សំដីក៏មុតស្រួចរបស់នាងតូចបានចាក់ទម្លុះបេះដូងជុងហ្គុកជាខ្លាំង គេព្យាយាមដើរខិតចូលតែមិនអាចព្រោះមានរនាំងដែលជាអង្គរក្សឈរពាំង ដោយមិនអាចធ្វើអ្វីបានគេបានត្រឹមតែឈោងដៃទៅសង្ឃឹមថានឹងបានប៉ះប្រាណដែលតែងតែនឹករលឹកគ្រប់ពេល គួរឲ្យសោកស្តាយឡាវេននៅពេលនេះនាងមិនដូចពីមុនឡើយ រាងស្ដើងងាកមុខចេញហើយក៏នាំរាងកាយចូលទៅក្នុងឡាន ទៅអង្គុយទន្ទឹមនឹងថេយ៉ុង ពេលដែលបានកំបាំងពីភ្នែកប្រុសចិត្តខ្មៅហើយ អារម្មណ៍ខ្សឹកខ្សួលបញ្ចេញមកយ៉ាងច្បាស់។នាងអោនមុខចុះដោយអារម្មណ៍ឈឺចាប់ត្របកភ្នែកទាំងគូចាប់ផ្ដើមបិទឃាត់ដំណក់ទឹកថ្លាកុំឲ្យស្រក់ចុះមកទៅទៀត។នាងយំយ៉ាងស្ងៀមស្ងាត់ តែវាក៏ឈឺជាងបន្លឺសម្លេងរាប់រយដង។
ថេយ៉ុងគេមិនបានខូចចិត្តតាមទៅឡើយ តែក៏កើតចិត្តអាណិតនាងតូចម្នាក់នេះមិនតិចដែរ។
ជុងហ្គុកពេលដែលលែងត្រូវឃាត់ឃាំ ក៏នៅបន្តឈរស្ងៀមដូចប្រលឹងចេញបាត់ពីខ្លួន ព្រោះថាឡាវេនលែងនៅទីនេះទៀតហើយ ទោះខំរត់តាមក៏គ្មានប្រយោជន៍ បានត្រឹមតែឈរមើលដំណើរឡានដែលកំពុងបើកចេញទៅរហូតបាត់ពីភ្នែក ស្របពេលដំណក់ទឹកភ្នែកចុងក្រោយស្រក់មកជំនួសពាក្យសំដីរាប់ពាន់
"បងសុំទោស!!"នៅក្នុងឡានទំនើបដែលកំពុងបើកទៅមុខជារើយៗ តែមិនបានធ្វើឲ្យចិត្តថ្លើមអ្នកនៅខាងក្នុងញាប់ញ័រទៅតាមឡើយ។ឡាវេននៅតែស្ងៀមស្ងាត់ដូចមុនមិនប្រែ
រាងក្រាស់លូកដៃទៅក្រសោបបាតដៃតូច ចំហាយដ៏កក់ក្តៅរបស់ថេយ៉ុងក៏ធ្វើឲ្យនាងច្រម៉កងើយមុខឡើងទាំងថ្ពាល់ទាំងគូសើមជោកដោយទឹកភ្នែក ផ្ទៃមុខក៏ក្រហមងាំងមិនលើកលែងសូម្បីតែចុងត្រចៀក។ថេយ៉ុងញញឹមទៅកាន់មនុស្សស្រីដែលខ្លួនស្រលាញ់ ព្រមទាំងប្រើដៃមកជូតទឹកភ្នែកដោយភាពអាណិតអាសូរចំពោះអ្នកម្ដាយវ័យក្មេងម្នាក់នេះ
"កុំយំច្រើនពេក ប្រយ័ត្នកូនកើតមកមិនស្អាតណា"
សំដីពេញប្រៀបដោយការបារម្ភហួងហែងក៏បានធ្វើឲ្យនាងតូចញញឹមឡើងវិញ បើសិនជាបានឮពាក្យសំដីទាំងនេះពីមនុស្សដែលខ្លួនស្រលាញ់មិនដឹងជាល្អប៉ុណ្ណា ប្រហែលជានាងមិនមកអង្គុយយំឈឺចិត្តស្អិតទ្រូងដូចពេលនេះទេ។
បានឃើញនាងអាចញញឹមឡើងវិញ ថេយ៉ុងក៏បន្ត
"ពេលនេះអូនមិនមែនតែម្នាក់ឯងទេ គឺមាននាងតូចនៅទីនេះទៀត"គេលើកដៃមកអង្អែលពោះរាងស្ដើងយ៉ាងថ្មមជាទីបំផុត
"អញ្ចឹងហើយមុននឹងធ្វើអីត្រូវគិតសិន ឮទេ?"
