ភាគទី ៥៧

410 21 0
                                    

រឿង " ជម្រិតស្នេហ៍ "

ភាគ៥៧

"កូនម៉ា...លោកនិយាយផ្ដេសផ្ដាសស្អី?អ្នកណាពលីស្អី? ខ្ញុំមិនជឿលោកទេ" លោកស្រីយ៉ុនហ៊ីរហ័សចូលមកកៀកជិតលូម៉ាទាញក្រសោបស្មាកូនឲ្យក្រោកឈរឡើងទាំងដែលគាត់កំពុងតែរន្ធត់ចិត្តជាមួយនឹងដំណឹងនេះដូចគ្នា។
"ខ្ញុំពិតជាសុំទោសពិតមែនលោកស្រី អ្នកនាង" បុរសម្នាក់នោះជំនួសឲ្យពាក្យបកស្រាយជាថ្មីដោយការអោនលំទោនសុំទោសជារឿយៗក៏ព្រោះគេនឹងខាងកងពលគ្មានពាក្យអ្វីច្រើនដើម្បីនិយាយឲ្យលើសពីនេះឡើយ។
"អ្ហឹកៗមិនពិតទេ! យ៉ុនមិនអាចមានរឿងអីកើតឡើងទេ គេ..គេរឹងមាំណាស់ អ្ហឹកអ្ហឺ" លូម៉ាក្រោកឡើងទាំងទន់ខ្លួនល្អូកដូចជាសំឡី នាងហាក់គ្មានកម្លាំងកំហែងអ្វីបន្តិចសោះ កាលបើលឺថាយ៉ុនហ្គីបានពលីទៅហើយ ហេតុអី? គេមិនចាំវត្តមានរបស់នាងទេមែនទេ? គេចង់ចាកចេញទាំងមិនបានបកស្រាយអ្វីទាំងអស់បែបនេះមែនទេ?
"ហេតុអី?! អ្ហឹក"សំនួរចោទសួរដដែលៗបន្លឺពាសពេញក្នុងខួរក្បាលនាង មួយរយៈមុននាងនៅចាំថាគេព្យាយាមទាក់ទងទៅនាងមិនឈប់ គេនិយាយជានិច្ចថាគេចង់ជួបនាងចង់ឲ្យនាងនឹងកូនត្រឡប់មកវិញ ពេលនេះពួកនាងក៏ត្រឡប់មកហើយ នាងបំពេញបំណងគេហើយ ហេតុអីក៏គេបែរជាជ្រើសរើសការចាកចេញទៅវិញ?
"ខ្ញុំមិនជឿ បើលោកថាកូនយ៉ុនពលីចុះឯណាភស្តុតាង ដរាបណាខ្ញុំមិនទាន់បានឃើញគេ កូនខ្ញុំត្រូវតែនៅរស់"
"សាកសពលោកយ៉ុនតម្កល់ទុកនៅមន្ទីរពេទ្យទាន៎ លោកស្រីនឹងគ្រួសារអាចទៅពិនិត្យមើលដោយផ្ទាល់ភ្នែកបាន" ពាក្យមួយឃ្លាប្រយោគនេះកាន់តែធ្វើឲ្យទឹកចិត្តអ្នកជាម្ដាយធ្លាក់ក្ដុក បេះដូងទន់ជ្រាយដល់ថ្នាក់សម្រក់ទឹកភ្នែកមករឿយៗក៏ដោយសារតែដំណឹងនេះមិនអាចឲ្យគាត់ទ្រាំទ្របាន គាត់ទើបតែបំពេញបំណងកូនប្រុសដោយការនាំមនុស្សស្រីជាទីស្រឡាញ់របស់គេមកវិញ តែគាត់ធ្វើវាហួសពេលហើយមែនទេ?
"ខ្ញុំនឹងទៅរកគេ អ្ហឹកៗខ្ញុំនឹងទៅរកយ៉ុន"
"ម៉ា..ម៉ាកូន!"លូម៉ាដើរចេញទាំងកម្រោលមិនបានគិតថានាងមើលមិនឃើញអ្វីឡើយ ដល់ពេលនេះហើយអ្វីដែលនាងចង់ដឹងចង់ឃើញនោះគឺជាគេ នាងចង់ទៅមើលឲ្យច្បាស់ថាគេដាច់ចិត្តចាកចោលនាងពិតមែនទេ?

ជម្រិតស្នេហ៍ ( រដូវកាលទី ០៣ : LOYALTY )​ [ ចប់ ]Où les histoires vivent. Découvrez maintenant