ភាគទី០៦

81 6 0
                                    

#គ្រាប់ពេជ្របេះដូង ភាគទី០៦
រីករាយក្នុងការអាន✨

«នៅខាងក្រៅត្រជាក់ណាស់ ពួកលោកហត់នឿយហើយ ! ឈរពេញមួយថ្ងៃបែបនេះ ផឹកទឹកតែបន្តិចបន្តួចកម្តៅបំពង់.កចុះណា!!» សៀអុីនសម្តីផ្អែមត្រជាក់គួរអោយចង់ស្តាប់ ពោលឡើងទាំងញញឹមស្រាលរាក់ទាក់គួរអោយស្រលាញ់ជាប់បបូរមាត់ រាយមន្តស្នេហ៍អោយបុរសមាឌធំទាំងពីរទន់ចិត្តបាក់ភ្លាមៗ ទើបមិនហ៊ានបដិសេធពីបំណងល្អមួយនេះឡើយ។ ស្រីបម្រើJiaYaoចាប់លើកប៉ាន់តែក្តៅហុយផ្សែងនិងពែងតែយកទៅអោយអ្នកយាមពីរនាក់ដែលឈរយាមនៅខាងក្រៅមាត់ទ្វារ។
«បាទ!! អរគុណអ្នកនាងធំ ដែលគិតគូរពីពួកខ្ញុំ!!»
«បើអញ្ចឹងខ្ញុំចូលទៅខាងក្នុងវិញហើយ!!»
«អ្នកនាងចូលទៅសម្រាកទៅណា!!  អ្នកនាងមិនស្រួលខ្លួន គួរតែសម្រាកអោយបានច្រើន!!» ស្រីបម្រើជ្រៀតចូលសន្ទនា ហើយពោលឡើងលេងទឹកមុខព្រួយបារម្ភ ព្រមទាំងចូលមកក្រៀកឈីងអឺ ហើយសម្តែងតាមគោលការណ៍ដែបានរៀបចំឡើងដោយអ្នកនាងកំហូច។
«ហ៊ឹកៗ!!»ក្រោយទ្វារត្រូវបានបិទ ក្រមុំទាំងពីរយកដៃខ្ទប់មាត់សើចខឹកៗព្រមគ្នា ហាក់សប្បាយចិត្តនឹងថ្វៃមាត់ពូកែចូលតួរបស់ខ្លួនឯងមុននេះណាស់អញ្ចឹង ។ ពួកគេគ្មានម្នាក់ណាសង្ស័យ ឬបដិសេធអ្វីឡើយ។
«ពេលណាទើបថ្នាំនោះជ្រាបចូលបញ្ចេញឥទ្ធិពលទៅ??»
សៀអុីនបោះសំនួរខណៈដើរមកដល់តុ ដើម្បីចាត់ការផឹកតែដែលទុកសម្រាប់ខ្លួនឯង។
«ប្រហែលជាមួយសន្ទុះធំក្រោយផឹក!!»  សៀអុីនងក់ក្បាលទទួលយល់ មុននឹងចាក់តែទៅក្នុងពែងតែចាប់ហុចអោយស្រីបម្រើរបស់ខ្លួន បបួលចូលតុផឹកតែជាមួយគ្នា។
«ណេះ ! ផឹកកំដរខ្ញុំសិនទៅ ទាន់នៅក្តៅៗណា!!» សៀអុីនរំអុកធ្វើមុខក្រញូវ ទើបភាគគីម្ខាងទៀតមិនអាចបដិសេធបាន
មួយសន្ទុះកន្លងផុតទៅ....
«ស្ងាត់ណាស់! ពួកគេសន្លប់បាត់អស់ហើយទេដឹង?»
សៀអុីនធ្វើមុខចងចិញ្ចើមបែបមានកង្វល់ក្នុងចិត្ត មុននឹងផ្តើមសន្ទនាស្រីបម្រើជំនិតJiaYaoដែលកំពុងមានសភាពល្ហិតល្ហៃ បើកភ្នែកសឹងមិនចង់រួច ក៏ប្រញាប់តបមកកាន់អ្នកនាង។
«យូរណាស់អ្នកនាង ! ខ្ញុំឡើងចង់ងងុយទៅហើយនៀក!! ចាំខ្ញុំចេញទៅលបមើលសិនណា!!» នាងក្រមុំស្រីបម្រើជំនិតពោលឡើងសំឡេងខ្សេវៗ មុននឹងព្យាយាមងើបឈរក្រេស ប៉ុន្តែឈានមិនទាន់បានមួយជំហានផង ក៏ស្រាប់តែមានអារម្មណ៍វិលខ្ញាល់ ទន់ជើងដួលក្រិបសន្លប់តូងនៅនឹងកន្លែងតែម្តង។
ប្រឹប!!!
«JiaYao !!! នាងយ៉ាងម៉េចហើយ ? មិនអីទេអ្ហេះ ?»
សៀអុីនបើកភ្នែកក្រឡោត ស្លន់ស្លោស្ទុះមកសួរនាំ ក្រោយឃើញរាងស្តើងរបស់មនុស្សស្រីចំពោះមុខដួលខ្ពាបទីងណាត់ទីងណែងទៅក្រោមដូចមនុស្សស្រវឹងទាំងមិនទាន់បានប៉ះសុរាមួយដំណក់ផងត្រឹមតែផឹកតែធម្មតាៗនឹង។
«JiaYao អ្ហា! ដឹងខ្លួនឡើងណា!!» នាងចូលទៅគ្រាត្រកងស្មាJiaYao មកក្នុងរង្វង់ដៃ ព្រមទាំងព្យាយាមអង្រួនតិចៗ អោយម្នាក់ទៀតដឹងខ្លួនឡើង។
