ភាគទី១៩

608 36 0
                                    

"ជម្រិតស្នេហ៍"
ភាគ១៩

   ក្នុងបន្ទប់ធំទំហំ៤ម៉ែត្រ៤ជ្រុងដែលមានសភាពស្ងប់ស្ងាត់នោះយើងអាចឃើញថាមានមនុស្ស២ក្រុមដែលអង្គុយកន្លែងផ្សេងៗគ្នាក្នុងន័យដូចជាមានអ្វីផ្ទុះសារ៉ាយរវាងពួកគេចឹង។ យ៉ុនហ្គីពេលនេះក៏ជាអ្នកអង្គុយលើគ្រែជាគ្នានឹងម្ចាស់រាងកាយតូចជាអ្នកជម្ងឺ ចំណែកឯលោកស្រីយ៉ុនហ៊ីនោះក៏អង្គុយលើសាឡុងជាមួយនឹងស្រីស្រស់ដែលខំយកមកឲ្យកូនប្រុសមើលតែបែរដូចជានាំមកឲ្យនាយបំបាក់មុខទៅវិញ ដំបូងឡើយបង្ហាញថាមានមនុស្សស្រីម្នាក់នៅជំរុំទាហ៊ាន លោកស្រីមិនជឿទើបនាំរ៉ូលៀមកតែនេះជាស្អី?!
   "មានអ្វីបកស្រាយទេប្រុសយ៉ុន?!"លោកស្រីយ៉ុនហ៊ីក៏បោះសំនួរបែបមិនសូវជាពេញចិត្តពេញថ្លើមទៅកាន់កូនប្រុស ភ្នែកក៏ងាកសម្លឹងមើលទៅម្ចាស់រាងកាយតូចស្ដើងដែលអង្គុយធ្វើរឹកពាហីៗនៅក្បែរកូនប្រុសខ្លួនឯណោះ ក្នុងចិត្តគាត់ក៏លួចឆ្ងល់មិនស្ទើរថាស្រីម្នាក់នេះមិនមានកូនចិត្តភ័យខ្លាចរឺរអៀសខ្លួនបន្តិចទេដែលលោកស្រីចាប់បានថានាងថើបជាមួយកូនប្រុសគាត់ទៅហើយ។
   "ម៉ាក់អុំគឺនាងម្នាក់នឹងហើយ..."សុខៗម្ចាស់រាងកាយដែលអង្គុយកៀកក្បែរនឹងលោកស្រីយ៉ុនហ្គី នាងរ៉ូលៀនឹងឯងជាអ្នកស្រែកយ៉ៃចង្អុលមុខរបស់លូម៉ាភ្លាម រាងស្ដើងយើងក៏ងើបមុខសម្លឹងមើលទៅរ៉ូលៀបូករួមជាមួយនឹងក្រសែភ្នែកសម្លក់ត្មែរដូចជាចង់គម្រាមរ៉ូលៀចឹងឯង ស្រីជើងល្អយើងឯណេះកាលបើបានទទួលក្រសែភ្នែកពិឃាតពីលូម៉ាហើយក៏លេបទឹកមាត់ក្អឹករួចទម្លាក់ដៃចុះ ប្ដូរមកជាកាន់ក្រៀកដៃលោកស្រីយ៉ុនហ៊ីជំនួសវិញ។
   "គឺនាងម្នាក់នឹងហើយដែលវាយខ្ញុំណា៎ម៉ាក់អុំ នាងនេះហើយដែលរ៉ូលៀចាប់បានថានាងបន្លំធ្វើជាស្រីនោះ.."យ៉ុនហ្គីកាលបើបានលឺបែបនេះគេក៏មិនភ្លេចងាកសម្លឹងមើលទៅលូម៉ា ចងចិញ្ចើមខ្ពស់ហាក់មិនចង់ជឿថាលូម៉ាហ៊ានវាយគេបំបិតភស្តុតាងបែបនេះ មានអ្វីដែលនាងមិនអាចធ្វើបានទៀតទៅ?
   "ពុទ្ធោ! ប្រុសយ៉ុន..នេះឯងមានស្អីនិយាយទេ? ស្រីម្នាក់នេះវាយធ្វើបាបទាំងកូនរ៉ូលៀ បន្លំខ្លួនចូលបន្ទាយហើយពេលនេះក៏មកនៅជាមួយនឹងឯងទៀត វាយ៉ាងមិចឲ្យប្រាកដទៅ?"លោកស្រីយ៉ុនហ៊ីងាកមកដាក់បន្ទុកឲ្យកូនប្រុសវិញ រ៉ូលៀឯណោះក៏ញញឹមយ៉ាងពេញចិត្តត្បិតដឹងថាយ៉ុនហ្គីច្បាស់ជានៅខាងនាងជាមិនខានឡើយ។
