Episode 1

3.3K 83 0
                                    

11/5/2008

     ខ្យល់បក់រវិចៗនាពេលល្ងាច ព្រះអាទិត្យចាប់ផ្ដើមរេទៅទិសខាងលិចបន្ទិចម្ដងៗទាល់តែបាត់ស្រមោលឈឹង នៅសល់តែភាពអន្ដកាលដែលទើបតែចូលមកដល់ថ្មីៗ។នៅក្នុងភូមិគ្រឹះត្រកូលចនដែលមានទីតាំងនៅក្នុងទីក្រុងសេអ៊ូល បណ្ដុំអ្នកមានទ្រព្យមានមុខមាត់ខ្ពង់ខ្ពស់ទើបមានលិទ្ធភាពមកទិញផ្ទះនៅតំបន់នេះ។
     ចន ជុងហ្គុក ក្មេងប្រុសអាយុ11ឆ្នាំកំពុងតែអង្គុយរង់ចាំប៉ាម៉ាក់របស់ខ្លួននៅមាត់ជណ្ដើរទ្វារផ្ទះ។គេអង្គុយអោបក្បាលជង្គង់ទាំងទឹកមុខស្រងូតស្រងាត ភ្នែកចេះតែសម្លឹងមើលទៅឯមាត់ទ្វាររបងផ្ទះ ក្រែងលោឃើញវត្តមានពួកគាត់ទាំងពីរលេចមក ព្រោះគេអង្គុយរង់ចាំជាយូរហើយនៅតែមិនទាន់ឃើញ។
     ចន ជុងហ្គកគឺជាកូនទោលនៅក្នុងគ្រួសារ ដូច្នេះហើយទើបគ្រប់គ្នាមិនថាប៉ាម៉ាក់រឺក៏អ្នកបំរើគឺសុទ្ធតែតាមចិត្តគេគ្រប់យ៉ាង តែគេក៏ជាក្មេងល្អចេះស្ដាប់បង្កាប់អ្នកជុំវិញខ្លួន មិនប្រកាន់ថាឋានៈខ្ពស់ឬក៏ទាបទេ។លោកចនដែលជាលោកប៉ារបស់គេគឺគាត់រដ្ធមន្ដ្រីជួរមុខរបស់ប្រទេសកូរ៉េខាងត្បូង។ចំណែកអ្នកស្រីកាំង ជីយ៉ុន វិញក៏មិនធម្មតាដែរ។គ្រួសាររបស់គាត់គឺជាម្ចាស់សម្ព័ន្ធKC Groupដែលមានក្រុមហ៊ុនជាច្រើននៅក្នុងដៃមានតាំងពីក្រុមហ៊ុនផលិតចំណីអាហារឡើងទៅហើយក៏ជាម្ចាស់សណ្ធារគារល្បីៗ,រីសតលំដាប់ផ្កាយប្រាំ,អគារខុនដូសំរាប់លក់នឹងជួល....នៅមានច្រើនទៀត។តែបន្ទាប់ពីគាត់រៀបការជាមួយលោកចន ហាដុលហើយ អ្នកស្រីក៏ប្ដូរនាមត្រកូលមកប្រើត្រកូល"ចន"វិញ។បើនិយាយអំពីទ្រព្យសម្បត្តិអ្នកទាំងពីរបូកចូលគ្នាវិញ បើគិតជាលុយប្រហែលជា500កោដិជាងឯណោះ(1កោដិ=10លាន)។នេះបើតាមការវិភាគរបស់អ្នកជំនាញខាងអចលនទ្រព្យមួយរូប តែនេះវាគ្រាន់តែជាតួលេខត្រួសៗតែប៉ុណ្ណោះ ព្រោះតួលេខច្បាស់លាស់គឺគ្មានអ្នកណាដឹងក្រៅពីត្រកូលទាំង2ឡើយ
     ជីយ៉ុននាងមានអ្វីគ្រប់យ៉ាងដែលនាងចង់បាន គ្មានឲ្យទាស់ចិត្តឡើយ តែមានអ្វីម្យ៉ាងដែលគាត់ប្រាថ្នាចង់បានជាយូរហើយ តែមិនបានសំរេច។នាងចង់បានកូនស្រីម្នាក់ តែទោះជានាងព្យាយាមប៉ុណ្ណាក៏នៅតែមិនអាចទទួលបាន។ហាដុលបានឃើញនៅភាពសោកសៅរបស់ភរិយា លោកក៏មានអារម្មណ៍មិនខុសពីនាងឡើយ ដូច្នេះហើយទើបថ្ងៃនេះអ្នកទាំងពីរសំរេចចិត្តទៅមណ្ឌលកំព្រាដើម្បីយកក្មេងស្រីម្នាក់មកចិញ្ចឹម។
