ភាគទី០១

256 15 0
                                    

តោះ តភាគទៀតណា🥰
#គ្រាប់ពេជ្របេះដូង ភាគទី០១
រីករាយក្នុងការអាន✨

         យុគសម័យកាលរាជវង្សថាងជាសម័យកាលដែលរុងរឿងសម្បូរសប្បាយអាណាចក្រធំទូលាយមានការគ្រប់គ្រងត្រឹមត្រូវ ជាប្រទេសអ្នកមាននិងប្រកបដោយអានុភាពបំផុតមួយក្នុងពិភពលោក អាចនិយាយបានថាជាសម័យរុងរឿងបំផុតរបស់ប្រទេសចិន។ ក្នុងកំឡុងដើមសម័យកាល ទទួលជោគជ័យក្នុងការបង្កើតយុទ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

យុគសម័យកាលរាជវង្សថាងជាសម័យកាលដែលរុងរឿងសម្បូរសប្បាយអាណាចក្រធំទូលាយមានការគ្រប់គ្រងត្រឹមត្រូវ ជាប្រទេសអ្នកមាននិងប្រកបដោយអានុភាពបំផុតមួយក្នុងពិភពលោក អាចនិយាយបានថាជាសម័យរុងរឿងបំផុតរបស់ប្រទេសចិន។ ក្នុងកំឡុងដើមសម័យកាល ទទួលជោគជ័យក្នុងការបង្កើតយុទ្ធសាស្ដ្រគ្រប់គ្រងដែលមានប្រសិទ្ធភាពនិងស្ថេរភាពយ៉ាងពេញលេញក្នុងទូទាំងអាណាចក្រ។ ប្រទេសជាតិចម្រើនរុងរឿងលើគ្រប់ផ្នែក ទាំងផ្នែកសេដ្ឋកិច្ច សង្គម សិល្បៈ អក្សរសិល្ប៍ និងទំនាក់ទំនងអន្ដរាជាតិ បានទទួលការលើកតម្កើងថាជាយុគមាសនៃរបបសក្ដិភូមិនិងជាយុគមាសនៃអក្សរសិល្ប៍។ 
      រាជវង្សថាងមានរាជធានីនៅឆាងអានដ៏ធំមហិមា ជញ្ជាំងថ្មដ៏ធំសម្បើមមួយដែលាតសន្ធឹងពី១២ដល់១៦ម៉ែត្រ ជញ្ជាំងបរិវេណរត់សរុបចំនួន២៥.៧ គីឡូម៉ែត្រជញ្ជាំងត្រូវទម្លាក់ដោយច្រកទ្វារទីក្រុងចំនួន១២។ នៅគ្រប់ច្រកទ្វារនីមួយៗមានច្រកទ្វារបីមានទៅដោយឈ្មួលមកពីគ្រប់ទិសទីគ្រប់ស្រុកខេត្តទាំងផ្លូវគោកផ្លូវទឹកទាំងអស់មកជួបជុំគ្នារកសុីលក់ដូរផងដែរ។ ក្រៅពីនេះក៏មានរាជវង្សានុវង្ស គ្រួសារនាមុឺនមុខមន្រី្ត ប្រជារាស្រ្ត សាមញ្ញនិងអ្នកជំនួញផ្សេងៗក៏រស់នៅក្នុងក្រុងឆាងអានមានទីតាំងស្ថិតនៅក្នុងខេត្តសានសុីត្រូវបានគេស្គាល់ថាជាច្រកខាងកើតនៃផ្លូវសូត្រ ហេតុនេះហើយទើបខ្លោងទ្វាររាជធានីទាំងអស់តែងតែមានទាហានយាមកាមតឹងរឹងប្រចាំការត្រួតពិនិត្យមនុស្សនិងឆែកឆេររាល់របស់របរក្បួនរទេះដែលឆ្លងកាត់ចេញនិងចូលក្នុងរាជធានីផងដែរ។
      សេះបោលយ៉ាងលឿនឆ្លងកាត់ខ្លោងទ្វាររាជធានី បុរសឯកសណ្ឋានពណ៌ខ្មៅ១០នាក់ជិះសេះតាមក្រោយដោយមានមេដឹកនាំបុរសសង្ហារឈុតឈុតអាវក្រាំងពេញយសរួមជាមួយនឹងសេះត្នោតសំណព្វរបស់គេផងដែរ។
