🖤សង្សាររោគចិត្ត🖤🔞

2.6K 124 2
                                    

Short Novel 💦🔞

_______________

ពន្លឺព្រះអាទិត្យចាំងចូលតាមចន្លោះ ប្រឡោះទ្វារបង្អួចដែលមានរន្ធតូចៗ ធ្វើឲ្យពន្លឺបាញ់ជាខ្សែរត្រង់ ចាំងតម្រង់ចូលមកខាងក្នុងបន្ទប់ដ៏ធំមួយ។ ក្នុងបន្ទប់ពោពេញដោយពណ៍ស មិនថា វាំងនន កម្រាលពូក ស្រោមខ្នើយ ពណ៌លាបជញ្ជាំងសុទ្ធតែពណ៍ស ទាំងអស់។

ដោយសារមានពន្លឺចាំងចំដងខ្លួន ធ្វើឲ្យរាងតូចម្នាក់ កំពុងតែដេកនៅលើគ្រែ បានភ្ញាក់ឡើង ទាំងដៃជាប់ដោយចំណង ឯជើងមានច្រវ៉ាក់ឃ្លុំទាំងសងខាង រាងកាយទទេរគ្មានសម្លៀកបំពាក់អ្វីទេ គឺមានតែភួយរុំត្រឹមចង្កេះចុះក្រោម។

រាងតូចបើកភ្នែកសន្សឹមៗ ទឹកមុខស្លេកស្លាំងគ្មានឈាម បបូរមាត់ស្ងួត រីឯខ្លួនប្រាណមានជាប់ស្នាមជាំដាម ជាប់ជាច្រើនកន្លែង។

ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមក ដោយសារទប់លែងជាប់ទើបបណ្ដោយឲ្យហូរមកតាមចិត្ត រហូតជោគថ្ពាល់ទាំងព្រឹក។

<<ហ្អឹក...ហ្អឹក....ខ្ញុំខ្លាច.....ប៉ា ម៉ាក់.....កូនខ្លាច.......ហ្អឹក...ហ្អឹក....ឲ្យកូនសុំទោស.....>>Jimin យំស្រែកហៅប៉ាម៉ាក់របស់គេ ពេលនេះគេដឹងកំហុសហើយ មិនគួរណាអត់ស្ដាប់សម្ដីពួកគាត់ទេ

បើគេស្ដាប់សម្ដីអ្នកមានគុណរបស់គេ ម្ល៉ោះហើយគេមិនអាចមករងទុក្ខវេទនាបែបនេះទេ។

ទីនេះប្រៀបដូចជានរកសម្រាប់រាងតូច Park Jimin បន្ទប់នេះ គ្រែនេះ វាមានរឿងរ៉ាវច្រើនដែលបានកើតឡើងចំពោះគេ។ ការរំលោភដ៏ព្រៃផ្សៃ ធ្វើបាបទៅលើរាងកាយរបស់គេ ពីមនុស្សដែលខ្លួនឯងស្រឡាញ់និងជឿទុកចិត្ត។ តែពេលនេះបុរសម្នាក់នោះ មិនមែនជាមនុស្សដែលគេស្រឡាញ់ទៀតទេ នាយប្រែហើយ ប្រែខ្លាំងណាស់ គឺខុសពីមុន90°បើគិតតាំងពីស្រឡាញ់គ្នាដំបូង។

Jimin ចំណាយពេលយំអស់ជិត1h ទើបមានមនុស្សម្នាក់ដើរចូលមក។

ក្រាក.............

<<Jimin.....>> បរុសម្នាក់ចូលមករកគេ ទាំងក្នុងដៃមានកាន់ថាសមួយ

នៅលើថាសមានបបរមួយចាន ទឹកមួយកែវ និងមានថ្នាំមួយគ្រាប់។ រាងតូចសម្លឹងមើលដំណើរដែលដើរមករកខ្លួនគេ ក្នុងចិត្តពិតជាភ័យ ខ្លាចញញើតនឹងបុរសម្នាក់នេះណាស់ តែគេមិនអាចធ្វើអ្វីដើម្បីជួយខ្លួនឯងបានទេ។

Short Novel!!Where stories live. Discover now