នែកព្រឹមៗទាំងងងុយ។ឃើញបែបនេះអ្នកកម្លោះក៏ប្រញាប់ដកដៃទាំងគូចេញ មុខមាំក៏ងាកទៅម្ខាង ហើយធ្វើដូចជាគ្មានអ្វីកើតឡើត
"បង...បងប្រុស"
ឡាវេនបន្លឺសម្លេងឡើងភ្លានទាំងទឹកមុខញញឹមរីករាយ កាលបើឃើញជុងហ្គុកដឹងខ្លួន។ជុងហ្គុកងាកមកមើលនាងដោយខ្សែភ្នែករឹងកំព្រឹស ខុសពីមុននេះឆ្ងាយណាស់។សម្លេងស្មើក៏បន្លឺចេញពីមាត់គេ
"មិនបាច់ភ័យទេ ខ្ញុំមិនស្លាប់ងាយៗទេ"
ឮពាក្យផ្ចាញ់ផ្ចាលរបស់គេហើយនាងតូចក៏ហាកធ្លាក់ទឹកមុខបន្ទិចដែរ តែក៏នៅតែមុខក្រាស់ព្យាយាមញញឹម ព្រោះនាងដឹងច្បាស់ថានៅក្នុងកែវភ្នែកគេនាងមិនដែលមើលឃលញនាងល្អស្រាប់ហើយ គួរតែរៀនត្រៀមចិត្តចាប់ពីពេលនេះតទៅ
"បងយ៉ាងម៉េចហើយ?ឈឺខ្លាំងទេ?"
នាងសួរគេដោយការបារម្ភ តែនាយធ្វើជាមិនខ្វល់មិនខ្ចីងាកមើលមុខ គិតតែសម្លឹងទៅមើលទិដ្ឋភាពតាមបង្អួច។ឡាវេនហាក់ថ្លោះទឹកមុខនឹងខ្មាសជាពន់ពេក ដែលគេទុកសំដីនាងដូចជាខ្យល់
តែណាស់ហុើយ.....
"ចាំខ្ញុំទីហៅគ្រូពេទ្យមក
ឡាវេននៅតែបន្តធ្វើមុខក្រាស់និយាយរកគេ រួចហើយនាងតូចប្រញាប់ងើបចេញទាំងទឹកភ្នែករលីងរលោង សំណាក់ហើយដែលគេងាកទៅម្ខាងទើបមិនបានឃើញភាពសោកសៅរបស់នាង។ពេលដែលនាងបែរមុខចេញ នាយក៏ងាកមកមកសម្លឹងមើលផែនខ្នងនឹងដំណើរចាកចេញរបស់ឡាវេនដោយទឹកមុខស្មើ មិននិយាយស្ដីអ្វីដដែល តែក្នុងចិត្តស្រាប់តែមានអារម្មណ៍ថាខូចដោយមិនដឹងមូលហេតុរកប្រាប់មិនត្រូវ
ឡាវេននៅអង្គុយត្រមោចត្រម៉ងតែម្នាក់ឯងនៅមុខបន្ទាប់ បន្ទាប់ពីគ្រូពេទ្យឲ្យរង់ចាំនៅខាងក្រៅ។កំពុងតែឈ្ងោកមុខសម្លឹងមើលក្រចកដៃដូចបន្លាក្រូចរបស់ខ្លួន សម្លេងសម្រឹបជើងក៏បន្លឺឡើងកាន់តែជិត នាងងើយមុខឡើងទាំងមុខស្រពោន ក៏ឃើញថាជាអាប៊េលដែលកំពុងដើរតម្រង់មករកខ្លួន ដោយមានមនុស្សប្រុសធំក្រអាញដែលធ្លាប់បានជួបកាលពីនៅប្រលានយន្ដហោះដើរតាមប្រកៀកពីក្រោយដោយនៅក្នុងដៃមានកាន់ថង់2,3 គ្រាន់តែឃើញក៏ដឹងថាជាថង់Brand nameដែរ។ឡាវេនស្ទុះងើបឈរ មុខក៏បញ្ចេញស្នាមញញឹមក្លែងក្លាយទាំងលំបាក
"សួស្តីបងប៊េល"
នេះជាលើកទីមួយហើយដែលនាងហៅឈ្មោះរបស់គេ
"បាទ ជុងហ្គុកយ៉ាងម៉េចហើយ?"
