Episode 27

669 40 0
                                    

"ឯងអាណិតធ្វើអី បើកូនឯងមិនទាន់កើតផងឯងនៅហ៊ានសម្លាប់!ក្រែងឯងស្អប់នាងហី?"ចប់សម្ដីថេយ៉ុងប្រើជើងទាត់ពោះជុងហ្គុកមួយទំហឹងដោយទឹកមុខខឹងសម្បារ ហាក់ដូចជាធ្លាប់មានគំនំុជាមួយគ្នាអញ្ចឹង។
"អួយ!!!"ជុងហ្គុកខ្អកចេញឈាមតាមមាត់ស្មារតីស្ទើរតែបន្លប់ម្ដងៗ គ្រប់ភ្នែកបញ្ឈរឡើងដោយភាពឈឺចាប់ពេញប្រាណ តែក៏ព្យាយាមតាំងសតិប្រើកម្លាំងដែលទន់ខ្សោយដើម្បីងើបឈរ ស្របពេលដែលថេយ៉ុងនាំកូនចៅចាកចេញទៅវិញ។
ជុងហ្គុកដើរយឺតទាំងលំបាកសំដៅទៅកាន់ឡាវេន មិនខ្វល់ថាសម្លៀកបំពាក់ប្រឡាក់ដីលាយឡំនឹងដំណកឈាម ដៃម្ខាងក៏របួសជាដំណំ មិនដឹងត្រូវអាច្រវ៉ាក់មួយណាជាន់ដៃគេជាច្រើនដង បើជួបមុខលើកក្រោយដាក់ឲ្យរាងចាលម្ដង។តែពេលនេះគេមិនខ្វយល់ពីខ្លួនឡើយ ក្នុងចិត្តបារម្ភដល់ឡាវេនតែម្នាក់គត់។
គេលុតជង្គង់នៅនឹងមុខរាងស្ដើង ហើយប្រញាប់ដោះអាវខ្លួនឯងទៅទប់របួសត្រង់ករនាង ដើម្បីកុំឲ្យឈាមហូរមកទៀត។
"ឡាវេន!"គេលើកដៃទាំងញ័រទទ្រើកទៅពាល់ថ្ពាល់ឡាវេនតិចព្រមទាំងហៅឈ្មោះនាង តែនាងនៅតែមានសភាពស្ដូកស្ដឹងគ្មានសញ្ញាតបត។ក្នុងចិត្តអ្នកកម្លោះចាប់ផ្ដើមភ័យរន្ធត់
"ឡាវេន ឯងកុំកើតអីឲ្យសោះណា"ទឹកភ្នែកកូនប្រុសរមៀលចុះមកដោយមិនដឹងខ្លួន។ គេព្យាយាមស្រាយចំណងឲ្យបានលឿនបំផុត ហើយក៏លើកបីនាងចេញទៅ។គេប្រើជើងទាញគន្លឹះទ្វារហើយដាក់នាងចុះថ្នម មុននឹងប្រញាប់រត់ឡើងឡានរួចបើកចេញទៅរកមន្ទីរពេទ្យក្បែរនោះ។គេមានអារម្មណ៍ថាលេងឈឺចាប់មុខរបួសខ្លួនឯង រវល់តែគិតពីនាងតូចម្នាក់នេះ។គេបើកឡានបណ្ដើរ ភ្នែកឧស្សាហ៍ងាកមកមើលនាង។មកដល់មុខមន្ទីរពេទ្យ ឡានឈប់ងក់ ស្របពេលនោះនាយក៏ស្រវាអាវមួយទៀតមកពាក់ ព្រោះខ្លាចអ្នកដទៃភ័យខ្លាចនឹងសភាពខ្លួន។
គេបីនាងចុះទៅ ស្របពេលដែលមានគ្រូពេទ្យរុញគ្រែអ្នកជំងឺមកដូចគេ។ គេដាក់នាងឲ្យដេកលើគ្រែនោះ
"អ្នកជំងឺត្រូវនឹងអ្វីដែរ?"គ្រូពេទ្យរហ័សសួរស្របពេលយកបំពង់អុកសុីសែនមកដាក់លើមុខតូច។
