ភាគទី០៥

88 7 0
                                    

#គ្រាប់ពេជ្របេះដូង ភាគទី០៥
រីករាយក្នុងការអាន✨

សៀអុីននៅស្ងៀមមិនមាត់អ្វីមួយម៉ាត់ នាងនៅតែសម្លឹងមើលជុំវិញខ្លួនហាក់មិនជឿគ្រប់យ៉ាងដែលបានប្រទះ នាងពិតជាមិនស្លាប់ នាងពិតជាត្រឡប់មកវិញពិតមែន?
ខ្ញុំកំពុងយល់សប្តិមែនទេ?
មិនពិតទេ...
អត់ទេ... នាងមិនចង់បានបែបនេះទេ នាងមិនចង់ឱ្យជីវិតមួយនេះពាក់ព័ន្ធនឹងមនុស្សឈាមត្រជាក់ទាំងនោះទេ...
នាងរហ័សយកដៃក្តិចខ្លួនឯង ស្រាប់តែទទួលបានអារម្មណ៍ឈឺ ទើបដឹងថា នាងមិនបានយល់សប្តិទេ គ្រប់យ៉ាងដែលនាងស្តាប់ឮ អ្វីដែលនាងបានឃើញទាំងប៉ុន្មាននៅពេលនេះ សុទ្ធតែជាការពិតទាំងអស់។
«ឈីងអឺ តើកូនយ៉ាងម៉េចទៅហើយ នៅឈឺត្រង់ណាខ្លះ?" អស់ពីរំភើប លោកស្រីDeng Yingដែលជាម្តាយចាប់ផ្តើមភ័យ ព្រមទាំងអង្អែលថ្ពាល់ប៉ោងៗរបស់នាងតិចៗ ព្រោះកូនស្រីតែមួយគ្រាប់បែរជានៅស្ងៀមទ្រឹងមិននិយាយស្តីអ្វីមួយម៉ាត់សោះ ត្រឹមតែក្រឡេកមើលជុំវិញខ្លួនទាំងមុខស្មើនិងធ្វើកាយវិការចម្លែកៗ។
«ឈីងអឺ...?»
«ចាស?!»
«មានឈឺត្រង់ណាទេ?»
«កូន...មិនអីទេ!!» សៀអុីនញញឹមទាំងទឹកភ្នែករលីងរលោងដាក់លោកស្រីDeng Yingជាតួអង្គម្តាយរបស់សៀអុីន ជាតួអង្គម្តាយដែលកក់ក្តៅដែលនាងបង្កើតឡើយដោយផ្ទាល់ដៃ ជាម្តាយដែលនាងតែងតែប្រាថ្នាកន្លងមកនៅក្នុងជីវិត នាងក៏ខំប្រឹងដោលកាយងើបមកឱបលោកស្រីDeng Yingយ៉ាងណែន។
«ឈីងអឺ លើកក្រោយកូនកុំធ្វើបែបនេះទៀត គ្រប់គ្នាសុទ្ធសឹងតែបារម្ភកូនណាស់ បើកូនកើតអីនោះ តើលោកពុកអ្នកម៉ែនឹងគិតយ៉ាងណា??» មាត់និយាយដូចចង់ស្ដីបន្ទោស តែដៃបែរជាអង្អែលសក់ទន់រលោងពេញដោយក្ដីស្រឡាញ់។
«កូនសម្រាន្តសិនទៅ ព្រោះថាទើបតែភ្ងាក់ ប្រយ័ត្នឈឺទៀត» ក្រោយពីគាត់ដើរចេញទៅបាត់ដោយមានអ្នកបម្រើពីរបីនាក់ដើរតាមទៅពីក្រោយ នៅសល់នារីម្នាក់ដែលលត់ជង្គង់នៅជិតគ្រែនាង ចំណែកឯឈីងអឺវិញក៏បានតែធ្វើភ្នែកឡេមឡាមព្រោះនៅមមីមមើរមិនទាន់បាត់។
«ខ្ញុំសប្បាយចិត្តដែលអ្នកនាងមិនកើតអី ទម្រាំអ្នកនាងដឹងខ្លួន គឺពិបាកណាស់!!»
«នាងជា...»
«អ្នកនាងចាំខ្ញុំមិនបានមែនទេ?»  ឮហើយ ម្តងនេះមនុស្សជំនិតជានាងក្រមុំស្រស់ស្អាតធ្វើមុខដូចចង់ចេញយំយ៉ាងម៉េចមិនដឹងកំបុងគិតថាអ្នកនាងតូចមិនបានចាំឈ្មោះរបស់ខ្លួនមិនបានពិតមែន ព្រមទាំងចាប់បោះសំនួរដោយទឹកមុខខូចចិត្តទើបអ្នកដែលមានងារជាអ្នកនាងគាំងបានត្រឹមញញឹមបែបមិនសូវសម។
