ភាគទី០២

174 10 1
                                    

#គ្រាប់ពេជ្របេះដូង
| ភាគទី០២ ~ ថ្ងៃកំណើត |
រីករាយក្នុងការអាន✨

«ហ៊ើយ! ចង់តែបោកក្បាលឲ្យស្លាប់ទេ ខ្ញុំសរសេរសាច់រឿងលែងចេញហើយ!!» ក្រោយអង្គុយវាយកុំព្យូទ័រនូវអត្ថបទសាច់រឿងប្រលោមលោករបស់នាងអស់រាប់ម៉ោង បាយមិននឹកទឹកក៏មិនស្រេករួចមក ស្រីក្រមុំមានឈាមជ័រអាស៊ីក៏សម្រេចដោះវ៉ែនតាហើយផ្អែកខ្នងនឹងកៅអីរបស់ខ្លួន រួចឧទានប្រយោគតានតឹង...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ហ៊ើយ! ចង់តែបោកក្បាលឲ្យស្លាប់ទេ ខ្ញុំសរសេរសាច់រឿងលែងចេញហើយ!!» ក្រោយអង្គុយវាយកុំព្យូទ័រនូវអត្ថបទសាច់រឿងប្រលោមលោករបស់នាងអស់រាប់ម៉ោង បាយមិននឹកទឹកក៏មិនស្រេករួចមក ស្រីក្រមុំមានឈាមជ័រអាស៊ីក៏សម្រេចដោះវ៉ែនតាហើយផ្អែកខ្នងនឹងកៅអីរបស់ខ្លួន រួចឧទានប្រយោគតានតឹងចេញមក នោះគឺជាប្រលោមលោកដំបូងរបស់នាងដែលតួឯកប្រុសជាអង្គម្ចាស់ទី១ហើយនឹងក្លាយជាអធិរាជគ្រប់គ្រងទឹកដីនិងតួឯកស្រីដែលជាស្រីបរិសុទ្ធនិងសុភាពរាបសាធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នា ហើយរួបរួមគ្នាស្វែងរកផ្លាកបញ្ជាដើម្បីសង្រ្គោះពិភពលោក ព្រមទាំងកម្ចាត់នូវជនបះបោរទាំងអស់រកសន្តិភាពជូននគរនិងពិភពគុនទាំងមូល។
អ្នកណាថាអត់ស្នេហាសរសេររឿងស្នេហាមិនបាននោះ >3<
      ខ្យល់បក់វ៉ូៗកាត់បង្អួចកញ្ចក់បាំងដោយវាំងននពណ៌សដែលបាំងបិទបានរង្កិលទៅម្ខាងដោយឯកឯងស្របពេលនោះដែរពន្លឺព្រះចន្ទពេញបរមីរស្មីក៏បានជះពន្លឺនៅបន្ទប់គេងនិងតុធ្វើការរបស់នាងក្រមុំពេលនេះមានភាពរញ៉រញ៉ៃបន្តិចបន្តួច សន្លឹកក្រដាសរ៉ាមនៃរូបភាពវត្ថុបុរាណនិងឆ្អឹងសាច់រឿងពាសវាលពាសកាលក្នុងបន្ទប់សឹងមើលមិនយល់ទៅហើយ។
«ស្អីនេះ...!!» វត្តមានអ្នកចំណូលថ្មីរអ៊ូរទាំមិនដាច់ពីមាត់សោះតែម្តងក្រោយវិនាទីបន្ទាប់ដែលនាងឈានចូលមកក្នុងបន្ទប់ដេករបស់មិត្តសម្លាញ់ខ្លួន នាងក្រមុំនដើរវាងក្រដាសនិងរបស់របររាយប៉ាយតម្រង់ទៅមិត្ត ហើយក៏ភ្ញាក់ផ្អើលនឹងសភាពរបស់មិត្តនាពេលនេះ។
«ស្លាប់ហើយៗ នេះជាឯងឬបូរមី??» ម៉ូនីដាឧទានឡើង នាងភ្ញាក់កន្រ្តាក់ខ្លួនព្រមទាំងបើកភ្នែកប៉ុនៗពងមាន់ ពេលឃើញមុខមាត់ស្លេកស្លក់រួមទាំងភ្នែកដូចផេនដារបស់មិត្ត បូរមីដែលធ្លាប់តែស្រស់ស្រាយមានទឹកមុខស្រទន់ស្រស់ស្រាយ ពេលនេះក្លាយជាផេនដាដោយស្វ័យប្រវត្តិដោយមិនបាច់លាបម៉ាក់គីយេអោយហត់ក៏មានពណ៌ខ្មៅជុំវិញរង្វង់ភ្នែក ឯសក់ចងក៏រញ៉េរញ៉ៃមើលមិនយល់បែបនេះមិនសមជាបូរមីមិត្តរបស់នាងទាល់តែសោះ ព្រោះធម្មតាមិត្តរបស់នាងរៀបចំខ្លួនបានរៀបរយស្រស់ស្អាត។
មិនដឹងគួរសើចឬអាណិតមិត្តអោយប្រាកដនោះទេនៅពេលនេះ!!
