💔សងសឹក និង ការបាត់បង់💔 episode2/2

2.8K 132 12
                                    

(សូមអានពីភាគ1មក ប្រយ័ត្នច្រឡំ ព្រោះខ្ញុំpublishបញ្រ្ចាស់ភាគ🤧❤️)

+Skip

Jungkook មួយរយ:នេះនាយមិនសូវដែលទៅជួបរាងតូចទេ ការទាក់ទងគ្នាក៏ចាប់ផ្ដើមឃ្លាតឆ្ងាយទៅៗ ប៉ុន្តែថ្ងៃមង្គលការចេះតែខិតចូលទៅៗ ពេលនេះនៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ។

<<គេជាអ្នកសម្លាប់ប៉ារបស់ខ្ញុំ គេមិនដែលសូម្បីនិយាយរឿងនេះបន្តិចប្រាប់ខ្ញុំ គេលាក់បាំងខ្ញុំ ហេតុអីទៅ??>> Jungkook អង្គុយក្នុងបន្ទប់របស់នាយ និយាយតែម្នាក់ឯង

អ្នកណាទទួលបានទៅ?? មនុស្សដែលនាយគោរពខ្លាំងទយកដូចជាឪពុកខ្លួនឯងបង្កើត បែរជាសម្លាប់ប៉ារបស់នាយដោយផ្ទាល់ដៃ សួរថាឲ្យនាយទទួលយកបានដោយរបៀបម៉េច??

មិនអាចទេ មិនអាចបន្តទៀតបាននោះទេ នាយមិនអាចយកសត្រូវមកធ្វើជាឪពុកបានទេ។ អ្វីៗនឹងត្រូវបញ្ចប់ត្រឹមនេះ មង្គលការស្អី??មិនអាចកើតឡើងជាដាច់ខាត នាយនឹងមិនរៀបការជាមួយកូនឃាតករដែលសម្លាប់ឪពុករបស់នាយឡើយ។

<<ខ្ញុំនឹងមិនលើកលែងឲ្យលោកជាដាច់ខាត Kim Mingyu>> jungkook ក្ដាប់ដៃយ៉ាងណែន ឡើងសរសៃរវៀមពេញដៃ

កន្លងមកតាំងពីប៉ានាយស្លាប់បាត់ នាយត្រូវរស់នៅជាកូនកំព្រា ត្រូវគេមើលងាយ គេរើសអើង ទម្រាំតែនាយមកដល់ពេលនេះ នាយហែលឆ្លងទុកលំបាកមកសឹងរាប់មិនអស់ទៅហើយ។

នាយមិនអាចលង់ខ្លួនជាមួយមនុស្សម្នាក់នោះទៀតនោះទេ គំនុំកូនប្រុសត្រូវតែសងសឹក។

Jungkook ក្រោកឡើងដោយទឹកមុខកំណាច ជាមួយនឹងសោឡាន រួចចុះទៅខាងក្រោម បើឡានចេញទៅណាក៏មិនដឹង។

+Skip

បីថ្ងៃកន្លងផុតទៅ ថ្ងៃមង្គលក៏ចូលមកដល់ ពេលនេះកូនកម្លោះនៅឯណាក៏មិនដឹង រាងក្រាស់បាត់ខ្លួនឈឹង សូម្បីតែស្រមោលក៏រកមិនឃើញ។ Taehyung យំរាល់ថ្ងៃ តាំងពីថ្ងៃដែលរាងក្រាស់បាត់ខ្លួនមក។ ចង់ឲ្យគេរៀបការតែម្នាក់ឯងហ្អេស?? រៀបការដោយគ្មានកូនកម្លោះមែនទេ??

<<Jungkook បងនៅឯណាទៅ?? បងឲ្យអូនទៅរកបងឯណាឃើញ?? ហេតុអីទៅដោយមិនបានលាមួយម៉ាត់បែបនេះ?? ថ្ងៃនេះជាថ្ងៃមង្គលការពួកយើងណា៎ បងបង្ហាញខ្លួនវិញមក កុំចង់supriseអូនបែបនេះអី>> Taehyung អង្គុយយំមុខកញ្ចក់សម្អាង ក្នុងបន្ទប់របស់គេ

Short Novel!!Where stories live. Discover now