អៀវ!!! សំលេងសេះបន្លឺឡើង ជើងសេះចាប់ផ្ដើមឈប់ស្ងៀម ធូលីដីពណ៌លឿងដែលហុយអំបាញ់មិញក៏រសាត់បាត់ទៅ ពួកគេឈប់នៅមុខខ្លោងទ្វារដំណាក់ដ៏ធំស្កឹមស្កៃមួយដែលមានទ្វារយ៉ាងធំនោះ បរិវេណនេះត្រូវបានហុំព័ទ្ធដោយជញ្ជាំង ផ្ទៃដី២គីឡូម៉ែត្រការេហើយស្ថិតនៅខាងលិចឆៀងខាងលិចទីក្រុង។
ក្រោយពីធ្វើដំណើរផ្លូវវែងឆ្ងាយបំផុតពីច្រកទ្វារសន្តិភាពមានប្រវែង៥.៤គីឡូម៉ែត្រតាំងពីក្នុងរាជធានីមកដល់កន្លែងអស្ចារ្យដែលមនុស្សទូទាំងនគរបានស្គាល់ដោយមានស្លាកធំមួយដែលចម្លាក់អក្សរពណ៌មាសមានឈ្មោះថាជា 'ព្រះបរមរាជវាំងវាំងសួយឬអ៊ូយាំងឬសុីហ្គុង(វិមានខាងលិច)' ។
រាងកាយមាំខ្ពស់ មុខមាំស្រស់សង្ហាដែលអាចទាក់ទាញចិត្តមនុស្សស្រីដែលគ្រាន់តែឃើញជាលើកដំបូងភ្លាមៗ សូម្បីតែសក់ខ្មៅរលោងស្រិលរបស់គេក៏វែងរលោងសិតយ៉ាងមានរបៀបរលូនហាក់ដូចជាទឹកជ្រោះបានលើបួងឡើង ដៃកាន់ដាវវែងរលោងស្រិល មើលក៏ដឹងថាវាមានឥទ្ធិពលមិនធម្មតា កាយវិការរឹងមាំសមជាបុរសធ្វើអោយរូបភាពមួយនេះស្រស់ស្អាតដូចជាគំនូរដែលគូរដោយវិចិត្រករថ្វីដៃល្អក្នុងក្រសែភ្នែកអ្នកមើល ព្រោះផ្ទៃមុខសង្ហាស្ដែងពីភាពកំណាច ទាស់តែម៉្យាងដែលបបួលអោយមានអារម្មណ៍ថាចង់រត់គឺទឹកមុខខ្មៅងងឹតមិនរាប់ញាតិរបស់គេនិងទឹកមុខមានអំណាចគួរឲ្យរអា។
   រាងក្រាស់យាងដំណើរស្វាហាប់ឈានជំហានវែងមួយៗយាងចូលមកក្នុងដោយមានអមដោយមនុស្សជំនិតរបស់ទ្រង់ប្រហែលបីបួននាក់ដើរតាមពីក្រោយចូលទៅកណ្ដាលព្រះរាជវាំងឆ្លងកាត់ទ្វារវាំងពណ៌មាសជាច្រើនផ្ទាំងនិងទស្សនិកភាពខាងក្នុងរាជវាំងដែលមានសួនអធិរាជនៅមាត់ទឹកនិងកន្លែងផេ្សងៗទៀតដែលទុកឲ្យខ្សែស្រឡាយរាជវង្សមកកម្សាន្ដលេងដើររហូតដល់ដំណាក់ព្រះរាជាអមដោយសំឡេងស្រែកប្រកូកប្រកាសចេញពីលោកអាមាត្យដែលកំពុងឈរយាមនៅខាងក្រៅមាត់ទ្វារចេញចូលនៃដំណាក់៖
«អង្គម្ចាស់Chengយាងមកដល់ហើយក្រាបទូល»
«ក្រាបថ្វាយបង្គំព្រះបិតា!!» ព្រះអង្គម្ចាស់ទី២ឈរទម្លាក់ខ្លួនក្រាបថ្វាយបង្គំរួមលុតជង្គង់ធ្វើការគោរពដល់មកកាន់ទ្រង់ដែលជាព្រះអធិរាជដែលប្រថាក់ខ្ពស់លើកៅអីនាគនិងតុឈើធំមួយដែលមានឯកសារនិងជក់ក្នុងដៃ។
«ឆាប់ក្រោកឡើងម៉ោ បុត្រ!! ខេះៗៗ អង្គុយចុះមក» សំលេងក្អកមិនឈប់របស់ស្តេចFu Jun ព្រមទាំងងើយមុខឃើញបុត្រឈរឲ្យជ្រងោត្រង់ខ្លួនភ្លឹង ទ្រង់ក៏ទម្លាក់ជក់ក្នុងដៃចុះ ពេលអង្គម្ចាស់ទី២យាងមកអង្គុយលើកៅអីជិតនោះ។
«បិតាគួរតែថែរក្សាសុខភាពឱ្យបានល្អ!!»