«យើងមិនទាន់ស្លាប់ទេ...គឺកំពុងនៅអង្គុយនិយាយជាមួយឯងហ្នឹងណា!!» នាងក្រមុំអ្នកនិពន្ធរអ៊ូបណ្ដើរធ្វើមុខជូរបណ្ដើរ មុននឹងតវ៉ាជាមួយនឹងមិត្តទាំងមមីមមើបើកភ្នែកមិនរួច។
«វ៉ាយ!! Coolហើយសង្ហារម្ល៉េះ!! ហើយឯងនឹកឃើញយ៉ាងម៉េចបានជាដាក់អោយអង្គម្ចាស់ទី២ មានក្បាច់គុនខ្លាំងពូកែជាងគេហើយថែមទាំងសង្ហារជាងតួឯកក្នុងសាច់រឿងទៅទៀត!! ប៉ុន្តែជួឈឹងមានអតីតកាលឈឺចាប់និងជូរចត់បែបនេះ មិនធ្វើបាបគេពេកទេអី!!» ម៉ូនីដាបន្ទាប់ពីដើរទៅជិតខ្លាឃ្មុំផេនដាឈុតគេងយប់ពណ៌ផ្កាឈូក មុននឹងរៀបចំតុធ្វើការឱ្យមានសណ្តាប់ធ្នាប់ស្អាតវិញ ព្រោះនាងជាមនុស្សចូលចិត្តរបៀបរៀបរយ រួចក៏ចាប់ផ្តើមប្រត្តិបត្តិការលបលួចអើតកមើលសាច់រឿងនិពន្ធរបស់មិត្តភ្លាមៗព្រោះចង់ដឹង ចង់អានខ្លាំងណាស់។
«សង្ហារក៏សង្ហារទៅ តែទោះជាយ៉ាងណាគេជាតួរង តួក្បត់ Villain ដណ្តើមរាជបល្ហ័ងពីតួឯកប្រុសតើ!!»
«ក្បត់ក៏ក្បត់ទៅ តែសង្ហារ យើងសុំកក់យកគេហើយណា!!»
«សង្ហារពិតមែន តែគេក៏ឃោរឃៅដូចគ្នា យ៉ាងណាក៏គង់តែធ្វើបាបគេធ្វើបាបឯងដែរ!!»