ស្ងាត់...!! ក្រោយឃើញថាម្នាក់ទៀតស្ងាត់បាត់មាត់លែងកម្រើកបែបនេះ បបូរមាត់ក្រពុំតូចញោចស្នាមញញឹមសមចិត្ត តែក៏លាយភាពដឹងខុសចំពោះមនុស្សជំនិតរបស់ខ្លួនឯងដូចគ្នា ត្បិតអ្នកនាងម្នាក់នេះជ្រុលដៃសណ្តំគ្នាឯងបាត់ទៅហើយ។ ដោយហេតុថាមុននេះ នាងបានលួចផ្តិតលាបម្សៅសណ្តំដែលពួកនាងលួចដាក់ក្នុងប៉ាន់តែអោយសេនាយាមពីរនាក់នោះនៅលើពែងតែរបស់ស្រីបម្រើរបស់ខ្លួន ឆ្លៀតពេលដែលJiaYaoមិនបានចាប់អារម្មណ៍ ហើយក៏ហុចពែងតែនោះអោយ JiaYaoផឹកតែកំដររង់ចាំជាមួយតែម្តង។
«សុំទោសណា JiaYao! ខ្ញុំយកនាងទៅជាមួយមិនបានទេ
ខ្ញុំទៅសិនហើយ មានឱកាសពួកយើងជួបគ្នាទៀត ខ្ញុំពិតជាមិនអាចនៅទីនេះបានទៀតនោះទេ...» នាងពោលឡើងទឹកភ្នែកចាប់រលីងរលោងដោយហាមមិនបាន មិនដឹងថានឹងបានជួបវិញដែរឬអត់នោះទេ?
នារីមាឌតូចស្តើងប្រើកម្លាំងដែលនៅសេសសល់ចាប់ក្រៀក JiaYao ទាំងលំបាកលំបិនទម្លាក់មកលើគ្រែ មុននឹងទាយភួយមកដណ្តប់អោយគេងលក់តែម្តង ហើយក៏អាចបន្លំថាជានាងក៏ថាបាន។ ចំណែកឯនាងខ្លួនឯងក៏ម្នីម្នាទៅផ្លាស់ប្តូរសម្លៀកបំពាក់អោយរួចរាល់និងឆាប់រហ័សបំផុតតាមដែលអាចធ្វើបាន ជៀសវៀងខ្លាចមានមនុស្សមកទាន់ រួចក៏ប្រមូលរបស់សំខាន់ៗបន្តិចបន្តួចខ្ចប់នឹងក្រណាត់ មូលវេញជាបង្វិចតូច យកមកចងព័ទ្ធនឹងស្មាស្ពាយទៅជាមួយ។
ប្រឹប !!
«អូយ!​  ប៊ិះបាក់~កទៅហើយ!!»  ម្ចាស់មាឌតូចរអ៊ូរទាំម្នាក់ឯង ក្រោយរកវិធីចុះពីរបងរួចរាល់ដោយសុវត្តិភាពសមសួន មិនស្លាប់ ហើយក៏មិនពិការ រួចប្រញាប់ញាប់ជើងដើរដើរញាប់ជើងស្អេកនាំមកជាមួយនូវបង្វិចក្រណាត់តូចមួយដែលចងខ្វែងជាប់នឹងកាយទុកជាសម្បត្តិផ្ទាល់ខ្លួនក្នុងគោលបំណងរត់ចេញពីទីនេះតែម្នាក់ឯង គ្មានកោះគ្មានត្រើយ កែវភ្នែកក្រឡេកក្រឡាប់មើលចុះឡើង ខ្លាចថាមានសេនាយាមZhangបានឃើញ ឬអាចលួចតាមពីក្រោយ។
     ក្រោយពីចាកចេញពីភូមិគ្រឹះគ្រួសារត្រកូលZhang ស្របពេលដើរបានប្រហែលពីរម៉ែត្រ ខណៈដែលជើងទាំងគូបោះជំហ៊ានទៅមុខជារឿយៗហើយស្រាប់តែមានសម្រឹបជើងមនុស្សបន្លឺឡើងពីក្រោយខ្នង នាងមានអារម្មណ៍មិនស្រួលក៏ទច់ដំណើរហើយងាកក្រោយយ៉ាងលឿនហើយសម្រឹបជើងអ្នកដែលដើរតាមគេមុននេះក៏បាត់ទៅ ។ នាងមិនមាត់ហើយក៏បន្តដើរទៅមុខទៀត ពេលដែលដើរបានប្រាំជំហានសម្រឹបជើងនោះក៏លាន់ឡើងម្ដងទៀត នាងក៏ចាប់ផ្តើមរត់រេពាសពេញផ្លូវ សម្លេងសម្រឹបជើងហាក់ដូចមានមនុស្សច្រើនរត់ដេញតាមនាងធ្វើឲនាងកាន់តែបន្ថែមល្បឿនឲលឿនជាងមុន ដោយមិនភ្លេចងាកក្រោយទៅមើលអ្នកទាំងនោះ។
ហឺហឺ នេះវាមានរឿងស្អីហ្នឹង?? ម៉េចក៏ជួបតែរឿងស៊យបែបនេះ!!

 គ្រាប់ពេជ្របេះដូង [Falling for Mr. Villain]  កែសម្រួលWhere stories live. Discover now