ភាគទី១៧

582 34 0
                                    

ភាគទី១៧

«លោកឧត្តមសេនីយ៍មកខាងនេះទាន៎»ខាងក្រុមទាហ៊ានជួយសង្គ្រោះក៏គ្រានាំរាងកាយមានរបួសទ្រុឌទ្រោមរបស់យ៉ុនហ្គីចុះចេញពីឧត្ថម្ភចក្រទាហ៊ានមកមុននឹងរហ័សសម្ដៅទៅកាន់អាគារពេទ្យភ្លាម យ៉ុនហ្គីថ្វីត្បិតថារាងកាយខ្លួនឯងពិបាកវេទនាយ៉ាងណាក៏គេនៅតែមិនភ្លេចងាកសម្លឹងមើលអ្នកដែលរួមដំណើរជាមួយនឹងខ្លួននោះដែរ។

(ឯងកុំប្រើកម្លាំងខ្លាំងពេកតោងស្មាយើងឲ្យជាប់មក)
អ្វីដែលយ៉ុនហ្គីអាចមើលឃើញនោះគឺសភាពរាងកាយទន់របស់លូមៀដែលព្យាយាមបោះជំហានដើរទៅមុខបន្តជារឿយៗជាមួយនឹងជេយ៍ គេប្រហែលជានាំមាឌល្អិតទៅពេទ្យទាហ៊ាននៅជំរុំហើយ។

«យើងឧត្តមសេនីយ៍សម្រាកចុះខាងលូមៀទុកឲ្យខ្ញុំជាអ្នកចាត់ចែងចុះ»កាយសង្ហាដេនដ្រូកាលបើឃើញថាសត្រូវខ្លួនកំពុងតែដាក់ការទុកចិត្តខ្លាំងលើមាឌល្អិតទើបគេប្រញាប់និយាយកាត់ភ្លាម យ៉ុនហ្គីមិនបាននិយាយឆ្លើយតបអ្វីតែក៏ងាកតាមសម្លឹងមើលលូមៀទាល់តែគេទៅដល់ជំរុំទើបនាយយល់ព្រមទៅជាមួយខាងក្រុមសង្គ្រោះ។

«កូនយ៉ុន...»
«អ្នកម៉ាក់?!នេះ..»ម្ចាស់រាងកាយមាំហាក់ភ្ញាក់ផ្អើលជាខ្លាំងពេលដែលឃើញម្ដាយរត់មករកគេជាមួយទឹកមុខភ័យតក់ស្លុតមិនដឹងថាគាត់មកតាំងពីពេលណានោះទេ ម៉្យាងគាត់ក៏មិនមែនមកតែម្នាក់ឯងនោះដែរគឺមានមនុស្សស្រីម្នាក់ដែលមកជាមួយផង មើលទៅដូចជាស្និតស្នាលគ្នាខ្លាំងណាស់។

«កូនយ៉ាងមិចទៅហើយ? ចុះបេសកម្មហេតុអីក៏មិនប្រាប់ម៉ាក់ឲ្យដឹងមុន?ដឹងទេថាម៉ាក់នេះបារម្ភប៉ុណ្ណានោះហាស៎
កូនយ៉ុន?»លោកស្រីយ៉ុនហ៊ីនិយាយស្ដីបន្ទោសកូនប្រុស
តែមាត់ប៉ុណ្ណោះតែចិត្តឯណេះវិញបារម្ភសឹងតែស្លាប់ទៅហើយ គ្រាន់តែខាងបន្ទាយទាក់ទងថាយ៉ុនហ្គីបាត់ខ្លួនលោកស្រីក៏ស្កាត់ពីទីក្រុងមកភ្លាមតែម្ដង។

«តែនេះអ្នកណា..»
«សួស្ដី! ខ្ញុំរ៉ូលៀណា៎បងយ៉ុន»ស្រីតូចណែនាំខ្លួនទៅកាន់យ៉ុនហ្គីទាំងភាពអៀនប្រៀន កាយវិការញិញក់ទន់ភ្លន់របស់
នាងហាក់មិនបានទាក់ទាញចិត្តរបស់នាយកម្លោះយើងអីបន្តិចឡើយ គឺមានតែធ្វើឲ្យគេកាន់តែធុញទ្រាន់លើសដើមទៅទៀត...

ជម្រិតស្នេហ៍ ( រដូវកាលទី ០៣ : LOYALTY )​ [ ចប់ ]Donde viven las historias. Descúbrelo ahora