«យើងថាមនុស្សអាក្រក់ឬល្អគឺកើតចេញពីពីរយ៉ាង ទី១គឺម្តាយរបស់គេ ទី២គឺប្រពន្ធរបស់គេ បើគេបានម្តាយឬក៏ប្រពន្ធល្អនាំគេឲ្យទៅធ្វើជាមនុស្សល្អ គេគង់តែក្លាយជាមនុស្សល្អនោះទេ!! គ្រាន់តែដំបៅក្នុងចិត្តពីកុមារភាពមកទើបធ្វើឱ្យក្រដាសសមួយផ្ទាំងនោះប្រឡាក់ប៉ុណ្ណោះ!! គ្រប់តួអាក្រក់សុទ្ធតែមានហេតុផលនៅពីក្រោយមូលហេតុដែលពួកគេក្លាយជាមនុស្សបែបនេះ» ម៉ូនីដាយាយតាមការយល់របស់ខ្លួន ក្រែងលាអាចជាគំនិតដល់ផេនដាអ្នកនិពន្ធមិត្តរបស់នាងម្នាក់នេះបាន ហើយវិនាទីនោះសម្លេងទូរស័ព្ទរបស់បូរមីរោទិ៍ឡើងឱ្យនាងភ្ញាក់ខ្លួនទាញទូរស័ព្ទមកមើល ឃើញថា 'រាជ' បងប្រុសបង្កើតរបស់នាង ជាអ្នកខលមក ទើបរហ័សចុចទទួលទាំងស្នាមញញឹម កាន់ទូរស័ព្ទផ្អឹបត្រចៀក តែអ្វីដែលបង្ហាញធ្វើឲ្យស្នាមញញឹមរបស់នាងរលាយបាត់ពីលើផ្ទៃមុខភ្លាមៗធ្វើអោយម៉ូនីដាដែលជាមិត្តក៏ភ័យព្រួយបារម្ភតាម។
«ថាម៉េច!! ខ្ញុំទៅដល់ឥឡូវហើយ!!»
.....
«ដោយសារការចូលហ៊ុនឆ្កួតឡប់របស់បងដើម្បីវិនិយោគទុននោះ លទ្ធផលចុងក្រោយក៏ត្រូវមិត្តសម្លាញ់ដ៏ល្អរបស់បងបោកយកទៅអស់ ពេលនេះមុខជំនួញរកសុីរបស់គ្រួសារយើងសឹងតែក្ស័យធននៅមានបំណុលដ៏ច្រើនសន្ធឹកទៀត មិនឲ្យអូនខឹងបានយ៉ាងម៉េច!!» ស្រ្តីវ័យកណ្តាលវ័យមិនចាញ់ក្មេងស្រីអាយុ២០ជាងនោះទេហាក់ដូចជាច្រឡោតបន្តិចដូចកំពុងកើតទុក្ខក្នុងចិត្ត។
«បានហើយអូន!! កុំមកគំហកដាក់បងគ្រប់ពេលបានទេ!»
សម្លេងគំហកលាន់ពេញផ្ទះ ហុចផលឲ្យជើងស្រឡូនឈានចូលផ្ទះមុននឹងឡើងជណ្តើរទៅបន្ទប់ធំនៅជាន់ទី២កាន់តែលឿន។
រឿងឈ្លោះប្រកែកនៅក្នុងគ្រួសារក្លាយជាទម្លាប់តាំងពីនាងបានកើតមកម្ល៉េះ ប៉ុន្តែថ្ងៃនេះបងប្រុសរបស់នាងបានខលមកប្រាប់ថាលើកនេះឈ្លោះគ្នាខ្លាំងជាងរាល់ដងទៅទៀត ទើបប្រាប់អោយនាងប្រញាប់មកជួយសម្របសម្រួលគ្នា។
«ទីបំផុត កូនស្រីពៅជើងល្អរបស់បងក៏លេចក្បាលចេញម៉ោមកហើយ»
«ប៉ាម៉ាក់និយាយគ្នាតាមសម្រួលក៏បាន មិនបាច់ដល់ថា្នក់តម្លើងសំលេងខ្លាំងបែបនេះនោះទេ ម៉ាក់ប៉ាចូលទៅនិយាយគ្នានៅបន្ទប់ធំវិញទៅ នៅមាត់ជណ្តើរបែបនេះមិនល្អទេ!!»សៀអុីននិយាយសម្រួលយ៉ាងញាប់មាត់តាមដោយការដើរទៅកាន់ដៃម្តាយឲ្យដើរទៅបន្ទប់ធំ
ប៉ុន្តែដៃរបស់នាងត្រូវបានកន្ត្រាក់ចេញយ៉ាងមួយទំហឹង អ្នកដែលជាម្តាយមើលអ្នកជាកូនស្រីមិនពព្រិចភ្នែក។
