ផ្តើមរឿង

486 18 0
                                    

តោះៗមកអានភាគដំបូងចា៎ ☺️☺️
គ្រាប់ពេជ្របេះដូង
| ផ្តើមរឿង ~ ការឈឺចាប់របស់មនុស្សពីរនាក់ |
រីករាយក្នុងការអាន✨

          ក្នុងមួយឆាកជីវិតមនុស្សម្នាក់ៗ ផ្លូវដែលបានដើរសុទ្ធតែត្រូវបានចារមកលើជោគវាសនារួចទៅហើយ ស្នេហាគឺជ្រៅដូចភ្នំនិងសមុទ្រ ហើយការគិតវែងឆ្ងាយជាងព្រះអាទិត្យនិងព្រះចន្ទ និស្ស័យអាចទាញដៃយើងឲ្យជួបនឹងអ្នកណាដែលអាចជាគូសេ្នហ៍ឬក៏ជាគូជីវិត តែបើយើងជ្រើសរើសមនុស្សខុសយើងនឹងគ្មានក្តីសុខទាំងកាយទាំងចិត្ត ស្របជាមួយគ្នានោះបើយើងជ្រើសរើសមនុស្សត្រូវ យើងនឹងមានក្តីសុខទាំងកាយទាំងចិត្ត ស៊ូស្លាប់ដើម្បីមនុស្សដែលខ្លួនស្រលាញ់ទៅវិញទៅមក លះបង់គ្រប់យ៉ាងជាមួយគ្នាមិនថាសប្បាយរឺកើតទុក្ខ តស៊ូមិនរុញរាដើម្បីមនុស្សដែលខ្លួនស្រលាញ់មានក្តីសុខ ។
     ខ្យល់ជំនោរនារដូវលំហើយ សំលេងបក្សាបក្សីហើរឆ្វែលឆ្វាតនៅលើមេឃខៀវស្រឡះនៅលើវាលល្វឹងល្វើយមួយដែលគ្របដណ្តប់ទៅដោយសាកសពដ៏អនោចអធមជាច្រើនដេកដួលគួរអោយសង្វេគហាក់ដូចទើបនឹងកើតមានសោដនាដកម្មរាល់ពេលដែលសង្រ្គាមតែងតែកើតមានឡើងគ្រប់ពេល។នៅក្រោមពន្លឺព្រះអាទិត្យភ្លឺច្បាស់នាពេលថ្ងៃ យើងក៏បានឃើញរាងកាយសមសួនណាស់ កម្ពស់ខ្ពស់ស្រឡះ កាយវិការរឹងមាំសមជាបុរសធ្វើអោយរូបភាពមួយនេះស្រស់សង្ហារក្នុងក្រសែភ្នែកអ្នកមើល ទាស់តែម៉្យាងគឺទឹកមុខ កែវភ្នែកជាមួយអាវក្រោះប្រឡាក់ទៅដោយឈាមពោរពេញផ្ទៃដែលកំពុងតែឈរកាន់ដាវយ៉ាងមាំដែលកំពុងមានឈាមស្រស់ៗក្រហមច្រាលហូរមិនដាច់បង្កើតជាខ្សែឈាមវែងអន្លាយហូរមកទាល់អស់គួរអោយព្រឺសម្បុរ ប៉ុន្ដែអ្វីដែលធ្វើអោយព្រឺពួចមុននេះនោះគឺ... កែវភ្នែកពណ៌ខ្មៅមុតថ្លាពន្លឺរស្មីនៃភាពកំណាចពាសពេញបញ្ជាក់ពីភាពស្ងៀមស្ងាត់និងស្នាមញញឹមដែលមើលទៅមិនរាប់ញាតិរបស់គេ វាជាសញ្ញានៃភាពឃោរឃៅគួរអោយខ្លាចរអា។

 កែវភ្នែកពណ៌ខ្មៅមុតថ្លាពន្លឺរស្មីនៃភាពកំណាចពាសពេញបញ្ជាក់ពីភាពស្ងៀមស្ងាត់និងស្នាមញញឹមដែលមើលទៅមិនរាប់ញាតិរបស់គេ វាជាសញ្ញានៃភាពឃោរឃៅគួរអោយខ្លាចរអា។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
 គ្រាប់ពេជ្របេះដូង [Falling for Mr. Villain]  កែសម្រួលWhere stories live. Discover now