"គឺ..ត្រូវគេចាប់ជំរិតហើយក៏អាករ"ជុងហ្គុកនិយាយដោយដង្ហក់ ដកដង្ហើមស្ទើរតែមិនដល់គ្នា ហើយគ្រែក៏ចាប់ផ្តើមរុញទៅមុខជាប្រញាប់។ជុងហ្គុករត់តាមពីក្រោយ ភ្នែកសម្លឹងមើលទៅឡាវេនតែម្នាក់គត់ ខាងក្រៅធ្វើដូចជាមិនស្លោស្លន់ តែក្នុងចិត្តបួងសួងសុំកុំឲ្យនាងកើតអ្វីធ្ងន់ធ្ងរឲ្យសោះ ព្រោះមិនអញ្ចឹងគេមិនដឹងត្រូវដោះស្រាយជាមួយប៉ាម៉ាក់យ៉ាងម៉េចទេ។
ពេលមកដល់មុខបន្ទប់សង្គ្រោះបន្ទាន់ ជុងហ្គុកក៏ត្រូវគ្រូពេទ្យហាមឃាត់មិនឲ្យចូល ក្នុងពេលនោះអាប៊េលក៏បានមកដល់ដូចគ្នា
"ជុងហ្គុក!"គេស្រែកហៅ ជុងហ្គុកក៏ងាកមុខមកទាំងងឿងឆ្ងល់
"ម៉េចក៏ឯងដឹងថាយើងនៅទីនេះ"ជុងហ្គុកប្រាកដក្នុងចិត្តច្បាស់ណាស់ថាខ្លួនទាន់ប្រាប់រឿងនេះដល់អ្នកណាម្នាក់ឡើយ តែហេតុអីក៏អាប៊េលដឹងថាខ្លួនមកទីនេះ
"យើងបើកកាត់នេះ ហើយក៏ឃើញឡានឯងចតនៅខាងមុខ"អាប៊េលព្យាយាមបកស្រាយ ជុងហ្គុកងក់ក្បាលទាំងហត់នឿយហើយក៏ដាក់ខ្លួនអង្គុយចុះនៅលើកៅអី
"ឯណាឡាវេន?នាងកើតអីមែនទេទើបមកទីនេះ?"
ជុងហ្គុកបិតភ្នែកព្យាយាមមិនស្រមៃគិតដល់ពេលកាំបិតអូសកាត់ករនាងហើយក៏និយាយដោយសម្លេងខ្សាវ
"ឡាវេនត្រូវគេអាករ"
ឮបែបនេះក្នុងចិត្តអាប៊េលរន្ធត់ចិត្តជាខ្លាំង ទើបតែឃ្លាតមុននេះសោះ នាងក៏មកជួបរឿងបែបនេះ។
"អ្នកណាជាអ្នកធ្វើ?"អាប៊េលពោលទាំងកំហឹង ដៃក្ដាប់រមួលចូលគ្នាឡើងសសៃញ័រតតាត់។
"គឺអាម្សៀរដែលយើងជួបកាលពីព្រឹកមិញ ឯងចាំទេ?ខ្ញុំមិនដែលស្គាល់វា ហើយក៏មិនដែលមានគំនុំជាមួយវាទៀត តែហេតុអ្វីក៏វាធ្វើបែបនេះដាក់ខ្ញុំ"គេនិយាយទាំងសោកសៅ បើសិនជាគេស្អប់ខ្លួន គួរណាតែមករកខ្លួន មិនគួរទៅធ្វើបាបអ្នកដែលមិនដឹងអី វាមិនសមាមាត្រសោះ។
និយាយដល់វត្តមានថេយ៉ុង អាប៊េលចាប់ផ្ដើមស្រមៃគិតដល់អតីតកាល មុខមាំកាន់តែមានកំហឹងទ្វេរដង
"ខ្ញុំមានអារម្មណ៍ថាធ្លាប់ស្គាល់វា?"
ឮបែបនេះ ជុងហ្គុកក៏ប្រញាប់សួរ
"វាជាអ្នកណា?"
"អ្នកដែលសម្លាប់បងស្រីខ្ញុំ!"

ពិសោធន៍ស្នេហ៍ツDonde viven las historias. Descúbrelo ahora