«ឯងអាយុច្រើនហើយ ហេតុអីចូលចិត្តធ្វើខ្លួនអោយមានរឿងរញ៉េរញ៉ៃបែបនេះ ម៉េចក៏មិនទៅតាមការណាត់របស់គេ មានដឹងដែរទេខាងគេមកសុំផ្ដាច់ពាក្យក៏ព្រោះឯងធ្វើខ្លួនមឹះៗល្ងីល្ងើបែបនេះ ប្រុសឯណាគេចង់មករវីរវល់នោះ ឯងធ្វើឫកពាបែបនេះដាក់គេ ចង់លក់មុខគ្រួសារខ្លួនឯងមែនទេ?» បុរសចំណាស់វ័យ៥០ក្រាស់លើកដៃជ្រោងសក់មើលទៅធុញទ្រាន់នឹងកូនស្រីពៅពេញបន្ទុក ទើបនិយាយកម្ចាយហើយក៏ដកដង្ហើមធំ ។
«ខ្ញុំសុំទោស..!!»
«ឯងល្ងង់ឯងឆោតម្ល៉េះ មើលទៅកូនស្រីគេ គេឆោតដូចជាឯងអត់ កូនស្រីគេសុទ្ធតែឆ្លាតៗ ចុះឯងវិញ មានម្ដងណាដែលឯងចេះធ្វើរឿងឲ្យមានប្រយោជន៍ដូចកូនស្រីគេដទៃដែរទេ?» សម្លេងរបស់ស្រ្តីវ័យ៤០ក្រាស់មើលទៅមួម៉ៅមិនចាញ់ឪពុកដែលបង្កប់ទៅដោយសំណៀងត្រជាក់ស្រេងធ្វើឲ្យអ្នកជាកូនស្រីបានត្រឹមនៅស្ងៀមអោនមុខមើលចុងជើងទាំងទ្រូងអួលណែន និយាយតមិនចេញ នៅពេលដែលឮម្តាយរបស់ខ្លួនថាខ្លួនជាមនុស្សល្ងង់ កែវភ្នែកចាប់ផ្តើមរលីងរលោងដោយហាមមិនបាន ព្រោះសម្តីទាំងប៉ុន្មានឃ្លានេះ វារត់ចូលមកក្នុងខួរក្បាលរបស់នាងតាំងពីតូចរហូតដល់ឥឡូវនេះ។
«ហេតុអ្វីម៉ាក់ចាំបាច់ប្រៀបធៀបខ្ញុំទៅនឹងអ្នកដទៃបែបនេះ? ខ្ញុំនឿយហត់នឹងពាក្យទាំងអស់នេះ....ខ្ញុំប្រឹងអស់ពីសមត្ថភាពតាមដែលអ្វីដែលម៉ាក់ត្រូវការហើយ តែកំហុសដែលខ្ញុំបានធ្វើសុទ្ធតែធ្វើឲ្យគ្រប់គ្នាខកចិត្តមែនទេ? ចុះប៉ាម៉ាក់មានដែលសួរខ្ញុំថាចង់បានអ្វីជាខ្លួនឯងខ្លះអត់??» ឈីងអឺនិយាយតបទៅវិញ នាងជាក្មេងត្រឹមត្រូវណាស់មិនដែលហ៊ានតមាត់ជាមួយចាស់ទុំនោះទេ ប៉ុន្តែនាងពិតជាស្អប់ការប្រៀបធៀបនាងទៅនឹងអ្នកនេះអ្នកនោះណាស់។
ដោយសារតែលើកនេះនាងអស់ការអត់ធ្មត់រយៈពេលជាង២០ឆ្នាំ គ្រប់យ៉ាងដែលបានលាក់ទុកក្នុងក្រអៅបេះដូងមួយនេះ វាចាប់ផ្តើមផ្ទុះចេញមកម្តងបន្តិចៗហើយ។
«ឯងនិយាយថាម៉េច!!» ទឹកមុខអ្នកជាម្តាយឪពុកស្រាប់តែប្រែមួយរំពេចពេលឮសម្តីរបស់កូនស្រី អ្នកជាឪពុកដើរមកជិតនាងឡើងធ្វើឲ្យបងប្រុសរបស់នាងងាកមើលនាងទាំងស្លុតចិត្តមិនតិចនិងខ្លាចរហូតមិនហ៊ានដកដង្ហើមខ្លាំងៗផង។
«ខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងតាមតែប៉ាម៉ាក់ចង់ឲ្យខ្ញុំធ្វើ ប៉ុន្តែលើកនេះខ្ញុំមិនអាចនោះទេ ខ្ញុំមិនចង់រស់បែបនេះទៀតនោះទេ! ខ្ញុំ...មិនព្រមរៀបការជាមួយនឹងអ្នកណាតាមអ្វីដែលគ្រប់គ្នាគ្រោងទុកនោះទេ!»