   "លូម៉ា!"យ៉ុនហ្គីឧទានហៅម្ចាស់រាងកាយតូច នៅខណៈដែលគេនឹងម្ដាយកំពុងតែជជែកវែកញែកគ្នា នាងក៏ក្រោកចុះពីគ្រែទាំងដៃម្ខាងនៅជាប់ខ្នោះជាមួយនឹងគេ ឯដៃម្ខាងទៀតនៅសល់ក៏ព្យាយាមឈោងយកក្រដាសកាសែតនៅលើតុនឹងប៊ិចមួយដើមយកមក នាងអោនមុខសរសេរវានៅលើភ្លៅមិនដឹងជាសរសេរស្អីខ្លះទេ ទឹកមុខចងចិញ្ចើមរបស់នាងកាន់តែធ្វើឲ្យលោកស្រីយ៉ុនហ៊ីនឹងអ្នកឯទៀតមានការងឿងឆ្ងល់ កាន់តែឆ្ងល់ជាងគេនោះគឺជារ៉ូលៀព្រោះនាងឃើញថាលូម៉ាបានសរសេរឈ្មោះរបស់ខ្លួននៅក្នុងក្រដាសនោះដូចគ្នា។
   "ជាស្អី?!"លោកស្រីយ៉ុនហ៊ីភ្ញាក់ព្រើតកាលបើលូម៉ាសរសេររួចនាងក៏ហុចក្រដាសនោះជូនទៅគាត់ ដំបូងឡើយគាត់មិនសូវជាចង់ទទួលប៉ុន្មានដែរតែកាលបើឃើញថានាងមានបំណងចង់ឲ្យគាត់អានខ្លាំងទៅហើយទើបគាត់មិនបដិសេធ។
   "ខ្ញុំមិនមានបំណងនឹងវាយអ្នកនាងរ៉ូលៀស្អីនេះទេ តែនាងចេះដឹងជ្រុលហួស.."
   "ហ្អាយ៎នាង..នាងជេរយើង?!"គ្រាន់តែលោកស្រីយ៉ុនហ៊ីអានមកដល់ត្រឹមនេះរ៉ូលៀក៏មានប្រតិកម្មតបភ្លាម លោកស្រីយ៉ុនហ៊ីក៏លូកកាន់ភ្លៅរ៉ូលៀឲ្យនាងស្ងប់អារម្មណ៍បន្តិច មុននឹងងាកឆ្លាស់សម្លឹងមើលទៅលូម៉ាឯណោះវិញ មួយសន្ទុះទើបអានបន្តទៀត...
   "ហើយអម្បាញ់មិញនេះខ្ញុំនឹងលោកយ៉ុនក៏មិនបានមានចេតនាជាមួយនឹងរឿងនេះដែរវាគ្រាន់តែជាឧប្បត្តិហេតុប៉ុណ្ណោះ បើលោកស្រីប្រកាន់ឲ្យខ្ញុំសុំអភ័យទោសផង ខ្ញុំមិននៅរំខានលោកយ៉ុនយូរទេ ខ្ញុំជាសះស្បើយពេលណាខ្ញុំក៏ត្រូវទទួលទោសដែរ លោកស្រីអាចសប្បាយចិត្តបាន"លោកស្រីយ៉ុនហ៊ីត្រឹមតែអានសំបុត្ររបស់នាងរួចរាល់គាត់ក៏ហាក់ដូចជាមានអារម្មណ៍ចម្លែកជាមួយនឹងក្មេងស្រីម្នាក់នេះ មើលទៅកាយវិការនឹងការនិយាយស្ដីរបស់នាងគឺខុសផ្ទុយស្រឡះពីគ្នា លូម៉ាក៏ក្រោកឈរមួយអស់កម្ពស់មុននឹងអោនគំនាបដាក់គាត់ យ៉ុនហ្គីឯណេះក៏មិនអាចដកក្រសែភ្នែកពីការសម្លឹងមើលទៅនាងបានឡើយ ហេតុអីក៏បែបនេះ?ហេតុអីក៏គេស្រាប់តែយល់ថានាងមិនមានកំហុសទៅវិញ?!

ជម្រិតស្នេហ៍ ( រដូវកាលទី ០៣ : LOYALTY )​ [ ចប់ ]Wo Geschichten leben. Entdecke jetzt