ភាគទី៣១

601 32 0
                                    

ជម្រិតស្នេហ៍

ភាគ៣១
« អាហ្វីលីព?!វាមិនទាន់ងាប់ទេរឺ? » ម្ចាស់កាយមាំម្នាក់ទៀតដែលនៅអង្គុយរួមបន្ទប់ជាមួយគ្នាក៏លាន់មាត់ឡើង កាលបើគ្រាន់តែបានលឺឈ្មោះសត្រូវច្រើនឆ្នាំរបស់ពួកគេ បាត់មុខយូរមិនឃើញបង្ហាញខ្លួនស្មានថាកែខ្លួនបាត់ទៅហើយ តែមានឯណាគេនៅចូលដៃគ្នាជាមួយនឹងជនទុច្ចរិតទាំងអស់នោះទៀត ហូស៊ុកគ្រាន់តែលឺឈ្មោះហ្វីលីពភ្លាមហាក់មានអារម្មណ៍ខ្ពើមរអើមជាខ្លាំងនឹងនឹកឃើញដល់ទង្វើដែលវាធ្វើបានប្រព្រឹត្តកន្លងមកមកលើគ្រប់គ្នា។
« លោកប្រធានាធិបតីតាមដានមុខសញ្ញាវាយូរហើយមែនទេ?! » យ៉ុនហ្គីងាកមកចាប់អារម្មណ៍សួរម្ចាស់រាងកាយមាំទាំដែលកំពុងតែអង្គុយក្រេបវ៉ាញដែលអ្នកបម្រើទើបចាក់ជូនថ្មី រួចគេក៏ញញឹម...
« វាមិនមែននៅស្ងៀមមួយកន្លែងឯណា? វាក៏មានចូលដៃរកសុីនាំគ្រឿងញៀនខុសច្បាប់ចូលមកដែរ » ណាមជុនកាន់តែនិយាយគ្រប់គ្នាក៏កាន់តែងឿងឆ្ងល់។ នាយងាកភ្នែកសម្លឹងឆ្ងាយទៅកាន់មាត់ទ្វារបន្ទប់ធ្វើការទើបឃើញថាមានមនុស្សនៅឈរទីនោះហាក់ស្ទាក់ស្ទើរមិនហ៊ានចូលមកទើបគេរហ័សរហួនហៅ។
« ជាហ្វីមែនទេ? អូនអាចចូលមកបានណា៎ »
( មិនអីទេ បងពិភាក្សាបន្តទៀតចុះ អូនទៅមើលកូនៗវិញហើយ មិនរំខានបងទេណា៎ )
ណាមជុនគ្រហឹមធ្ងន់នៅដើមករហាក់ចង់ខឹងដែលនាងមិនចូលមកតាមការបបួលអញ្ជើញរបស់នាយ ដោយគ្មានជម្រើសទើបជូហ្វីដើរចូលមកខាងក្នុង ជុំតួពិភាក្សានឹងប្រុសៗទាំង៣ទាំង៤នាក់នោះ ទាំងយ៉ុនហ្គីនឹងហូស៊ុកក៏ញញឹមរាក់ទាក់នាងយ៉ាងសាកសមតាមកិត្តិយសបុណ្យសក្ដិ។
« បងនិយាយគ្នារឿងរបស់ហ្វីលីពត្រូវទេ?! »
« ត្រឹមត្រូវ ! បងកំពុងតែនិយាយពីមុខសញ្ញាតាមចាប់វានឹងបក្សពួកក្បត់ដទៃទៀត អូននៅចាំ២នាក់ឪពុកកូនរដ្ឋមន្ត្រីដែលព្យាយាមមកយកចិត្តបងកាលពីប៉ុន្មានឆ្នាំមុនទេ? » ជូហ្វីព្យាយាមនឹកគិតបន្តិច ទើបលើកចិញ្ចើមខាងឆ្វេងបន្តិចហាក់ចងចាំបានទើបប្រញាប់ងក់ក្បាលឆ្លើយតបបន្ទាន់។
« ពួកគេអាចជួយជាប្រយោជន៍ដល់ពួកយើងទេ? ព្រោះគេក៏ធ្លាប់ជួញដូរគ្នាជាមួយនឹងអាហ្វីលីពដែរ »
« តែលឺថា២នាក់ឪពុកកូននោះជាប់គុកហើយ ដោយសាេតែត្រូវខាងកម្លាំងប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាលចាប់បានទាំង២នាក់តែម្ដង..» យ៉ុនហ្គីហាក់ក្រើនរំលឹកដល់ណាមជុនឲ្យបានដឹងពីស្ថានការណ៍នុយដែលពួកគេចង់ប្រើប្រាស់នោះជាមុនសិន គ្រប់គ្នាក៏ងក់ក្បាលយឺតរួចសម្លឹងឆ្លុះទៅខាងក្រៅ តែអ្នកដែលមានឈ្មោះជាភ្ញៀវទើបមកដល់នោះក៏បែរជាភ្ញាក់ក្រញ៉ាងកាលបើបានឃើញវត្តមានអ្នកមកដល់នៅខាងក្រោមឯណោះ។