«ឯងចង់បានន័យថាម៉េច យើងបង្ខំឯងឬ? យើងរកលុយអោយឯងទៅរៀន តែលទ្ធផលមកវិញឯងធ្វើឲ្យយើងខកបំណងហើយថែមទាំងបំបាក់មុខយើងទៀត ថែមទាំងទៅធ្វើជាអ្នកនិពន្ធមិនបានទៀត ហើយពេលនេះគ្រាន់តែឯងរៀបការបំពេញមុខគ្រួសារមុខជំនួយដើម្បីស្រោចស្រង់ក្រុមហ៊ុនក៏ឯងធ្វើមិនបាន យើងមិននឹកស្មានថាយើងមានកូនស្រីមិនបានការដូចជាឯងនោះទេ!!» គាត់នៅតែបន្តជាមួយសម្ដីរឹង បញ្ជាក់ច្បាស់ពីកំហឹងនៅក្នុងខ្លួន។
«ប៉ាម៉ាក់ចង់លក់កូនស្រីខ្លួនឯងព្រោះតែគំនិតលោភលន់របស់ប៉ាមែនទេ? កូនស្រីម្នាក់នេះក៏ជាមនុស្ស មានបេះដូងចេះឈឺចាប់ តូចចិត្តអន់ចិត្តដូចគ្នានិងត្រូវការសេរីភាពដែរ មិនដែលយល់ពីខ្ញុំ គ្រប់គ្នាយល់តែចិត្តខ្លួនឯង បើចង់ឲ្យខ្ញុំរៀបការ លោកប៉ាអ្នកម៉ាក់រៀបការម្នាក់ឯងទៅ?!» នាងនៅតែប្រកែកញ័រមាត់តតាត់ទាំងសម្លេងខ្សឹកខ្សួលឈឺចិត្តអួលណែនពេញទ្រូងវាក៏បង្ហាញឃើញថានាងកំពុងតែឈឺខ្លាំងកម្រិតណាដែរ។
«...ឯង!!» អ្នកជាឪពុកដោយអត់ទ្រាំមិនបានតទៅទៀត ពេលកូនស្រីតបមកឲ្យវិញមិនដាច់ប្រយោគ គាត់ក៏លើកដៃចង្អុលមុខនាងបន្តិចប្រុងនឹងស្ទុះទៅវៃនាង តែត្រូវកូនប្រុសច្បងយានឈុនចូលមកឃាត់ឃាំងគាត់។
«ប៉ា! កុំអីប៉ា..» រាជក៏រហ័សទៅអោបឃាត់ទាំងញ័រមាត់ព្រមអាណិតប្អូនស្រី មិនហ៊ានឃើញប្អូនត្រូវប៉ាដាក់ទោសនោះទេ។
«លែងយើង!! រាជ លែងប៉ា!!»

 គ្រាប់ពេជ្របេះដូង [Falling for Mr. Villain]  កែសម្រួលWhere stories live. Discover now