«បិតាមិនអីនោះទេ បុត្រធ្វើដំណើរទៅការពារនៅព្រំដែនខាងជើងរាជធានីធ្វើអោយបុត្រលំបាកមិនតិចទេ បិតាក៏ឃើញថាច្រើនឆ្នាំមកនេះ បុត្រកសាងគុណសម្បត្តិដល់ប្រទេសជាតិមិនតិចទេ!!មែនហើយ បិតាគួរតែមានអំណោយពិសេសដល់បុត្រទើបបាន!» ព្រះអង្គនិយាយយ៉ាងវែងអន្លាយលួចសរសើរបុត្ររបស់ខ្លួនដែលពិបាកនឹងលាក់បាំង។
«បុត្រគ្រាន់តែធ្វើតាមតួនាទីតែប៉ុណ្ណោះ!! ព្រះបិតាមានការអ្វីជាមួយបុត្រឬ?» បុរសសង្ហារដែលមានងារជាអង្គម្ចាស់ឆ្លើយតបយ៉ាងរលូន ហើយក៏លើកចិញ្ចើមសួរ​ព្រោះទទួលបានសំបុត្រកោះហៅតាំងពីមកដល់ឆាងអានយប់មិញ។
«បិតាឮដំណឹងអំពីស្បៀងអាហារកងទ័ពនៅគួងយៀន ស៉ើបដល់ណាហើយ?» អ្នកជាបិតាសួរយ៉ាងតានតឹង។
«អ្នកដឹកជញ្ជូនស្បៀងត្រូវបានគេសម្លាប់អស់ យប់មិញបុត្រក៏បានទៅចាប់ខ្លួនមន្រ្តីឃ្លាំងមើលកងការពារស្លាបមាស បុត្របានទៅឆែកឆេរតាមលំនៅដ្ឋានរបស់គេតែគ្មានដានឬតម្រុយនោះទេ...»
គេនិយាយបង្ហើរនិងជ្រិមភ្នែក ទោះរកដានមិនទាន់ឃើញតែក៏មិនបានមានន័យថាគេនឹងចុះចាញ់ងាយៗទេ។
មួយរយៈនេះស្បៀងសម្រាប់កងទ័ពដែលដឹកជញ្ជូនមកមានបញ្ហា មានអ្នកលួចរំដោះចេញពីស្បៀងកងទ័ពលេបយក១ភាគ១០ បុគ្គលដែលពាក់ព័ន្ធសុទ្ធសឹងសម្លាប់បំបិទមាត់ តែជាករណីមិនបន្សល់ទុកដាន មើលទៅអ្នកនៅពីក្រោយខ្នងលេងដៃធ្ងន់យ៉ាងនេះ។
«បុត្រនឹងប្រញាប់ចាត់ចែងរឿងនេះ បិតាកុំព្រួយព្រះទ័យអី កងទ័ពធ្វើសង្រ្គាមបង្ហូរឈាមនៅព្រំដែន ពួកជញ្ជក់ឈាមបែរជាសុីផឹកសប្បាយនៅទីនេះ ដរាបណាបុត្រនៅមានជីវិត បុត្រនឹងរកការពិតដោយខ្លួនឯង» ក្នុងឋានៈជាមេបញ្ជាការ គេនឹងដោះស្រាយនិងវែកមុខរកពួកជនក្បត់ឲ្យបាន។
«ល្អៗ បិតានៅមានភារកិច្ចមួយទៀតសម្រាប់បុត្រ បុត្រប្រហែលជាបានដឹងខ្លះៗហើយថានៅក្នុងកំណត់ត្រាសុីនយូចឺ កាលស្តេចស៊ូយ៉ានៅមានព្រះជន្មាបានបន្សល់នូវកំណប់ទ្រព្យនិងគ្រឿងអាវុធដ៏មហាសាលមួយ អាថ៌កំបាំងរបស់វាទាក់ទងទៅនឹងផ្លាកបញ្ជាអធិរាជដែលបានបាត់ កូនសោរដ៏សំខាន់និងផែនទីការពារ!! យើងបានបញ្ជាកេងសម្ងាត់រាប់រយរាប់ពាន់នាក់សុទ្ធតែបាត់ដំណឹង!!»
