💞ប្អូនធម៌💫🔞

2.4K 158 4
                                    


~ថ្ងៃថ្មី

ពន្លឺភ្លើងអំពូលពណ៌ពងមាន់ភ្លឺព្រាលៗ ត្រឹមអាចមើលឃើញស្រមោលមនុស្សពីរនាក់កំពុងគេងឱបគ្នាមិនសូវច្បាស់។ ថ្មើរនេះម៉ោងទើបតែ5ព្រឹកទេ វានៅព្រលឹមនៅឡើង  អ្ហូ!....ត្រូវហើយ ថ្ងៃនេះជាថ្ងៃធ្លាក់ព្រិលលើកដំបូង អាកាសធាតុរៀងត្រជាក់ខ្លាំងជាងម្សិលម៉ិញបន្តិចហើយ។

ត្របកភ្នែកម្នាក់ក្នុងចំណោមមនុស្សពីរនាក់ដែលគេងលើគ្រែចាប់ផ្ដើមបើកឡើងម្ដងបន្តិចៗ។ ជាជុងហ្គុក នាយភ្ញាក់ពីព្រលឹមតាមទម្លាប់របស់នាយ នៅក្នុងរង្វង់ដៃក៏មានរាងតូចកំពុងឱបជាប់ ផ្ដេកក្បាលលើដើមទ្រូងទៀតផង។ ត្បិតថាអាកាសធាតុខាងក្រៅត្រជាក់ ប៉ុន្តែកាលបើបានគេងឱបគ្នាប៉ះសាច់ផ្ទាល់បែបនេះ ទោះខាងក្រៅធ្លាក់ទឹកកកទៀតក៏អ្នកទាំងពីរនេះនៅតែកក់ក្ដៅដែរ។

<<សឺត.....>> រាងក្រាស់ច្មក់ថើបសក់រាងតូចមួយខ្សឺត ដៃដែលឱបខ្នងគេក៏អង្អែលតិចៗ ខ្នងស្អាតទន់រលោងបែបនេះចង់តែប៉ះហើយប៉ះទៀត ស្ទាប ប៉ះ អង្អែលយ៉ាងណាក៏មិនចេះធុញ

<<ហ្អឹម...>> ដោយមានអ្នករំខាន សម្លេងគ្រហឹមក្នុងបំពង់ក ក៏បន្លឺឡើងតិចៗចេញពីមាត់រាងតូច

<<ភ្ញាក់ហើយឬ??>> ជុងហ្គុក ដាក់ចង្ការលើសក់រាងតូចថែមទាំងញីលើនោះថ្នមៗ 

<<នៅទេ>> ថេហ្យុងនិយាយង៉ុលៗ តាមបែបមនុស្សមិនទាន់អស់ងងុយ តែមនុស្សគេងលក់ឯណាគេមកឆ្លើយតបបែបនេះនោះ ចំមែនហើយ!

<<គេងបន្តទៅ មិនទាន់ភ្ញាក់ក៏បាន>> ជុងហ្គុក ញញឹមតិចៗ មុននឹងប្អូសដៃចុះទៅក្រោមចាប់ច្របាច់សាច់គូទអ្នកម្ខាងទៀតលេងតិចៗ

<<រសើប>> ថេហ្យុង រអ៊ូង៉ូវៗ ឲ្យគេគេងយ៉ាងម៉េចបើនាយរំខានរហូតបែបនេះ

ជុងហ្គុកមិនតប នាយបិតភ្នែកសម្ងំគេងបន្ត ស្របពេលដែលដៃរវៀមដូចមឹកនៅតែអង្អែល ស្ទាប ច្របាច់គូទរាងតូចលេងជារឿយៗ។

<<អ៊ូយ...!>> ជុងហ្គុក ភ្ញាក់គ្រញែងខ្លួនបន្តិចក្រោយធ្មេញថេហ្យុងចាក់សាច់ដើមទ្រូងរបស់នាយ នេះគេលេងខាំតែម្ដងហើយហ្ន៎!

Short Novel!!Where stories live. Discover now