ពេលព្រឹកបានចូលមកដល់ព្រះអាទិត្យបានរះចែងចាំងឡើងបំភ្លឺពិភពលោកសាជាថ្មីព្រះអាទិត្យចែងចូលមកក្នុងបន្ទប់ដែលមានគូស្នេហ៍មួយគូកំពុងគេងលង់លក់ឱបគ្នាយ៉ាងស្អិតរមួតJungkookបានក្រោកមុនរាងតូចហើយនៅបន្តដេកឱបរាងតូចសម្លឹងគយគន់មើលមុខរាងតូច ក្មេងម្នាក់នេះពេលមិនតុបតែក៏នៅតែស្អាតផ្ទៃមុខស រលោងគ្មានស្នាម
« ហឹុស ឯងធ្វើឲយើងស្រលាញ់ឯងហើយក្មេងឆ្កួត »Jungkookឱនទៅថើបសក់រាងតូចមួយខ្សឺតដែលធ្វើឲអ្នកដែលកំពុងគេងលង់លក់ត្រូវភ្ងាក់ឃើញបែបនេះរាងក្រាស់ក៏បន្តធ្វើដេកទៀតTaeyungភ្ងាក់ឡើងធ្វើភ្នែកភ្លឹសៗសម្លឹងមើលមុខអ្នកដែលកំពុងតែឱបគេមិនព្រមលែងរាងតូចលើកដៃស្រឡូនប៉ះទៅលើផ្ទៃមុខ
« តាមពិតទៅលោកក៏សង្ហាដែលតែថាគ្មានជាតិសោះ »Taeyungថាហើយក៏សើចឡើងតែក៏ត្រូវភ្ងាក់ខ្លួននៅពេលដែលរាងក្រាស់មកថើបគេ
« Morning kissប្រពន្ធសម្លាញ់ »Jungkookសើចស្ងេញមើលមុខរសងតូចដែលនៅក្រោមរង្វង់ដៃ
« លោក! មិចក៏ថើបខ្ញុំទៀតហើយនេះន៎ែ »Taeyungលើកដៃខ្ទប់មុខដែលក្រហមព្រឿងហើយរុញJungkookចេញបន្តិច
« ប្រាប់ប៉ុន្មានដងហើយកុំឲហៅលោក ហឹុម »Jungkook
« តែខ្ញុំវាមិនទម្លាប់និងណាJung លែងទៅហួសម៉ោងខ្ញុំធ្វើការហើយ »
« អ្នកម៉ាក់ឲឈប់សម្រាកមួយអាទិត្យអូនមិនបាច់ទៅទេ »
« ហាសមួយអាទិត្យផងហេស៎ អរចឹងបងលែងសិនទៅអូនទៅងូតទឹកសិន »Taeyungទាំងអៀននិសព្វនាមដែលខ្លួនបាននិយាយហើុយនេះស្អីគេមានអារម្មណ៍ថាព្រឺសម្បុរ
« ងូតទឹកជាមួយគ្នាទៅ »
« មិនបានទេ!!! »
« ហេតុអី!! ងូតទឹកជាមួយគ្មាទៅ ណាមួយកុំឲអស់ថ្លៃទឹកភ្លើងច្រើន>>
« ឆ្កួតបំផុតហើយ!! »
« ហ៊ានជេប្ដីផងហេស៎ »
« បងសម្លាញ់ហា៎អូនត្រូវការងូតទឹកបងចេញសិនបានទេ »Taeyungអស់ជម្រើសនិយាយឡើងទាំងញិកងក់
« បានស្រាប់ហើយប្រពន្ធសម្លាញ់អូនងូតទឹកចុះបងលែងរំខានហើយ »Jungkookដើរចុះមកក្រោមទាំងទឹកមុខញញឹមពព្រាយហើយក៏ទាញទូរស័ព្ទមកនិយាយ
YOU ARE READING
❤️ចំណងស្នេហ៍អាពាហ៍ពិពាហ៍❤️ ( Complete ✅)
Action« អូនគឺជាមនុស្សដែលបងស្រឡាញ់តែម្នាក់គត់ អូនមិនអាចចេញបងបានទេ គីម ថេយ៉ុង » Author: JEON RaaFaaa ( សួន ចន្ថា ) Date 01/11/20 - 10/08/21