"ច៎ាស"ឡាវេនងក់ក្បាល
"ក្មេងឆ្លាត"ថេយ៉ុងប្ដូរដៃមកអង្អែលសក់នាងតូចមួយៗ
"តែហេតុអីក៏មុននេះបងប្រាប់គេថាខ្ញុំជាប្រពន្ធបង ខ្ញុំជាប្អូនស្រីបង្កើតរបស់បងណា៎"ដោយសារតែមុនេះនាងរវល់តែភាំងនឹងវត្តមានរបស់ជុងហ្គុក ទើបមិនបានសួរនាំ តែក្នុងចិត្តក៏លួចភ័យខ្លាចថាជុងហ្គុកអាចនឹងយល់ច្រឡំ។
និយាយដល់គ្រានោះថេយ៉ុងក៏ប្រែទឹកមុខមកជាមួម៉ៅ ហើយក៏បញ្ចេញសម្លេងធំ
"និយាយចោលទៅខ្វល់អី ឲ្យវាឆេះឆួលខ្លះទៅ វាធ្វើបាបអូនច្រើនលើសនឹងរាប់រយដង ប៉ុណ្ណោះវាតិចបំផុតហើយ "ថេយ៉ុងនិយាយតាមអារម្មណ៍ គេចំណាយពេលវេលាច្រើនណាស់ដើម្បីឲ្យបានប្អូនស្រីតែម្នាក់របស់គេមកវិញ ពេលនេះបានដូចបំណងហើយ គេក៏មិនព្រមឲ្យអ្នកណាមកប៉ះពាល់មនុស្សជាទីស្រលាញ់ជាដាច់ខាត បើចង់ដឹងក៏សាកមក....ចង់បានជាបេនចាមីនឬជាថេយ៉ុង តែសុំប្រាប់ជាមុន បេនចាមីនឃោឃៅណាស់ ធានាថាមិនសល់សូម្បីតែឆ្អឹងត្រឡប់ទៅវិញ ព្រោះសូម្បីតែប្អូនស្រីគេក៏ហ៊ានប្រើកាំបិតសម្រក់ឈាមទាំងថ្លុក តែគេមិនបានចង់សម្លាប់នាងឡើយ វាគ្រាន់តែជាល្ខោនតែប៉ុណ្ណោះ តែខ្លួនចាំបាច់ត្រូវតែសំដែង......សំដែងប៉ុណ្ណឹងហើយ ចុះទម្រាំអាមែនទែន
YOU ARE READING
ពិសោធន៍ស្នេហ៍ツ
Romanceស្នេហារវាងកូនបង្កើតនឹងកូនចិញ្ចឹម ដែលមានគ្រប់រសជាតិល្វីងផ្អែមជូរចត់ ទម្រាំតែអាចស្វែងរកភាពពិតនៃភាពស្មោះត្រង់នៃដៃគូរៀងៗខ្លួន ម្នាក់សុទ្ធតែត្រូវបានពិសោធន៏ដោយជីវិត នៅមានអាថ៌កំបាំងជាច្រើនទៀត.........