ភាគទី១៩

586 36 0
                                    

ភាគទី១៩

ក្នុងមន្ទីរពេទ្យមួយកន្លែង វាជាមន្ទីរពេទ្យដែលមានទីតាំងមិនឆ្ងាយប៉ុន្មានពីជំរុំហាត់ទ័ព ម៉្លោះហើយទើបបានជាវាដូចជា
ធម្មតាទៅហើយដែលមានទាហ៊ានចេញចូលសឹងតែជារៀង
រាល់ថ្ងៃនោះ តែថាខុសប្លែកត្រង់ថ្ងៃនេះមានរឿងចលាចល
ធំមួយដែលធ្វើឲ្យពាក្យចចាមអារាមលេចលឺមកនឹងដំណឹង
ដែលនិយាយថាទាហ៊ានក្បត់នឹងជួរទ័ពព្យាយាមសម្លាប់ផ្ដាច់
ជីវិតខ្លួនឯងទៀតផង។

«លោកឧត្តមសេនីយ៍!អង្គុយសិនក៏បានទាន៎»ម្ចាស់រាង
កាយវ័យចំណាស់បន្តិចឧទានដាស់ស្មារតីម្ចាស់រាងកាយ
ដែលនៅឈរប្របនឹងមាត់បង្អួចខាងមុខបន្ទប់សង្គ្រោះ ទឹក
មុខក៏ស្រងូតស្រងាត់ចាប់តាំងពីរាងកាយរបស់នាងល្អិតរុញ
ចូលបន្ទប់សង្គ្រោះមក។

«លោកឧត្តមសេនីយ៍គិតយ៉ាងមិចជាមួយនឹងក្មេងស្រីម្នាក់នេះទៅទាន៎សំណួររបស់លោកឈូគីមកាន់តែធ្វើឲ្យ
យ៉ុនហ្គីច្របូកច្របល់ចិត្តថែមទៀត ព្រោះបន្ទាប់ពីបានអាន
សំបុត្រលោកហ្វារីបន្សល់ទុករួចមក គេក៏ស្រាប់តែមាន
អារម្មណ៍ចម្លែកហាក់បីដូចជាគ្រប់យ៉ាងដែលកើតឡើងនេះ
មានការរៀបចំរួចជាស្រេចដោយនរណាម្នាក់...

«ខ្ញុំមិនដឹងទេលោកឈូគីម! ខ្ញុំវិលវល់អស់ទៅហើយ»គេ
អាចនឹងលាក់អារម្មណ៍ជាមួយអ្នកដទៃបាន តែមិនមែនជាមួយនឹងលោកឈូគីមនោះឡើយ បុរសចំណាស់មិនទាន់
បាននិយាយអ្វីបន្តតែក៏រហ័សលូកដៃគោះស្មាយ៉ុនហ្គីតិចៗ
ហាក់យល់ចិត្ត។

«ខ្ញុំដឹងថាលោកពិបាកក្នុងការសម្រេចចិត្ត ខ្ញុំដឹងថាលោក
មេត្តានាងព្រោះតែនាងជាកូនរបស់មនុស្សដែលលោកគោរពស្រឡាញ់ នាងល្អិតនេះសំណាងណាស់»ពាក្យសម្ដីលោកឈូគីមនិយាយទាំងប៉ុន្មានក៏ជ្រួតជ្រាបដល់អារម្មណ៍
គេ ទើបម្ចាស់រាងកាយសង្ហាប្រញាប់ងក់ក្បាលឆ្លើយតប។

«តែក្មេងនេះក៏មើលទៅមិនមែនអាក្រក់អីដែរ..»
«អត់ទោស»កំពុងតែនិយាយគ្នា ដុកទ័រដែលចេញពីបន្ទប់
សង្គ្រោះមកក៏ប្រញាប់ដើរសម្ដៅមករកពួកគេព្រោះមានតែ
ពួកគេនេះហើយដែលជាសាច់ញាតិរបស់ជនរងគ្រោះនេះ។

ជម្រិតស្នេហ៍ ( រដូវកាលទី ០៣ : LOYALTY )​ [ ចប់ ]Where stories live. Discover now