កូន​ក្រមុំ​ក្លែងក្លាយ​របស់​បង​❤️✨

90 9 9
                                    

ភាគ​ ៩ : ការ​សន្យា​🦋

លាចឡេីង🌠

នៅ​មន្ទីរពេទ្យ​🏥

តុក​ តុក​ តុក​~~~​សំឡេង​គោះទ្វារ​បន្លឺ​ឡើង​ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុង​បន្ទប់​ដេីរ​ទៅ​បេីក​ទ្វារ​

<អូស​ ឆឹងៗទេហេស​ ចូល​មក​ណា​> សៀនលី​បង្ហាញ​ស្នាម​ញញឹម​ទទួល​ភ្លៀវ​ជា​ប្រចាំ

<បាទ​បង​  ​ចាន់​យ៉ាង​ម៉េច​ទៅ​ហេីយ​ គេមិន​ទាន់​ដឹង​ខ្លួន​ទៀត​មែន​ទេ? >​ជៀងឆឹង​ញញឹម​តប​ទៅ​កាន់​បង​ស្រី​វិញ​ទាំង​ក្នុង​ដៃ​មាន​អាហារ​មួយ​ចំនួន​ គេ​យក​ទៅ​ដាក់​លេីតុ​ រួច​ក៏​ដេីរ​សំដៅ​ទៅ​កាន់​ គ្រែ​អ្នក​ជំងឺ​

<ចា៎​នៅ​ទេ​ បង​ពិត​ជា​ពិបាក​ចិត្ត​ណាស់​ >​សៀនលី​ឆ្លើយតប​ទាំង​មុខ​ស្រពោន​

<មិន​អី​ទេ​ណា​បង​  គេ​នឹង​ឆាប់​ដឹង​ខ្លួន​ឡើង​នៅ​ពេល​ឆាប់ៗ​នេះ​ជា​មិន​ខាន​ទេ​ >​ ឆឹង​សម្លឹង​មេីល​ទៅ​ចាន់​រួច​ហេីយ​និយាយ​លួងលោម​ទៅកាន់បង​ស្រី​ចាន់

<ហុឹម​ ហេីយ​បង​ក៏​មាន​ការ​ទៅ​ក្រៅ​ប្រទេស​ទៀត​ មេីល​ទៅ​ទាល់​តែ​ជួល​អ្នក​គ្រូ​ពេទ្យ​មក​មេីល​ថែហេីយ​ព្រោះ​ ម៉ាក់​ប៉ា​រវល់​នៅ​ឯ​ចំការណាស់​>

សៀនលី​ត្រូវ​មាន​ការងារ​ជា​បន្ទាន់​​នៅ​ក្រៅ​ប្រទេស​ទេីប​គេ​ត្រូវ​គិត​ច្រើន​ និង​បារម្ភ​ពី​ចាន់​ណាស់​

<​មិន​អីទេណាបង​ ចាំ​ខ្ញុំ​ជា​អ្នក​មេីល​ថែ​ចាន់​ជំនួស​បង​ក៏​បាន​ដែរ​ សាលា​ខ្ញុំ​ជិត​ដល់​ថ្ងៃ​វិស្សមកាល​​ហេីយ​ ​ បង​ទៅ​បារាំង​ ដោយ​ស្ងប់​អារម្មណ៍​ចុះ​ណា>

<អរគុណ​ណាឆឹង​ ចាន់ពិត​ជា​មាន​សំណាង​ណាស់​ដែល​បាន​ប្អូន​ជា​មិត្ត​ >
សៀនលី​ញញឹម​ទៅ​កាន់​ឆឹង​ នៅ​ពេល​នេះ​គេ​អាច​ទុក​ចិត្ត​បាន​ហើយ​ លែង​សូវ​បារម្ភ​ដូច​មុន​ទៀត​ហេីយ​

_________
<ឯង​ត្រូវ​តាម​ដាន​វា​ឱ្យ​ជាប់​ ហេីយ​រាយការណ៍​ប្រាប់​យើង​ជា​ហូរហែ​លឺទេ? >​សំឡេង​សៀវជីង​បន្លឺ​ឡើង​ទៅ​កាន់​ទូរសព្ទ​ រួចប្រព័ន្ធទូរសព្ទ​ក៏បាន​កាត់​ផ្តាច់​

កូន​ក្រមុំ​ក្លែងក្លាយ​របស់​បង​ 💙Where stories live. Discover now