ក្រោយពីចេញមកពីក្រុមហ៊ុនថេយ៉ុងក៏អង្គុយសង្ងំក្នុងបន្ទប់ យំខ្សឹកខ្សួលម្នាក់ឯងតើជិងហ្គេមនិងឈប់ស្រលាញ់គេហើយមែនទេ គេមិនទាន់បានរីករាយគ្រប់គ្រាន់ផង ម្ចាស់គេមកវិញទៅហើយ ជម្រើសដ៏ល្អសម្រាប់គេគឺធ្វើមិនដឹងធ្វើមិនលឺ
" ហឹុកៗ ទីបំផុតគឺអូនជាអ្នកទីបី" ថេយ៉ុង បន្ទោសខ្លួនឯង ទាំងដឹងទាំងលឺហើយថាគេមាម្ចាស់តែចិត្តនៅតែរឹងទទឹង។ រាងល្អិតយំអោបជង្គក់ខ្សឹបខ្សួរក្នុងចិត្ត
"អូនស្រលាញ់បង សង្ឃឹមថាអ្នកដែលបងជ្រើសរើសនៅតែជាអូន" ថេយ៉ុង ញញឹមតិចៗទាំងថ្ពាល់ដាបដោយស្នាមទឹកភ្នែក ហើយទម្លាក់ក្បាលផ្អែកពូក រួចក៏គេងលង់លក់បាត់ទៅប្រៀបដូចជាត្រូវថ្នាំសន្តំអញ្ចឹង
@ពេលល្ងាច
" ថេយ៍"សម្លេងស្រែកបានបន្លឺឡើង ជុងហ្គុកបើកទ្វារចូលបន្ទប់ក៏ឃើញកំពុងគេងក្បែរគ្រែ មើលចុះហេតុអីមកគេងទីនេះ?? គ្រែមានម៉េចមិនឡើងទៅគេង បញ្ចប់ការគិតហើយ នាយកំម្លោះក៏បីរាងតូចឲគេងលើពូក និងដណ្ដប់ភួយ
" មើលចុះ ហេតុអីភ្នែកហើមចឹង"នាយលើកដៃអង្អែលថ្ពាល់អ្នកដែលជាប្រពន្ធ ដែលកំពុងគេងលង់លក់ នេះថេយ៉ុងយំមែនទេទើបមានស្នាមទឹកភ្នែកបែបនេះ ដោយមិនអស់ចិត្ត នាយក៏ដើរទៅបើកមើលកាំម៉េរាដែលបានបង្កប់ទុក
បន្ទាប់ពីមើលហើយ នាយក៏ដឹងហើយថាហេតុអ្វី ថេយ៉ុ យំប្រហែលជារាងតូចបានឃើញគេនិងRoesieអោបគ្នាកាលពីថ្ងៃមិញហើយ ជុងហ្គុកគិតបន្តិចរួចក៏ទៅជិតរាងតូច
" សឺត!! បងស្រលាញ់អូនKim Taehyungអូនជារបស់បងតែម្នាក់ ហើយបងក៏ជារបស់អូនតែម្នាក់ដែល" នាយញញឹមបន្តិចហើយក៏ដាក់ខ្លួនដេកក្បែររាងតូច
@Morning
" Morning ប្រពន្ធសម្លាញ់ សឺត!! " ថាហើយជុងហ្គុកក៏ក្រោកទៅសម្អាតខ្លួហើយក៏ទៅចម្អិនអាហារសម្រាប់រាងតូចផងដែល យប់មិញប្រហែលជាខូចចិត្តខ្លាំងហើយ គេត្រូវcareបន្តិចទើបបាន
មួយសន្ទុះក្រោយមកថេយ៉ុងក៏ភ្ងាក់ ហើយងាកមើលឆ្វេងស្ដាំរកមើល រាងក្រាស់តែមិនឃើញសម្បីស្រមោលរបស់ជុងហ្គុក
YOU ARE READING
❤️ចំណងស្នេហ៍អាពាហ៍ពិពាហ៍❤️ ( Complete ✅)
Azione« អូនគឺជាមនុស្សដែលបងស្រឡាញ់តែម្នាក់គត់ អូនមិនអាចចេញបងបានទេ គីម ថេយ៉ុង » Author: JEON RaaFaaa ( សួន ចន្ថា ) Date 01/11/20 - 10/08/21