« នាងជាអ្នកណា?? »សម្លេងតូចច្រមេចរបស់នាយតូចបានបន្លឺឡើងទៅកាន់អ្នកម្ខាងទៀតដែលឃើញមិនសូវច្បាស់ នាយតូចព្យាយាមហៅម្ដងហើយម្ដងទៀតតែអ្នកខាងហាក់មិនកម្រើកអ្វីសោះ។ ដោយចម្ងល់នាយតូចក៏ដើរទៅជិតស្រីម្នាក់រហូតឃើញមុខនាងច្បាស់ នាងស្អាតណាស់មិនចាញ់និងខ្លួនទេតែថានាងជាអ្នកណា ហេតុអ្វីក៏នៅទីនេះ??
« លោកទៅវិញទៅ »សំនៀងរបស់ស្រីម្នាក់នោះបានបន្លឺឡើងឲនាយតូចត្រឡប់ទៅវិញដែលបង្កើតចម្ងល់ដលើថេយ៉ុង
« នាងចង់មានន័យថាម៉េច »ដោយមិនអស់ចិត្តរាងតូចស្រដីសួរម្ដងទៀតពីន័យដែលនាងនិយាយព្រោះគេជាមិនយល់ពិតមែន
«លោកត្រឡប់ទៅរកជុងហ្គុកវិញទៅទីនេះមិនគួរឲលោកនៅទេ»
«ម៉េចក៏នាងស្គាល់ជុងហ្គុក??!»Tae
«មិនបាច់ចង់ដឹងនោះទេ ពេលនេះជុងហ្គុកត្រូវការលោកណាស់ទៅវិញខ្ញុំជូនលោកទៅ»
«ខ្ញុំមិនទៅណាទេ»Tae
«ហេតុអី??»
«....»ស្ងាត់
«លោកមិនអាចនៅទីនេះទេជុងហ្គុកត្រូវការលោកគ្រប់គ្នាត្រូវការលោក ឬលោកឈប់ស្រឡាញ់គាត់ហើយលោកដឹងទេខ្ញុំមិនដែលឃើញជុងស្រឡាញ់អ្នកណាខ្លាំងដូចលោកទេសម្បីតែខ្ញុំ»
«ចឹងនាងធ្លាប់ស្រលាញ់គ្នានិងជុងឬ»Tae
«ត្រូវហើយ»នាងញញឹមបន្តិចហើយក៏រៀបរាប់រឿងរបស់នាងប្រាប់ទៅនាយតូចឯនាយតូចក៏ឈរស្ដាប់ពីអ្វីនាងកំពុងនិយាយ
____________________
«ហេតុអីអូនគេងយូរយ៉ាងនេះ»ជុងហ្គុកនិយាយជាមួយនិងរាងកាយនាយតូចដែលដេកមិនដឹងខ្លួន តែទោះនាយចង់និយាយដល់បែកពពុះមាត់ក៏រាងតីចមិនលឺដែលហើយក៏មិនក្រោកដែល មានតែបណ្ដោយតាមពេលវេលា នាយលូកដៃចាប់កាន់ដៃថេយ៉ុងឡើងហើយក៏ឈ្ងោកមុខយំតិចៗ
រាងតូចកម្រើកដៃឡើងតិចៗភ្នែកព្យាយាមបើកម្ដងបន្តិចៗទីបំផុតគេក៏ភ្ងាក់ហើយក៏សម្លឹងមើលអ្នកជាប្ដីដៃឈ្ងោកមុខយំធ្វើឲរាងតូចរំជួលចិត្តជាខ្លាំងត្រូវហើយនាងនិយាយត្រូវហើយ ត្រូវគ្រប់យ៉ាង
YOU ARE READING
❤️ចំណងស្នេហ៍អាពាហ៍ពិពាហ៍❤️ ( Complete ✅)
Action« អូនគឺជាមនុស្សដែលបងស្រឡាញ់តែម្នាក់គត់ អូនមិនអាចចេញបងបានទេ គីម ថេយ៉ុង » Author: JEON RaaFaaa ( សួន ចន្ថា ) Date 01/11/20 - 10/08/21