ក្រលែកមកមើលបរិយាកាសនៅខាងក្រៅនេះវិញម្នាក់ៗនៅមិនសុខក្នុងខ្លួនឡើយបើនិយាយពីជុងហ្គុកដើរចុះឡើងមិនព្រមទៅណាឡើយ បើថេយ៉ុងកើតអីនោះគេមិនលើកលែងឲខ្លួនឯងឡើយហើយរឹតតែមិនអាចលើកលែងឲស្រីកញ្រ្ជោងនោះ។មួយសន្ទុះក្រោយមកក៏មានដុកទ័រដើរចេញមកម្នាក់ៗក៏ប្រញាប់មកសួរលោកគ្រូពេទ្យអំពីអាការៈរបស់រាងតូច
«លោកគ្រូពេទ្យប្រពន្ធយ៉ាងម៉េចហើយ»គ្រាន់តែលោកគ្រូពេទ្យមកភ្លាមជុងហ្គុកក៏ស្ទុះមកភ្លែត ក៏ដឹងហើយថានាយបារម្ភពីថេយ៉ុងប៉ុណ្ណោះ នាយស្រលាញ់ថេយ៉ុងណាស់ដាច់ខាតនាយតូចត្រូវតែមិនអី
«មែនហើយលោកគ្រូពេទ្យ»ជីមីន
«គ្រួសារអ្នកជំងឺស្ងប់អារម្មណ៍សិនទៅអ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហើយ ប៉ុន្តែយើងនៅតាមដានអាការៈមើលសិនបន្តិចខ្ញុំនិងប្ដូរបន្ទប់អ្នកជំងឺទៅបន្ទប់ធម្មតាវិញហើយ»
«អរគុណហើយលោកគ្រូពេទ្យ»ជីមីន
«មិនអីទេនេះជាតួនាទីខ្ញុំស្រាប់ហើយ ប៉ុន្តែអ្នកណាជាប្ដីអ្នកជំងឺ»
«គឺខ្ញុំ»ជុងហ្គុក
«សុំលោកមកជួបខ្ញុំនៅបន្ទប់មួយភ្លែត»
«បាទ»ជុងហ្គុកងក់ក្បាលតិចៗហើយក៏សម្លឹងមើលគ្រែរាងតូចដែលដែលគេរុញចេញទៅ ហើយក៏ដើរទៅជួបលោកគ្រូពេទ្យ នៅសល់តែជីមីននិងយ៉ុនហ្គីប៉ុណ្ណោះដែលនៅទីនេះ
«ឃើញទេថេហ៍មិនអីទេអូនទៅផ្ទះសិនទៅស្អែកចាំមកមើលអាថេហ៍»យ៉ុនហ្គីអង្រួនស្មាជីមីនតិចហើយពួកគេក៏ត្រឡប់ទៅផ្ទះវិញនិងត្រឡប់ទៅទទួលកូនពួកគេមកវិញព្រោះតាំងពីមានរឿងមកពួកគេក៏យកកូនទៅផ្ងើរនិងម៉ូរ៉ា
SKIP
«អ្នកម៉ាក់»NJ
«កូនជុនថេហ៍យ៉ាងម៉េចហើយ»គ្តានើតែភ្ងាក់ភ្លាមអ្នកជាម្ដាយក៏សួររកកូនព្រោះទឹកចិត្តម្ដាយធំធេងណាស់ចំពោះកូនម្ដាយណាក៏បារម្ភនិងស្រលាញ់កូន ហើយគាត់ក៏ដូចគ្នា
«អ្នកម៉ាក់សម្រាកសិនទៅពេលនេះថេហ៍ផុតគ្រោះថ្នាក់ហើយ»ជីននិយាយលួងលោមគាតើឲរំងាប់អារម្មណ៍
YOU ARE READING
❤️ចំណងស្នេហ៍អាពាហ៍ពិពាហ៍❤️ ( Complete ✅)
Action« អូនគឺជាមនុស្សដែលបងស្រឡាញ់តែម្នាក់គត់ អូនមិនអាចចេញបងបានទេ គីម ថេយ៉ុង » Author: JEON RaaFaaa ( សួន ចន្ថា ) Date 01/11/20 - 10/08/21