«JiaYao ខ្ញុំប្រាកដជាចាំ!!» 
អាការៈប្លែកៗរបស់អ្នកនាងរបស់នាងរុញច្រានអោយJiaYaoកាន់តែចងចិញ្ចើមមិនយល់ សភាពអ្នកនាងនាពេលនេះពិបាកស្មានណាស់ ប្រហែលជាគ្រោះថ្នាក់លើកនេះប៉ះពាល់ខួរក្បាលខ្លាំងហើយ ទើបនិយាយស្តីប្លែកៗ កាយវិការចេញមកប្លែកយកតែមែនទែនតែម្តង។ ស្រីបម្រើជំនិតបើកភ្នែកធំៗ ព្រិចភ្នែកម៉ក់ៗ «អ្នកនាងធ្វើដូចជា...មនុស្សដែលបាត់ការចងចាំយ៉ាងចឹង..»
.....
ខេត្តសាអានសុី វិមានគ្រួសារZhang (Duke Masion)
«អស់សមាជិកគ្រួសារអ្នកឧកញ៉ា (Zhang ChenGuang)
ដែលមានវត្តមាននៅទីនេះ ខណៈពេលនេះរូបខ្ញុំដែលជាព្រះរាជអាមាត្យ សូមចាប់ផ្តើមប្រកាសរាជសារពីព្រះអង្គ» បុរសចំណាស់ឈានជើងចូលមកចំកណ្តាលវិមានធំរបស់ភូមិគ្រឹះគ្រួសារZhangរួចក៏ងាកមកប្រឈមដាក់សមាជិកគ្រួសារនិងអ្នកបម្រើទាំងឡាយដែលកំពុងអោនក្បាលក្រាបទៅក្រោមដើម្បីស្តាប់ព្រះរាជសារ។
«ព្រះរាជាព្រះអង្គមានខ្លឹមសារថា ក្រោយពីយើងនិងមហាក្សត្រយាង អ្នកម្នាងមានព្រះតម្រិះគិតរួចមកហើយ បុត្ររបស់យើងដែលជាព្រះអង្គម្ចាស់តួឆឹងមានគុណធម៌ ចេះទាំងវិជ្ជាគុណអក្សរសាស្រ្ត
ដល់វ័យត្រូវរៀបអភិសេក សៀអុីន កូនស្រីតែម្នាក់របស់អ្នកឧកញ៉ា Zhangរូបសម្រស់ល្អឯក ទន់ភ្លន់មានសីលធម៌  យើងបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវដោយតែងតាំងជាព្រះជាយាអង្គម្ចាស់តួឆឹង រង់ចាំថ្ងៃអភិសេក...ចប់រាជសារ!!»
«សៀអុីន ទទួលរាជបញ្ជា អរព្រះគុណព្រះអង្គ!!» ឈីងអឺលត់ជង្គង់គោរពទទួល ឯលោកឧបរាជក៏ដាក់ព្រះរាជសារលើដៃទាំងពីររបស់នាងដែលកំពុងលើកចាំទទួលរួចជាស្រេច។
«អរព្រះគុណព្រះអង្គ!!» សមាជិកក្នុងគ្រួសារZhangដែលលត់ជង្គង់ឱនក្បាលនិយាយឡើងព្រមៗគ្នា
«អ្នកនាងសៀអុីន ក្រោកឡើង!!» លោកឧបរាជទីមួយនិយាយឡើង ទើបអ្នកនាងធំងើបឈរឡើងអស់កម្ពស់ រួមទាំងសមាជិកគ្រួសារនិងអ្នកបម្រើ។
«អបអរផង អ្នកឧកញ៉ា!!» ក្រោយពីប្រគល់រាជសារអោយអ្នកនាងធំកាន់ជាប់នឹងដៃហើយ លោកឧបរាជដោយមិនភ្លេចងាកបែរមកញញឹមបែបអបអរសាទរចំពោះដំណឹងល្អមួយនេះដាក់អ្នកឧកញ៉ាZhang។ ឮបែបនេះអ្នកឧកញ៉ាដែលឪពុករបស់សៀអុីនលើកដៃអរគុណដោយទឹកមុខញញឹមសប្បាយអរយ៉ាងមានមោទនៈភាពមកកាន់កូនស្រីរបស់គាត់ដូចគ្នា។
«ព្រះរាជអាមាត្យ ខ្ញុំជូនដំណើរលោក!!»

 គ្រាប់ពេជ្របេះដូង [Falling for Mr. Villain]  កែសម្រួលWhere stories live. Discover now