« វីវរហើយ ! » យ៉ុនហ្គីឧទានឡើងទាំងភ្ញាក់ផ្អើល មុននឹងគ្រប់គ្នាក្រោកសម្លឹងទៅតាមទើបឃើញថាជាក្បួនដង្ហែរបស់អង្គម្ចាស់ត្រកូលសាន់ត្រូហ្វានមកដល់បរិវេណវីឡាហ្វាល់លីដាបែបនេះ យ៉ុនហ្គីប្រញាប់ងើបដើរចេញបម្រុងនឹងគេចតែក៏ត្រូវណាមជុនឃាត់ភ្លាមតែម្ដង។
« ដរាបណាគេនៅមិនទាន់មានភស្តុតាងចោទលោកច្បាស់លាស់ យើងនឹងការពារលោក.. យើងទុកចិត្តមនុស្សមិនដែលខុសនោះទេ យ៉ុនហ្គី អាន់ឌើតុន... »
បន្ទាយទាហ៊ានជាយក្រុង!
« អឹស! » រាងកាយតូចស្ដើងរបសឭលូម៉ាត្រូវបានទម្លាក់ចុះមួយទំហឹងទៅក្នុងគុកងងឹតក្រោមដី លូម៉ារមៀលខ្លួនទាំងការឈឺចាប់តែក៏ព្យាយាមក្រោកឡើងមកដើម្បីសម្លក់សម្លឹងមុខអ្នកដែលវាយនាយនឹងចាប់នាងមកពីក្រៅរនាំងឃាំឃាំង ស្នាមញញឹមរបស់អ្នកម្ខាងទៀតក៏ញ៉ោចឡើងមកភ្លាម គេកាន់តែសប្បាយចិត្តដែលទោះជានាងស្ថិតក្រោមការគ្រប់គ្រងរបស់យ៉ុនហ្គីក៏ដោយក៏នាងនៅតែមិនអាចគេចពីក្រញាំរបស់គេបាន។
« ស្រួលខ្លួនទេនាងជើងល្អ?! រត់លាក់ខ្លួនបានល្អណាស់ណ៎ គិតថានាងមានអាយ៉ុនជាបង្អែកហើយគ្មានអ្នកណាធ្វើអីនាងរឺ?! » ដេនដ្រូផ្លែផ្កាពាក្យសម្ដីដាក់នាងទាំងពេញចិត្ត តែលូម៉ាវិញក៏អង្គុយធ្មឹងមិននិយាយអ្វីទាំងអស់ ដេនដ្រូឃើញបែបនេះកាន់តែបានចិត្ត នាយបន្ទន់ជង្គង់អង្គុយចុះទល់មុខចម្រឹងដែកខណ្ឌចែករវាងនាងនឹងគេ។
« បើសិនជានាងព្រមអនុវត្តតាមផែនការណ៍វាក៏នឹងគ្មានរឿងទាំងអស់នេះកើតឡើង ឪនាងក៏មិនបានត្រូវស្លាប់ដោយអយុត្តិធម៌បែបនេះ យើងមិនគិតធ្វើអីនាង ធ្វើយ! » ដេនដ្រូនិយាយមិនទាន់ចប់ផងក៏ត្រូវលូម៉ាស្ដោះទឹកមាត់កណ្ដាលមុខដោយទាំងឈាមក្នុងមាត់ទៅទៀត ដេនដ្រូលើកដៃម្ខាងជូតវា មុននឹងបើកភ្នែកសម្លឹងលូម៉ា នាងក៏ញញឹមយ៉ាងស្រស់តបទៅគេវិញ គិតថានាងខ្លាចមែនទេ? នាយដែលខ្លាចគេពីពេលណាមក?!
« មិនដែលចង់ធ្វើបាបយើង តែក៏តាមយាយីចង់ចាប់យើងធ្វើប្រពន្ធតាំងពីក្មេង ពេលនោះយើងអាចល្ងង់មិនដឹងថាជាឯង តែពេលនេះយើងច្បាស់ហើយ អាសម្រាមសង្គម »
« ហ៊ឹសៗ ជេរបានល្អៗអូនស្រី.. »
« សរសើរឪនាងដែលខំលាក់ព័ត៌មាននាងបានយ៉ាងល្អ ទើបនាងនៅមានជីវិតរស់ដល់ពេលនេះ »
« ពិតមែនហើយ! យើងនៅរស់ព្រោះដើម្បីសម្លាប់អាមនុស្សថោកទាបដូចជាឯង អាសម្រាមសង្គម... »

ជម្រិតស្នេហ៍ ( រដូវកាលទី ០៣ : LOYALTY )​ [ ចប់ ]Where stories live. Discover now