Episode 38

591 32 0
                                    

ព្រឹកព្រលឹមស្រាងៗពន្លឺព្រះអាទិត្យដ៏ស្រស់ស្រាយចាំងចូលតាមប្រឡោះបង្អួចដែលមានកញ្ជក់ជារនាំង តែក៏មិនអាចឃាត់ឃាំរស្មីមិនឲ្យជះទៅលើរាងក្រាស់ដែលកំពុងតែគេងផ្កាប់មុខហៀរទឹកមាត់ដូចជាកូនក្មេង។គេជ្រួញច្រមុះចុះឡើងដូចជាជ្រូកកំពុងតែឈ្មុសឈ្មុលចំណីេ ព្រមទាំងធ្វើភ្នែកព្រឹមៗនៅពេលដែកពន្លឺព្រះអាទិត្យបានរេមកចាំដល់ភ្នែក។គេហាមាត់ស្ងាបយ៉ាងធំល្មមអាចដាក់កូនឆ្មាមួយចូលបាន
"ចុម!នៅឯណានឹង?"គេស្ទុះប្រវេប្រវាងើបអង្គុយដូចកម្រោលចូលព្រមទាំងធ្វើមុខស្លោស្លន់ដូចជាកូនមាន់លង់ទឹក ស្វាងចេសតែម្ដង នៅពេលដែលបើកភ្នែកមកឃើញថាទីនេះមិនមែនជាងផ្ទះរបស់ខ្លួន
"នៅផ្ទះខ្ញុំ!"សម្លេងគ្រលបន្លឺចេញពីផ្នែកម្ខាងនៃបន្ទប់ដ៏សុីវិល័យនេះ។
គ្មានអ្នកណាក្រៅពីអាប៊េលមិត្តសម្លាញ់ស្លាប់រស់របស់ជុងហ្គុកនោះទេ គេស្លៀកតែកន្សែងមួយផ្ទាំងបិតបាំងផ្នែកខាងក្រោមចំហរល្វែងលើ ដៃទាំងគូក្រពាត់ចូលគ្នាហើយឈរផ្អែកនឹងមាត់ទ្វារបន្ទប់ទឹក តាមមើលដំណក់ទឹកដែលតោងជាប់រាងកាយ បញ្ជាក់បានថាគេទើបតែងូតទឹករួចរាល់។ជុងហ្គុកងាកទៅតាមសម្លេង ហើយក៏ធ្វើមុខឆ្ងល់
"ក្រែងឯងថាកាត់កាលខ្ញុំចោលនោះអី ម៉េចក៏នាំខ្ញុំមកទីនេះ?"ដោយសារតែមិនចង់ចាំថាកាលពីយប់មិញមានរឿងអ្វីកើតឡើង គេក៏និយាយធ្វើដូចជាអន់ចិត្តជាខ្លាំង
ដោយខ្នាញ់នឹងឬកពារគេពេក អាប៊េលក៏ដើរទៅវៃក្បាលជុងហ្គុកមួយដៃចាត់ទុកជាការកំចាយអារម្មណ៍
"អាចង្រៃ!នេះមិនដឹងថាខ្លួនឯងបានធ្វើស្អីខ្លះទេឬ?យប់មិញឯងតេហៅខ្ញុំទៅកំដរផឹក តែមិនដឹងស្អីផងឯងក៏មកចាប់អោបថើបខ្ញុំកណ្ដាលហ្វូងមនុស្ស ហើយពេលមកដល់ផ្ទះឯងក៏ចង់ចាប់រំលោភខ្ញុំទៀត"អាប៊េលនិយាយញាប់ស្អេកមិនទុកចន្លោះឲ្យអ្នកម្ខាងតវ៉ា តែនៅចុងបញ្ចប់គេនិយាយបន្ថែមដោយខ្លួនឯងឯង ព្រោះថាជុងហ្គុកសន្លប់តាំងតែពីគ្រាដែលខ្លួនដាល់មួយដៃ គេម៉េចនឹងធ្វើអីកើតទៅ។ជុងហ្គុកស្ដាប់ដោយការចំហរមាត់ គេធ្វើភ្នែកភ្លឹះដូចជាកូនក្មេង គេមិនជឿថាខ្លួនឯងទៅធ្វលរឿងឆ្កួតឡប់បែបនេះទេ។ឃើញថាជុងហ្គុកកំពុងតែចាញ់ឧបាយកលខ្លួន អាប៊េលក៏ព្យាយាមខ្ចិបមាត់ទប់សំណើចមិនចង់ជាប់
"ខ្ញុំក៏មានវីដេអូរបស់ឯងទាំងអស់ ចង់មើលទេ?"អាប៊េលបន្តបោកប្រាសដោយលើកទូរស័ព្ទក្រវីចុះឡើង។ជុងហ្គុកមិនរង់ចាំយូរក៏ស្ទុះទៅកញ្ឆក់ទូរស័ព្ទពីដៃអាប៊េលក្នុងគោលបំណងលុបវាចោល តែក៏មិនបានសំរេចដោយអាប៊េលដកដៃទាន់
"ន៎ែៗ!កុំចង់លេងល្បិចឲ្យសោះវើយ"អាប៊េលក្រវីចង្អួលដៃទៅមក តែជុងហ្គុកមិនខ្វល់ គេទាញអាប៊េលមួយទំហឹងធ្វើឲ្យអ្នកទាំងពីរដេកដួលទៅលើគ្រែដោយអាប៊េលជាអ្នកនៅពីលើ

ពិសោធន៍ស្នេហ៍ツحيث تعيش القصص. اكتشف الآن