«ព្រះបិតាចង់មានន័យថាផ្លាកបញ្ជាអជិរាជជាផ្លាកបញ្ជាសំខាន់បំផុតសម្រាប់ព្រះរាជាក្នុងការគ្រប់គ្រងទឹកដីនិងបញ្ជាសម្តេចទាំងអស់ ប៉ុន្តែផ្លាកបញ្ជាត្រូវបានបាត់ក្រោយសង្រ្គាមរាជវង្សសួយមកម្ល៉េះ!!»
ចឹងមិនយូរនេះទេ អាថ៌កំបាំងមួយនោះនឹងភាពចរាចលនៅក្នុងនគរ ជាពិសេសក្នុងជួររាជការនិងពិភពគុណជាមិនខាន ប៉ុន្តែតាមមើលអំណាចគ្រប់ទិសទីប្រាកដជាលោភលន់អាចនឹងមានសកម្មភាពស្វែងរកផ្លាកបញ្ជានោះ ហើយបើអ្នកណាមានផ្លាកបញ្ជាមួយនេះនឹងក្លាយទៅជាអ្នកគ្រប់គ្រងដែនដីបន្ទាប់!!
«ត្រូវហើយ ជួឈឹង ចុះបុត្រគិតថាខ្លួនឯងមានសមត្ថភាពស្វែងរកផ្លាកបញ្ជានោះហើយនិងជួយសម្រេចនូវអាថ៌កំបាំងនេះដែរទេ?!!»
«បិតាទុកចិត្តចុះ បុត្រមិនធ្វើឲ្យបិតាខកបំណងទេ!!»
ស្តេចFu Junសម្លឹងមើលបុត្រមិនព្រិចមុននឹងតឿនតិចៗ។
«ល្អៗ ប៉ុន្តែបុត្រត្រូវប្រយ័ត្នពីសុវត្ថិភាពរបស់ខ្លួនឯងបន្ថែមទៀត ថ្ងៃណាមួយឯងក៏ត្រូវអាចដើរតាមគន្លងរបស់យើង ឯងកុំភ្លេច»
«បុត្រមិនចង់ប្រឡូកខ្លួនក្នុងរឿងរាជកិច្ចនោះទេ ធ្វើទាហានគួរតែល្អជាង» បិតារបស់ទ្រង់នៅតែមិនបោះបង់ការតាមបញ្ចុះបញ្ចូលឲ្យគេកសាងខ្លួនប្រឡូកក្នុងវិស័យនយោបាយរាជកិច្ច។ ZhuoChengគ្រវីក្បាលព្រោះមិនចង់អង្គុយបំប៉ុកនឹងឯកសារក្នុងការិយាល័យ គេចូលចិត្តការងារដែលប្រថុយប្រថានខ្លាំង។
«យាងទៅចុះ បិតាអស់កិច្ចការហើយ ឧស្សាហ៍មករាជវាំងលេងបិតាផង»
«ក្រាលទូល ព្រះបិតា បុត្រសូមថ្វាយបង្គំលា» អង្គម្ចាស់ទីពីរចាប់ឱបគំនាបបន្តិច រួចក៏ឈានជើងបកក្រោយបែរខ្នងទាំងទឹកមុខមាំនឹងធឹង។

 គ្រាប់ពេជ្របេះដូង [Falling for Mr. Villain]  កែសម្រួលWhere stories live. Discover now