កូន​ក្រមុំ​ក្លែងក្លាយ​របស់​បង​💙💫

292 23 2
                                    

ភាគ​១០ :​ ការ​ដឹងខ្លួន​របស់​វិនឆីង​

ខ្ញុំ​បាន​សន្យា​ជាមួយ​នឹង​ស្វាមី​របស់​ខ្ញុំ​ទាំង​ដែល​ខ្ញុំ​ដឹង​ច្បាស់នៅ​ក្នុង​ចិត្ត​ថា​ខ្ញុំ​ជាមនុស្ស​កុហក​  ខ្ញុំ​គឺ​ក្លែងក្លាយ​តាំងពី​ដេីម​មក​😪

តេីខ្ញុំ​អាច​ធ្វើ​អ្វី​បានក្រៅ​ពីជ្រេីស​រេីស​ផ្លូវ​មួយនេះ? ​  តេីខ្ញុំ​ត្រូវ​ប្រាប់​គាត់​យ៉ាង​មេច​ទៅ​ ប្រាប់​ថា​ខ្ញុំ​មិន​មែន​ប្រពន្ធ​គាត់​ ប្រាប់​ថាខ្ញុំ​ជា​ព្រលឹង​ដែល​ចូល​មក​ស្ថិត​នៅ​ក្នុង​រាងកាយ​ប្រពន្ធ​គាត់​?   តេី​គាត់​អាច​ជឿ​ខ្ញុំ​ទេ?  ហេីយ​បេីខ្ញុំ​ប្រាប់​គាត់ទៅ​  គាត់​អាចចាកចេញ​ពី​ខ្ញុំ​ទេឬខ្ញុំ​អាច​បាត់បង់​គាត់​ទៅ​ជារៀងរហូតដែរ​ទេ​ ?  អត់​ទេ​  ថាខ្ញុំ​អាត្មា​និយម​ក៏​បាន​ តែ​ខ្ញុំ​ពិតជា​មិន​ចង់បាត់​បង់គាត់ពិតមែន​ ទោះ​មិន​ដឹង​ថា​ពេលវេលា​របស់​ខ្ញុំ​នៅ​សល់​បាន​ប៉ុណ្ណា​ក៏​ដោយ​ ក៏វានៅ​តែ​មាន​តម្លៃ​ខ្លាំង​បំផុត​សម្រាប់​ខ្ញុំ​

ហេតុ​​ដូច្នេះ​មាន​តែ​ស៊ូ​លាក់បាំង​បន្ដ​ទៀត​ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា​ក្នុង​ពេល​នេះ​ខ្ញុំ​រស់​នៅ​ដោយ​គ្មាន​គាត់​មិនបាន​ទេ​......

ហាងកាហ្វេ​ Sweeties ☕️

ហាងកាហ្វេ​មួយ​កន្លែង​មេីល​ទៅ​មាន​លក្ខណៈ​ស្ដង់ដារ​ខ្លាំង​ណាស់​ មាន​ភ្ញៀវ​ចេញ​ចូល​ជា​ហូរហែ​ ហេីយ​ក្នុង​ចំណោម​នោះ​ក៏​ឃើញ​មាន​អ្នក​កម្លោះ​រូប​សង្ហា​ម្នាក់​កំពុង​អង្គុយ​ ទាំង​ទឹក​មុខ​មិន​សូវជា​ល្អ​ប៉ុន្មាន​ទេ​

<​ មេចក៏យូរ​ម្ល៉េះ​ ?  តិច​ខ្ញុំ​ត្រូវ​គេ​បោក​ប្រាស់​ទៅ​ អ្ហេីយ​សយ​មែន​> ជៀងឆឹង​អង្គុយ​រអ៊ូ​ង៉ូវៗម្នាក់​ឯង​ខណៈ​ពេល​ដែល​គេមក​ដល់​តាម​ម៉ោង​កំណត់​រួច​អង្គុយ​រង់ចាំ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​សន្ទុះ​ធំ​ហេីយតែ​នៅ​មិន​ទាន់​ឃេីញ​អ្នក​ដែល​ខល​ណាត់​ជួប​គេមកដល់​ទៀត​ គេ​រៀប​នឹង​ក្រោក​ឈរ​ចាកចេញ​ទៅ​ហេីយ​

រីង​រីង~~~~ ទូរសព្ទ​​របស់​គេបាន​បន្លឺសំឡេង​ឡើងហាក់​មាន​អ្នក​ណា​កំពុង​ខល​មក​ គេ​លេីក​ទូរសព្ទ​មក​មេីល​ឃើញ​ថា​ជា​លេខ​របស់​បងចាន់​គឺ​ចែ​សៀនលី​នេះ​ឯង​

កូន​ក្រមុំ​ក្លែងក្លាយ​របស់​បង​ 💙Where stories live. Discover now