ភាគទី៣៧

945 28 0
                                    

បន្ទាប់ពីភាពផ្អែមល្ហែមឆ្លងផុតអស់មួយរាត្រី ថ្ងៃថ្មីក៏ឈានចូលមកដល់ល្មម...

ជម្រិតស្នេហ៍
ភាគទី៣៧

"ទៅដល់ផ្ទះអូនចង់ធ្វើអីមុនគេសំណព្វចិត្ត?"ម្ចាស់រាងកាយមាំទាំសួរនាំមនុស្សស្រីជាទីស្រឡាញ់ដែលអង្គុយកៀកជាប់នឹងកៅអីតៃកុងឡានដែលខ្លួនកំពុងតែបើកបរ លូម៉ាងាកសម្លឹងមើលមកគេជាមួយនឹងក្រសែភ្នែកច្រឡើមមកកាន់យ៉ុនហ្គីវិញ នាងមិនទាន់ឆ្លើយតែនាងក៏ងាកទៅរកវត្តមានអ្នកអង្គុយបាំងខាងក្រោយឯណោះវិញ។
"បងមៀ! បងចង់ធ្វើអីបើសិនជាទៅដល់ផ្ទះត្រឹមត្រូវនោះ?"
"ផ្ទះ?!"
"ពិតមែនហើយបង..គឺផ្ទះ!!"លូម៉ានិយាយបញ្ជាក់ជាមួយទឹកមុខញញឹមពព្រាយហាក់មានក្ដីសុខណាស់ចឹង ត្បិតថាតាំងពីលោកប៉ានាងបាក់បែកចែកឋានទៅ ទាំង២នាក់បងប្អូនក៏គ្មានទីលំនៅច្បាស់លាស់ព្រោះបើទៅដល់ណាហើយមានគេដឹងថាពួកគេជាកូនរបស់លោកហ្វារីនោះ ពួកគេនឹងត្រូវគេបណ្ដេញចេញយ៉ាងប្រាកដមិនថាទៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក៏ដោយ។
"បងចង់បោសផ្ទះ ស្រោចផ្កានៅផ្ទះ ធ្វើដូចប៉ា.."លូមៀនិយាយប្រាប់ប្អូនស្រីខណៈគេរលីងរលោងចង់ស្រក់ទឹកភ្នែកបាត់ទៅហើយ នេះនៅមិនទាន់ទៅដល់ផ្ទះស្រួលបួលផង លូម៉ាលូកដៃម្ខាងទៅកាន់ថ្ពាល់បងប្រុស ព្យាយាមញញឹមជាមួយនឹងគេ ទប់ភាពទន់ជ្រាយមិនឲ្យបង្ហាញចេញមកឡើយ យ៉ុនហ្គីយល់ចិត្តក៏ប្រញាប់លូកកាន់ក្រសោបម្រាមដៃនាង។
"នៅទីនោះមានសួនផ្កាធំណាស់ណា៎ លូមៀអាចស្រោចទាំងអស់បានពិតទេ?"
"បាទ៎!បាន លូមៀមិនទម្រន់ទេបាទ៎"លូមៀឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅកាន់យ៉ុនហ្គី ម្ចាស់រាងកាយមាំក៏ងក់ក្បាលយល់ស្របនឹងចម្លើយដែលបងថ្លៃបាននិយាយ លូម៉ាឯណោះក៏ញញឹមបិទមាត់មិនជិតទាល់តែសោះឡើយ កាលបើពួកគេទាំង២នាក់នេះហាក់ចុះសម្រុងគ្នាបានល្អបែបនេះ។
"មើលផ្លូវខាងមុខទៅ អ្នកទាំង២ផ្អែមពេកហើយ ហ៊ិហ៊ិ"សុខៗលូមៀក៏រំលឹកដាស់តឿនដល់ពួកគេទាំង២នាក់ដែលកំពុងតែកាន់ដៃគ្នា សម្លឹងមុខគ្នាផ្អែមល្ហែមនៅពេលនោះ លូម៉ាសម្លឹងមុខយ៉ុនហ្គីរួចទម្រេតខ្លួនកើយស្មាគេទាំងអស់សំណើច យ៉ុនហ្គីសើចក្អាកក្អាយតាមនាង ដោយដៃម្ខាងទាញក្បាលនាងមកអោបអឹបជាប់នឹងទ្រូងគេ បន្តដំណើរជារឿយៗទៅកាន់គោលដៅដែលពួកគេចង់ទៅ។

ជម្រិតស្នេហ៍ ( រដូវកាលទី ០៣ : LOYALTY )​ [ ចប់ ]Donde viven las historias. Descúbrelo ahora