បន្ទាប់ពីចំណាយពេលដើរផ្សារអស់ជាយូរMoraក៏ជូនJiminមកផ្ទះនិងឈៀងជូនTaeyungទៅក្រុមហ៊ុនបងប្រុស។រយៈពេល15នាទីពួកគេក៏មកក្រុមហ៊ុន
<<យើងទៅសិនហើយណា!>>Taeyungដកខ្សែរក្រវ៉ាត់ហើយងាកមកនិយាយជាមួយមិត្តហើយបើកទ្វារឡានបម្រុងនិងចេញទៅ
<<អឺ! តែកំុំភ្លេចណា យប់នេះម៉ោង7យើងចាំ>>Mora
<<ហ្អឹុម! ចាំយើងទៅតែឯងកុំប្រាប់ជុងណា៎>>Taeyungលើកដៃធ្វើជាសញ្ញាកុំឲប្រាប់និងបញ្ចេញទឹកមុខកំសត់បើប្រាប់ច្បាស់ជាមិនឲទៅទេ!! មិនចំឡែកទេដែលTaeyungខ្លាចនោះព្រោះយប់នេះពួកគេបានណាត់គ្នាទៅក្លឹបជួបជុំមិត្តកាលនៅរៀនហើយកមានជីមីនចូលរួមផងដែរ។ឯមិត្តក៏យល់ចិត្តមិត្តព្រោះនាងដឹងចារិកបងនាងច្បាស់ណាស់ព្រោះគាត់ជាមនុស្សចូលចិត្តហួងហែងរបស់សម្បីតែនាងផ្ទាល់ក៏ជុងហ្គុកមិនឲទៅទីនោះដែលតែនាងលួចទៅជាប្រចាំ
<<ដឹងហើយ យប់នេះយើងមកទទួលចុះចឹងយើងទៅហើយbye>>Moraញញឹមតបមិត្តហើយលើកដៃលាមុននិងបើកឡានចេញទៅហើយTaeyungក៏ដើរចេញពីចំណតឡានចូលទៅខាងក្នុងក្រុមហ៊ុន
<<បងwoon ជុង!នៅទេ>>Tae
<<បាទ អ្នកប្រុសគឺចាហ្វាយនៅខាងក្នុងកំពុងពិនិត្យឯកសា>>woonអោនគោរពបន្តិចតាមទម្លាប់និងសើចតបវិញតិចៗ
<<អរ! ហើយនាងជាអ្នកណា??ក្រែងកន្លែងនេះសម្រាប់លេខាមិនចឹងចុះMora?>>Taeងាកមកមើលបុគ្គលិកស្រីដែលឈរនៅក្បែរខ្លួនព្រោះដងកន្លែងនេះជាកន្លែងរបស់Nusaដែលជាកន្លែងសម្រាប់លេខាអីបែបនេះ
<<នេះគឺជាលេខាថ្មីហើយក៏ត្រូវជាប្អូនស្រីខ្ញុំដែរអាចទុកចិត្តបានហើយចាហ្វាយបានឲអ្នកនាងMoraមកធ្វើលេខាដែល តែអ្នកនាងប្រកែកមិនព្រមទើប... >>woonលើកដៃអេសក្បាលហើយសើចទាំងមិនសូវសម
<<ទើបយកនាងមក!!>>Taeបន្តប្រយោគ តែក៏មិនអីដែលមើលទៅនាងក៏មិនមែនអាក្រក់អីណាស់ណាសង្ឃឹមថានាងមិនដូចអ្នកផ្សេងទៅចុះចំណែកបានត្រឹមតែអោនមុខចុះមិនហ៊ានប្រសព្វភ្នែកនិងរាងតូច
<<បាទ>>Taeងក់ក្បាលហើយក៏ឈប់សួរនាំមុននិងបន្តដំណើរចូលទៅខាងក្នុង
![](https://img.wattpad.com/cover/244934812-288-k2876.jpg)
YOU ARE READING
❤️ចំណងស្នេហ៍អាពាហ៍ពិពាហ៍❤️ ( Complete ✅)
Action« អូនគឺជាមនុស្សដែលបងស្រឡាញ់តែម្នាក់គត់ អូនមិនអាចចេញបងបានទេ គីម ថេយ៉ុង » Author: JEON RaaFaaa ( សួន ចន្ថា ) Date 01/11/20 - 10/08/21