កូន​ក្រមុំ​ក្លែងក្លាយ​របស់​បង​💜✨

86 10 0
                                    

ភាគ​ទី៥​ :​ ជួប​ភ្លាម​ស្រលាញ់​ភ្លែត​😅

កាល​ដែល​ឃើញ​ពួកគេ​ស្នឹត​ស្នាលបែបនេះ​ធ្វើ​ឲ្យ​អ្នក​ដែល​អង្គុយ​លេី​សាឡុង​ក្ដៅ​ចិត្ត​ភ្លាម​ៗ

តាមពិត​នាង​តូចសៀវជីងស្រឡាញ់​អុីបូ​យូរ​ណាស់មក​ហើយ​
ហេីយ​មូល​ហេតុ​អី​បាន​អុីបូ​ស្គាល់​  វិនឆីង​នោះ គឺ​ដោយសារ​តែ​នាង​តូច​នេះ​ហើយ​

+​២ឆ្នាំ​មុន

គ្រួសារ​ Fong

<អ្នក​ម៉ាក់​លោក​ប៉ា​ ខ្ញុំ​មក​វិញ​ហើយ​>​ សៀវ​ជីងពោល​ឡេីង​ពេល​ដែល​នាង​ត្រឡប់​មក​ពី​ថត​វិញ​

<មក​វិញ​ហើយ​ហេស​ហត់​ទេកូន​? >​អ្នក​ស្រី​ហ្វុង​

<ហត់​តាស​ម៉ាក់​ ថ្ងៃ​នេះ​ថត​ច្រើន​ប្លង់​ណាស់​  វិនឆីង​យក​ទឹក​ឱ្យ​ខ្ញុំ​មួយ​កែវ​មក​>នាងតូច​និយាយ​ ត្អូញត្អែរ​ប្រាប់​ម៉ាក់​នាង​ដោយ​មិន​ភ្លេច​ស្រែក​បញ្ជា​ឱ្យ​វិនឆីង​យក​ទឹក​មក​ឱ្យ​

(អ្នក​ទាំងអស់​គ្នា​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថាហេតុអី​បាន​ជា​វិនឆីង​ទៅ​នៅ​គ្រួសារ​ហ្វុង​ តាម​ពិត​វិនឆីង​ជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ​នៅ​ពេល​នាង​អាយុ១០ឆ្នាំ​  បាន​គុណ​បុណ្យ​ អ្នក​ស្រី​ហ្វុង​ដែល​ជា​ប្អូន​ស្រី​បង្កើត​របស់​ឪពុក​នាង​យក​មក​ចិញ្ចឹម​ លោក​ហ្វុង​អ្នក​ស្រី​ហ្វុង​ ចិញ្ចឹម​បីបាច់​នាង​ដូច​ជា​កូន​បង្កើត​អញ្ចឹង​ទេីប​ ធ្វើ​ឱ្យ​សៀវជីង​មិន​ចូលចិត្ត​នាង​តាំង​ពី​ក្មេង​មក​ម្ល៉េះ​ ថែម​ទាំង​ទុក​នាង​ដូចជា​អ្នក​បម្រើ​ទៀត)

<ម៉ាក់​ប្រាប់​ប៉ុន្មាន​ដង​ហើយ​ មេច​ក៏​ហៅបង​បែបនេះហាស>​ អ្នក​ស្រី​ហ្វុង​ស្ដី​ឲ្យ​កូន​ព្រោះ​ថា​ប្រាប់​មិន​ចេះ​ស្ដាប់​សោះ​ ឱ្យ​ហៅ​វិនឆីង​បង

<ខ្ញុំ​ចង់​ហៅ​ ខ្ញុំ​ជា​កូន​ទោល​គ្មាន​បង​ប្អូន​ទេ>​ និយាយ​និង​សម្លក់ស្រប​ពេល​ឃេីញ​ វិនឆីង​កាន់​ទឹក​មក

<មិន​អីទេអ្នក​មីង​ នេះ​ទឹក​សៀវ​ជីង​ >​ វិនឆីង​និយាយ​ហើយ​ហុច​ទឹក​ទៅ​សៀវជីង​ រួច​នាង​តូច​ទទួល​ញញឹម​ឌឺ​ដាក់​វិនឆីង​

កូន​ក្រមុំ​ក្លែងក្លាយ​របស់​បង​ 💙Where stories live. Discover now