គេសួរព្រមទាំងសម្លឹងទៅកាន់ទ្វារមួយភ្លែត
"គាត់ដឹងខ្លួនហើយ ពេលនេះគ្រូពេទ្យកំពុងតែពិនិត្យអាការបន្ត"
អាប៊េលងក់ក្បាលផ្ទួនៗ ស្របពេលនោះអង្គរក្សអាប៊េលក៏ហុចថង់ដែលកាន់នៅក្នុងដៃឲ្យអ្នកជាចៅហ្វាយដោយការគោរព។នាយចាប់កាន់ហើយក៏ហុចបន្តមកឲ្យឡាវេន។នាងសម្លឹងមើលថង់នោះទាំងទឹកមុខឆ្ងល់
"នេះជាអ្វីទៅ?"
នាងសួរទាំងងើយមើលមុខអាប៊េល អាប៊េលក៏និយាយបង្កប់ន័យស្ដីបន្ទោស
"បងឈៀងចូលទិញសម្លៀកបំពាក់មកឲ្យឯង មើលសភាពឯងចុះឈុតប្រឡាក់ឈាមឡើងស្រម៉ក់ សក់ក៏រញ៉េរញ៉ៃ ទឹកក៏មិនបានងូត ឯងកុំរវល់មើលវាពេល មើលថែខ្លួនឯងផង"
ឡាវេនអោនមើលខ្លួនឯងព្រមទាំងយកដៃស្ទាបសក់ក្បាល ហើយញញឹមលូកដៃទៅទទួលរបស់ទាំងរអាចិត្ត ព្រោះសភាពនាងពេលនេះពិតជាដូចគាត់និយាយមែន វាចង់លើសទៀតផង វាក៏ធ្វើឲ្យនាងឆ្ងល់ខ្លួនឯងថាចេះសម្របខ្លួនទ្រាំជាមួយក្លិនឈាមឆ្អាប់ពេញទាំងខ្លួនបែបនេះទៅកើត។
ប្រហែលជានាងបារម្ភពីជុងហ្គុកពេកដល់ថ្នាក់ភ្លេចខ្លួនឯងទៅហើយ។ស្របពេលនោះទ្វារបន្ទប់ក៏បានបើក លេចនៅរូបរាងមនុស្សប្រុសស្រីពីរនាក់ក្នុងឯកសណ្ធានពេទ្យ ដោយម្នាក់ជាដុកទ័រ ម្នាក់ជាគិលានុបដ្ឋាយិកា។
ពួកគេក៏ងាកបែរមករកដុកទ័រដែលជាចំណុចតែមួយ។លើកនេះពួកគេមិនបានសួរទេ ម្នាក់ៗរង់ចាំស្ដាប់។
ដុកទ័រហុចសម្ភារៈឲ្យទៅគិលានុបដ្ឋាយិកាមុននឹងវិចារ
"អ្នកជំងឺលែងមានអ្វីគួរឲ្យសង្ស័យហើយ គ្រាន់តែត្រូវការពេលសំរាកឲ្យជាសះស្បើយ"
"ច៎ាសលោកដុកទ័រ"
ឡាវេនតបទាំងញញឹមពព្រាយ ដៃទាំងពីររមួលចូលគ្នាដោយភាពត្រេកអរ
"ខ្ញុំអាចចូលទៅបានទេ?"
ដុកទ័រញញឹមងក់ក្បាល អ្នកទាំងបីក៏ចូលទៅដោយមានឡាវេនជាអ្នកនាំមុខ។អាប៊េលងាកខ្សិបទៅឡាវេន
"ឯងទៅងូតទឹកសិនទៅ"
"ច៎ាស.."
នាងកាន់ថង់នោះហើយដើរតម្រង់ទៅបន្ទប់ទឹកដែលមានភាពប្រណិតមិនចាញ់សណ្ធាគារ។ពេលដែលឃើញថាឡាវេនចូលទៅបាត់ នាយក៏ឲ្យសញ្ញាទៅកូនចៅឲ្យគេចេញទៅ។
ពេលដែលនៅតែពីរនាក់ អាប៊េលទាញកៅអីមកជិតគ្រែហើយទម្លាក់ខ្លួនលើកៅអីយឺត
"ឯងយ៉ាងម៉េចហើយ?"
