#ពេលល្ងាច
ពេលល្ងាចបានចូលមកដល់ព្រះអាទិត្យចាប់ផ្ដើមលិចចុះម្ដងបន្តិចៗជំនួសដោយភាពងងឹតវិញ។ ក្រលែកមកមើលប្ដីប្រពន្ធមួយគូរនះដែលកំពុងតែងរៀបចំពិធីជួបជុំបងប្អូនដែលខានជួបគ្នាជាយូេ ព្រោះតែម្នាក់សុទ្ធតែរវល់កិច្ចការរបស់ខ្លួនរាងៗខ្លួន
«Tae hyungមានអីឲខ្ញុំជួយទេ??» យូរីន ស្នើរសុំខ្លួនជាអ្នកជួយព្រោះនាងខំមកឲលឿនដើម្បីជួយថេយ៉ុងនេះឯង
«មានតើ!! នេះយកសាច់ទៅអាំងទៅ»ថេយ៉ុង ហុចសាច់ចំកាក់ឲយូរីន ហើយនាងតូចក៏ទទួលវាដោយញញឹមរួចក៏វាទៅអាំង ហើយក៏មិនងាកឆ្វេងងាកស្ដាំចាំមើលអ្នកណាម្នាក់ដែល
«ខ្ញុំមកហើយថេហ៍»Jimin ដើរចូលមកព្រមជាមួយយកូននិងលោកស្វាមី
«អៅ មកហើយហ៎នេះកូនឯងមែនទេធំៗដល់ហើយ»នាយតូចលូកដៃច្បិចថ្ពាល់ក្មេងតិចៗ ព្រោះកម្លោះតូចនេះជាមនុស្សចូលចិត្តក្មេង
«ត្រូវហើយនេះ មីនហ្គី ស៊ូមីនជំរាបអ៊ំទៅកូន»ថាហើយក្មេងទាំងពីក៏លើកដៃជម្រាបសួរតាមដែលAppaរបស់គេប្រាប់
«ជម្រាបសួរអ៊ុំថេហ៍»មីនហ្គី/ស៊ូមីន
«មោះក្មេងអង្គុយមក ញាំុអីសិនទៅ»
«ចុះឯណាយ៉ុនហ្គី»ថេហ៍ ងាកឆ្វេងងាកស្ដាំដើម្បីរកអ្នកជាមិត្ត
«បន្តិចទៀតគាត់មកហើយ មោះមានអីឲយើងជួយទេ»
«ជួយទៅយកម្ហូបពីផ្ទះបាយជុងប្រហែលធ្វើរួចហើយ»ថេយ៉ុង និយាយបណ្ដើរចាប់ម្ហូបឲក្មេងៗញាំុបណ្ដើរខ្លាចថាពួកគេនិងឃ្លាន
«យ៉ានេះបងប្រុសជាអ្នកធ្វើផងហេសទៅមើលសិន»ជីមីន បន្លឺសម្ដីឡើងទាំងភ្ងាក់ផ្អើលជាធម្មតាជុងហ្គុកមិនងាយចូលផ្ទះបាយទេ គួរឲច្រណែនថេយ៉ុងដល់ហើយមិនដូចគេទេ ប្ដីគេនេះមហាលកម្ចិលហើយតែបើចង់ប្រើគឺទាល់តែបោកឲធ្វើ
«សុំទោស ខ្ញុំមកហើយតែយ៉ាងណាខ្ញុំក៏មិនមែនមកក្រោយគេដែលត្រូវទេ»ម៉ូរ៉ានិយាយឡើងទាំងញញឹម ហើយក្រលែកឃើញយូរីន ក៏ធ្វើឲម៉ូរ៉ាញញឹបិទមាត់មិនជិត
«មិនយឺតទេ នៅណាមជុននិងជីនហ្យុងទៀត»ថេហ៍
«បងមកហើយថេ»ណាមជុនដើរមកដោយមានជីនមកជាមួយតាមក្រោយ ហើយយ៉ុនហ្គីក៏មកដល់ដូចគ្នាពេលនេះពួកគេជុំគ្នាហើយ
YOU ARE READING
❤️ចំណងស្នេហ៍អាពាហ៍ពិពាហ៍❤️ ( Complete ✅)
Action« អូនគឺជាមនុស្សដែលបងស្រឡាញ់តែម្នាក់គត់ អូនមិនអាចចេញបងបានទេ គីម ថេយ៉ុង » Author: JEON RaaFaaa ( សួន ចន្ថា ) Date 01/11/20 - 10/08/21