     សម្លេងរថយន្តបានពន្លឺនៅខាងមុខរបងទ្វារភូមិគ្រឹះ ជុងហ្គុកស្ទុះងើបឈរទាំងញញឹម។អ្នកយាមទ្វារកាលបើឃើញចៅហ្វាយមកដល់ហើយក៏ស្ទុះស្ទារទៅបើកទ្វារ។ឡានក៏បើកចូលមកខាងក្មុងជារើយកាត់តាមផ្លូវដែលមានរុក្ខជាតិពណ៍ខៀវស្រងាត់នឹងដើមផ្កាចម្រុះពណ៍ដូចជាសួនផ្កាបើគិតជាផ្ទៃក្រឡាប្រហែលដី3ហិចតា។ពីរបងទ្វារមកដល់ផ្ទះគឺចម្ងាយប្រហែល50ម៉ែត្រ ទើបធ្វើឲ្យវាសុីម៉ោងបន្ទិច។
     ទីបំផុតឡានក៏មកចតនៅមាត់ទ្វារភូមិគ្រឹះដោយសុវត្ថិភាព ជុងហ្គុក រត់សំដៅទៅរកឡានទាំងញញឹមដោយមានអ្នកបំរើស្រីពីរនាក់រត់តាមពីក្រោយផង។អ្នកបំរើ2នាក់ទៀតក៏ប្រញាប់ទៅបើកទ្វារឡានឲ្យលោកម្ចាស់ទាំងពីរ។ជុងហ្គុកហាក់ធ្លាក់ទឹកមុខបន្ទិច កាលបើឃើញអ្នកម៉ាក់របស់ខ្លួនចុះចេញពីឡានដោយដឹកដៃក្មេងស្រីតូចម្នាក់មកជាមួយដែរ។ពួកគាត់ទាំងពីរបានដើរមកឈរទល់មុខជុងហ្គុក។គេក៏ងើយមើលមុខអ្នកជាប៉ាហើយសួរទាំងងឿងឆ្ងល់
     "លោកប៉ា នាងជាអ្នកណា?"
     គេនិយាយទាំងលើកដៃចង្អុលទៅកាន់ក្មេងស្រីនោះ។ហាដុលលុតជង្គង់នៅមុខកូនប្រុសហើយនិយាយ
     "នេះជាប្អូនស្រីរបស់កូនណា ប៉ានឹងម៉ាក់បានយកនាងមកចិញ្ចឹម"
     កាលបើឮបែបនេះជុងហ្គុកក៏បើកភ្នែកធំដោយការសប្បាយចិត្ត ពីព្រោះគេជាកូនទោលមិនមានបងប្អូនលេងជាមួយដូចគេ។ស្នាមញញឹមក៏លេចឡើងលើមុខក្មេងប្រុសម្នាក់នេះ គេក៏ប្រញាប់សួរបញ្ជាក់ដោយរីករាយ
     "ពិតមែនទេប៉ា?"
     ហាដុលញញឹមហើយងក់ក្បាល។ជុងហ្គុកសម្លឹងមើលទៅក្មេងស្រីដែលនឹងក្លាយជាសមាជិករបស់ខ្លួន
     "នាងឈ្មោះអី?"
     ម្ដងនេះជីយ៉ុនជាអ្នកឆ្លើយម្ដង
     "នាងឈ្មោះ គីម មីរ៉ា"
     នាងតូចរាងហាក់នៅភ័យខ្លាចព្រោះត្រូវគេនាំមកកន្លែងដែលមិនស្គាល់ ទើបនាងឈរក្បែរជើងជីយ៉ុនរហូត។មីរ៉ាងាកមើលចុះឡើងក៏ក្រឡេកឃើញសួនច្បារនៅខាងឆ្វេងដៃដែលមានដាំផ្កាឡាវេនដឺជាជួរៗមើលទៅស្រស់ស្អាតជាខ្លាំង។នាងតូចបើកភ្នែកធំៗពោពេញដោយក្ដីសុខហើយក៏ដកដៃចេញពីវង្វង់ដៃអ្នកម៉ាក់ចិញ្ចឹមហើយរត់មួយសំដៅទៅសួនផ្កាក្រោមកែវភ្នែកគ្រប់គ្នាដែលតាមសម្លឹងមើលកាយវិការគួរឲ្យខ្នាញ់។
     ពេលបានមកដល់ហើយនាងតូចយកដៃប៉ះផ្កាហើយក៏សើចកខិកតែម្នាក់ឯងដោយក្ដីរីករាយហើយក៏រត់ចុះឡើងៗ។ជីយ៉ុនពេលដែលឃើញបែបនេះនាងក៏និយាយជាមួយស្វាមី
     "អូនគិតថាគួរតែប្ដូរឈ្មោះនាងថា ចន ឡាវេន។បងគិតយ៉ាងម៉េចដែរ?"
     ហាដុលញញឹមដោយយកដៃពត់ទៅក្រោយ
     "បងតាមអូនជានិច្ច ណាមួយមើលទៅនាងដូចជាស្រលាញ់នឹងចូលចិត្តផ្កាឡាវេនដឺដូចជាអូនអញ្ចឹង មើលទៅត្រូវដាំផ្កាបន្ថែមហើយ"
     គាត់និយាយលេងសើចនៅចុងប្រយោគធ្វើឲ្យភរិយាសើច
     "ប្រហែលហើយ ហាហាហា"

ពិសោធន៍ស្នេហ៍ツWhere stories live. Discover now