💔សងសឹក និង ការបាត់បង់💔 episode 1/2

2.2K 108 0
                                    


ង៉ឺត.............សម្លេងហ្វ្រាំងឡានបន្លឺឡើង ឈប់ចំពីមុខផ្ទះវីឡាមួយដ៏ប្រណិតមួយ។ អ្នកយាមនៅទីនោះគ្រាន់តែឃើញក៏ស្ទុះមកបើកទ្វាររបងផ្ទះសា្វគមន៍ភ្លាម។

បុរសសង្ហា កម្ពស់ខ្ពស់ មាឌធំ ជើងវែងស្រឡូនៗ បោះជំហ៊ានចូលទៅក្នុងផ្ទះដោយមានបាច់ផ្កាមួយបាច់មកជាមួយ។

<<JUNGKOOK......>> សម្លេងស្រួយស្រឹបបន្លឺហៅឈ្មោះអ្នកម្ខាងទៀត មុននឹងលាដៃត្រដាងរងចាំការឱបពីអ្នកខាងណោះ

<<បងជូនអូន>> jungkook ព្រលែងដៃពីការឱប រួចហុចបាច់ផ្កាឲ្យទៅរាងតូច ដែលមាននាមជាសង្សាររបស់នាយ

<<អរគុណ>> Taehyung ទទួលយកផ្កាពីនាយ រួចលោមុខទៅថើបនាយមួយខ្សឺតជាការអរគុណ

<<តោះយើងទៅ>> Jungkook និយាយរួច នាយក៏ដឹកដៃរាងតូចចេញមកតែម្ដង ឯរាងតូចក៏ដើរស្របទៅតាមនាយ

~ Restaurant

JungkookនាំTaehyung មកភោជនីយដ្ឋានមួយកន្លែងដែលនាយបានកក់កាលពីថ្ងៃម៉េញ។ យប់នេះនាយណាត់រាងតូចមកញ៉ាំអាហារពេលល្ងាច វាមិនមែនជាកម្មវិធីអ្វីទេ ប៉ុន្តែ......នាយនឹងធ្វើឲ្យគេភ្ញាក់ផ្អើលក្នុងយប់នេះ។

ទាំងពីរនាក់ក៏បណ្ដើរគ្នាចូលទៅខាងក្នុងរកកន្លែងអង្គុយដោយមានបុគ្គលិកចាំទទួលយ៉ាងរាក់ទាក់។

<<អង្គុយមក>> Jungkook ទាញកៅអីឲ្យរាងតូចអង្គុយរួច ទើបនាយចូលទៅអង្គុយទល់មុខគេ

<<ហេតុអីចាំបាច់មកហាងថ្លៃបែបនេះ??>> Taehyung ក្រឡេកមើលជុំវិញ ឃើញថាកន្លែងក៏មិនអន់ដែរ ការរៀបចំគឺperfectតែម្ដង នេះបើមិនបាច់ញ៉ាំគ្រាន់តែអង្គុយមើលហាងក៏ឆ្អែតដែរ

<<សម្រាប់មនុស្សដែលបងស្រឡាញ់ បងត្រូវតែមិនឲ្យទាស់ចិត្តនោះទេ>> jungkook ញញឹមស្រស់ទៅកាន់អ្នកម្ខាងទៀត

<<ចឹងយើងចាប់ផ្ដើមទៅ អូនឃ្លានហើយ>>Taehyung យកដៃស្ទាបពោះខ្លួនឯង បញ្ជាក់ប្រាប់រាងក្រាស់

សេចក្ដីស្នេហាផ្ដើមចេញពីមិត្តភាព រហូតក្លាយជាស្នេហាមនោសញ្ចេតនាជាគូជីវិត។

6ឆ្នាំជាងដែលពួកគេស្គាល់គ្នា ហើយក៏ចាប់ផ្ដើមមានចិត្តឲ្យគ្នា រហូតដល់ថ្ងៃមួយអារម្មណ៍នោះក៏បានលាតត្រដាង ហើយក៏ចាប់ផ្ដើមទាក់ទងគ្នាតាំងពីនឹងមក។

Short Novel!!Where stories live. Discover now