🔞ង៉ក់ងរ🔞

3.5K 128 4
                                    


~The night club

រាងកាយតូចច្រឡឹង ដៃជើងតូចៗសមតាមមាឌរបស់ខ្លួន ស្បែកសរម៉ដ្ឋរលោង កំពុងអង្គុយកណ្ដោចកណ្ដែងតែម្នាក់ឯង ជាមួយនឹងស្រាម៉ាកល្បីថ្លៃមួយដប។

រាងតូចលើកស្រាអកយកៗ តាមអារម្មណ៍ដែលស្មុគស្មាញក្នុងខ្លួនរបស់គេ។

<<ស្រាមួយដបទៀត>> រាងតូចស្រែកប្រាប់ទៅបុគ្គលិករត់តុ ដោយសម្ដីរៀងគំហោគបន្តិច បែបប្រយ៉ាប់ប្រយ៉ាលព្រោះឃ្លានផឹក😐

អ្នករត់តុគ្រាន់តែឮរាងតូចប្រាប់ភ្លាម គេរត់ទៅយកស្រាប្រភេទដដែលយ៉ាងរហ័ស មកឲ្យរាងតូចភ្លាម។

<<នេះស្រារបស់លោក>>

គ្រាន់តែស្រាមកដល់លើតុ រាងតូចប្រយ៉ាប់យកមកគាស់ផឹកភ្លាម ដោយមិនចាំបាច់ចាក់ដាក់កែវអីទេ គឺលើកអកយកតែម្ដង។

រាងតូចលើកអកៗអស់ជាច្រើនដប រហូតផ្ទៃមុខគេឡើងក្រហមងាំងដោយសារតែស្រវឹង។

<<ស្រាមួយដបទៀត>> រាងតូច ស្រែកជំទាលឲ្យអ្នករត់តុយកស្រាឲ្យខ្លួនបន្ថែមទៀត

<<សូមអញ្ជើញលោក>>

ដបស្រាទី7ដាក់នៅលើតុ រាងតូចបម្រុងនឹងលូកដៃយកវាមកគាស់ផឹកទៅហើយ ប៉ុន្តែមានដៃមាំមួយលូកមកចាប់ដៃគេជាប់។

<<ឈប់ផឹកទៅ យើងទៅផ្ទះវិញ>> សម្លេងធំគ្រល៎ បន្លឺឡើងហៅអ្នកជាទីស្រឡាញ់របស់ខ្លួន

<<ចេញទៅ យើងគ្មានស្អីពាក់ព័ន្ធនឹងគ្នាទៀតទេ អាប្រុសហេងស៊យ ថយចេញ>> រាងតូចគ្រលាស់ដៃមួយទំហឹង ប៉ុន្តែនៅតែមិនរបូតពីដៃអ្នកម្ខាងទៀតដែលចាប់ខ្លួនសោះ

<<ឈប់ផឹកបានហើយ បងជូនអូនទៅផ្ទះ jiminie>> yoongi ចូលទៅត្រកងលើកបីរាងតូចដាក់ក្នុងដៃ រួចដើរចេញមកខាងក្រៅ

<<លែងទៅ ខ្ញុំចង់ផឹកទៀត>> jimin រើប្រកាច់ប្រកិនក្នុងដៃរាងក្រាស់ មិនឲ្យនាយបីបានស្រួលសោះ

Yoongi មិនមាត់ នាយបន្តបីរាងតូចរហូតដល់ឡាន បើកទ្វាររុញគេចូលផ្លុក បិទទ្វារវិញ រួចបើកឡានចេញទៅ។

Yoongi និង jiminជាសង្សារនឹងគ្នា ពួកគេរស់នៅជាមួយគ្នាយូរឆ្នាំដែរហើយ រង់ចាំតែថ្ងៃមង្គលការចូលមកដល់តែប៉ុណ្ណោះ។ 

Short Novel!!Where stories live. Discover now