ភាគ៨ : ការសង្ស័យ
កំពុងតែមានសេចក្តីសុខជាមួយនឹងអាហារពេលព្រឹក សំឡេងកណ្ដឹងក៏បន្លឺឡើង ហេីយមិនបាច់ទាយក៏ដឹងដែលថាជាអ្នកណា
<សួស្ដីបងស្រី >គ្រាន់តែបេីកទ្វារមកភ្លាមក៏ឃើញកាយតូចច្រឡឹងរបស់សៀវជីងជាមួយនឹងសំលៀកបំពាក់សិចស៊ីគួរសម ញញឹមទៅកាន់ចាន់បែបពេបជ្រាយ
<ចាសួស្តី 😒> ដោយមិនចាំឱ្យគេអញ្ជើញមុនទេនាងតូចដេីរចូលក្នុងផ្ទះខ្លួនឯងតែម្ដងដោយគ្មានជំពាក់ក្បាលអ្នកណាម៉ារៀល
ចាន់ក្រវីក្បាលហួសចិត្តនឹងចរិតឈ្លេីយរបស់នាងរួចក៏ដេីរទៅតាមក្រោយ
<បងបូ! ! អូនទាយថាបងនៅប្រាកដជានៅពិតមែន ថ្ងៃនេះអូនសុំដោយសារឡានបងទៅផងណា>
នាងនិយាយឡើងពេលឃើញអុីបូកំពុងអង្គុយញុំាអាហារនៅតុអាហារ<ចុះឡានរបស់ឯង? > នេះមិនមែនជាសំនួររបស់អុីបូទេតែជាសំនួររបស់ចាន់ទៅវិញ
<គឺដោយសារតែឡានរបស់ខ្ញុំខូច >សៀវជីងក៏ងាកទៅតបសំនួររបស់ចាប់វិញទាំងសម្លក់
<ហេីយឯងមកទីនេះបានយ៉ាងមេច? > សំនួរទីពីររបស់ចាន់
<គឺជិះតាក់ស៊ីមកនឹងហើយ >ស្អីគេសួរនោះសួរហេីយនាងនេះ😒
<ហេីយមេចមិនជិះទៅកន្លែងថតតែម្ដងទៅ ចាំបាច់អីមកទៅនេះ? > ជាក់ស្ដែងណាស់គឺចង់មករញ៉េរញ៉ៃជាមួយប្ដីគេតែម្ដង ស្រីអីចឹង🔥
<គឺខ្ញុំមិនសូវជាស្គាល់ផ្លូវច្បាស់ គិតថាបេីទៅជាមួយបងបូប្រហែលជាងាយស្រួលជាង យ៉ាងមេចមិនបានទេមែនទេបងស្រី >
<ហេីយមេចក៏នាងមិន....បានហេីយៗមិនអីទេចាំទៅជាមួយបងក៏បានដែរ ហេីយឯងញុំាបាយហេីយឬនៅ មកញុំាជាមួយគ្នាទេ>ចាន់រៀបនឹងសួរសំណួរតទៅហើយក៏ ត្រូវ អុីបូនិយាយកាត់មុនព្រោះគេអង្គុយស្ដាប់បងប្អូនពីរនាក់នេះនិយាយយូរៗទៅដូចជាមិនត្រូវគ្នាសោះ
YOU ARE READING
កូនក្រមុំក្លែងក្លាយរបស់បង 💙
Fanfictionអរគុណ អភិនីហារដែលធ្វេីឱ្យអូន បានក្លាយជាប្រពន្ធរបស់បងទោះក្នុងរយៈពេលខ្លីតែវាមានន័យណាស់សម្រាប់អូន...✨❤️