កូន​ក្រមុំ​ក្លែងក្លាយ​របស់​បង​❤️🌷

82 8 0
                                    

ភាគ​៦:​ កុំមក​ផ្ដេសផ្ដាស​ជាមួយ​ប្ដី​យេីង​☺

មក​ដល់​ផ្ទះ​បាយ​

<អួយ​ឈឺ​!  លែង​ដៃ​យេីង​ភ្លាម​ស្រី​ចង្រៃ​> គ្រាន់​តែ​មក​ដល់​ផ្ទះ​បាយ​ភ្លាម​សៀវជីង​ ស្រែក​ថាឱ្យ​ចាន់​ភ្លាម​

<ហុឹស​!  យេីង​ក៏​មិន​ចង់​ប៉ះ​នាង​ប៉ុន្មាន​ដែរ​ 😒>​ គិត​ហេស​ថា​គេ​ចង់​ប៉ះ​ស្រី​ដូច​ជានាង​នោះ​ គ្រាន់​តែ​មិន​ចង់ឱ្យ​ទៅ​ញ៉ែ​ញ៉ង​ប្ដី​គេ​តែ​ប៉ុណ្ណោះ​
ស្រី​ដូច​ជានាង​ចាន់​មិន​ចាំបាច់​ស្គាល់​យូរ​ក៏អាចដឹង​ពី​សន្ដាន​បាន​ដែរ

<ផាច់!  ឥឡូវ​នេះ​ឯង​ប្រហេីន​ដាក់​យើង​ណាស់​ណ៎​ យ៉ាង​មេច​អាងមាន​អុីបូ​ជា​ខ្នង​បង្អែក​គិតថា​យេីង​មិន​ហ៊ាន​ធ្វើ​អីឯងមែន​ទេ? >​មុខ​របស់​ចាន់​ត្រូវ​ងាក​ទៅ​ម្ខាង​ដោយ​កម្លាំង​ដៃ​របស់​សៀវជីង​ ព្រមទាំង​ទឹក​មុខ​សម្លក់​ទៅ​ចាន់​ចង់​លៀន​ភ្នែក​  ប៉ុន្តែ​គិត​ថា​ចាន់ព្រម​ឱ្យ​វ៉ៃ​ហ្រ្វី​ៗហេស..

<ផាច់​ៗ!  នាង​មាន​សិទ្ធិ​អី​មក​វ៉ៃ​យេីង​ ហេីយ​មួយទៀត​យេីងមិន​មាន​មូលហេតុ​អី​ត្រូវ​ខ្លាច​នាង​ ចាំ​ទុក​ណាកុំ​មក​ផ្ដេសផ្ដាស​ជាមួយ​ប្ដី​យេីង​ឱ្យ​សោះ​បេីនាង​មិន​ចង់​មានរឿង​ជាមួយខ្ញុំ​>​មិន​ឱ្យ​ចាញ់​ក៏ទះតបវិញ​ពីរ​កំផ្លៀង​ ព្រម​ទាំង​ច្របាច់​ក​ជាមួយ​នឹង​ សំដី​គំរាម​ទៀត​ផង​ ដែល​ធ្វើឲ្យ​សៀវជីង​ស្រឡាំងកាំង​យ៉ាង​ខ្លាំង​

<ខិខិខិ​ លែងយេីង​ខិ​...លែង..>សៀវជីង​ព្យាយាម​ទះដៃចាន់ឱ្យ​លែង​ដៃ​ព្រោះ​នាង​ស្ទើរ​តែ​ផុត​ដង្ហើម​ហេីយ​ បន្ទាប់​មកចាន់​ក៏​លែងដៃវិញ

<ឯង​ជា​ស្រី​បិសាច​ ចាំ​មេីល​យេីង​ទៅ​ប្រាប់​អុីបូ​ ហឹក​>​នាងតូចសៀវ​ជីង​និយាយ​ហើយ​ស្ទាបក​ខ្លួន​ឯង​តិច​ៗ

<សាកល​មេីល​ទៅ​ តែថាគិតហេសថា​អុីបូ​ជឿ​នាង​នោះ​ហឹស>ចាន់មិន​ត្រឹម​និយាយ​ថែម​ទាំង​សេីច​ឌឺទៀត​បន្ទាប់​មក​គេ​ក៏​ចាប់ផ្ដើម​រៀបចំ​ធ្វើ​ម្ហូប​

<អាយ! !  ស្រី​ចង្រៃ​ នាង..នាង..>ដោយ​និយាយ​អី​មិន​ក៏ស្រែក​ចាចតែម្ដង​

កូន​ក្រមុំ​ក្លែងក្លាយ​របស់​បង​ 💙Where stories live. Discover now