អាប៊េលសួរដោយសម្លេងរាបស្មើបង្កប់នៅភាពព្រួយបារម្ភ ជុងហ្គុកក៏ដកភ្នែកពីបង្អួច សម្លឹងទៅកាន់មិត្តទាំងកែវភ្នែកត្រជាក់ស្រេប
"មិនអីទេ"
គេឆ្លើយកំបុតៗ ធ្វើឲ្យអាប៊េលព្រោះខ្យល់ដង្ហើមចេញ ល្មមជុងហ្គុកអាចស្ដាប់ឮបាន
"ឲ្យខ្ញុំសុំទោស ដែលធ្វើឲ្យឯងក្លាយជាបែបនេះ"
អាប៊េលដាច់ចិត្តនិយាយពាក្យក្នុងចិត្ត ព្រោះគេលែងធ្ងន់ដៃពេក។ទោះមិនដឹងថាជុងហ្គុកអភ័យទោសឲ្យឬក៏អត់ តែគេនៅតែចង់និយាយ គេមិនមានភាពខ្មាសអៀនឡើយក្នុងការនិយាយវា ល្អជាងលាក់ទុកនាំតែមានបញ្ហានៅថ្ងៃក្រោយ
ជុងហ្គុកសម្លឹងមើលមុខអាប៊េលមួយភ្លែតក៏ងើយមុខឡើងមើកទៅពិដាន ដូចជាសញ្ជឹងគិត
"ខ្ញុំក៏ចង់សុំទោសឯងដូចគ្នា ដោយសារតែពេលនោះខ្ញុំខឹងពេកទើបនិយាយតែផ្ដេសផ្ដាសទាំងគ្មានផស្តុតាង"
ទីបំផុតនាយក៏និយាយពាក្យក្នុងចិត្តដូចគ្នា។ពេលនេះពួកគេរួចគ្នាហើយ គ្មានអ្នកណាជំពាក់អ្នកណាទេ។
"ម្សិលមិញខ្ញុំគ្រាន់តែនាំឡាវេនទៅដើលេង នឹងទៅគោរពវិញ្ញាណក្ខន្ធរបស់បងស្រីខ្ញុំ"
រាងក្រាស់និយាយទាំងទឹកមុខស្មើ ឲ្យតែនឹកឃើញដល់បងស្រីគឺវិនាទីណាមុនក្រៀមក្រំឡើយ
ជុងហ្គុកងាកមកអាប៊េលខ្វាច គេទើបតែដឹងថាថ្ងៃនេះជាថ្ងៃគម្រប់ខួបនៃការស្លាប់របស់បងស្រីគេ កាន់តែគិតគេកាន់តែមានអារម្មណ៍ខុសទៅលើអាប៊េលជាខ្លាំង នាយធ្វើមុខមិនត្រូវសោះ នេះប្រហែលជាមូលហេតុដែលអាប៊េលខឹងខ្លួនរហូតមានសភាពបែបនេះ
"ជុងហ្គុក ឯងខឹងនាង! ឯងស្រលាញ់នាងមែនទេ?"
នៅសុខនាយក៏សួរសំណួរបែបនេះ ជុងហ្គុកប្រញាប់ឆ្លើយតបទាំងទឹកមុខផ្អើលៗ ដូចជាមនុស្សចាប់ចំចំណុច
"អ...អត់...អត់ទេ!!!"
YOU ARE READING
ពិសោធន៍ស្នេហ៍ツ
Romanceស្នេហារវាងកូនបង្កើតនឹងកូនចិញ្ចឹម ដែលមានគ្រប់រសជាតិល្វីងផ្អែមជូរចត់ ទម្រាំតែអាចស្វែងរកភាពពិតនៃភាពស្មោះត្រង់នៃដៃគូរៀងៗខ្លួន ម្នាក់សុទ្ធតែត្រូវបានពិសោធន៏ដោយជីវិត នៅមានអាថ៌កំបាំងជាច្រើនទៀត.........