[ ភាគទី ០១ ] "ជីមីន គួរឲ្យធុញខ្លាំងណាស់"​ យ៉ុនហ្គី

4.5K 178 2
                                    

រឿង មន្តស្នេហ៍លោកពូ

ទីក្រុងសេលអូរដែលជាទីក្រុងដែលល្បីល្បាញនឹងមានអ្នករស់នៅច្រើនហើយក៏ជាទីក្រុងដែលអ៊ូអរទៀតផង។ ក្រលែកមកមើលភូមិគ្រឹះត្រកូល មីន ដែលជាអ្នកមានជាងគេប្រចាំទីក្រុងហើយល្បីឈ្មោះផងដែល

< ជំរាបសួរលោកប៉ាអ្នកម៉ាក់ > រាងក្រាស់សង្ហារដើរចះុមកក៏ស្វាគមន៍នាមជាម៉ាក់ប៉ានៅខាងក្រោមតាមទម្លាប់របស់ខ្លួន

< ចា៎កូន!! ហើយកូនរៀបចំទៅណាតែងខ្លួនសង្ហារម្លេះ? ទៅជួបស្រីមេនទេកូន? > អ្នកស្រីមីន

< ប្រហែលហើយម៉ាក់វា > លោកមីន និយាយញោះនាយឯនាយវិញអាញឹមអៀនឡើងខ្ជឹប

< ប៉ាម៉ាក់ចេះតែថាហើយខ្ញុំចេញទៅទិញអីវ៉ាន់តើ > យ៉ុនហ្គី

< អឹម...ទៅឆាប់មកវិញផងណាព្រោះថ្ងៃនេះក្មួយរបស់កូនគេមកលេង > អ្នកស្រីមីន

< ក្មួយណាម៉ាក់? ម៉េចក៏កូនមិនដែលឮមិនដែលស្គាល់សោះចឹង? > យ៉ុនហ្គី ហាក់ដូចជាមិនដឹងពិតមេនទេន

< ហឹម...ចាំកូនមកវិញចាំម៉ាក់ប្រាប់ ដឹងតែថាម៉ាក់នាងជាកូនធម៍របស់ម៉ាក់ទៅបានហើយ > អ្នកស្រីមីន

< បាទម៉ាក់ប៉ាចឹងកូនសុំទៅសិនហើយ > យ៉ុនហ្គី និយាយហើយក៏ដើរចេញទៅរកឡានបើកចេញទៅក្រៅបាត់

< អូនសាកខលទៅកូន ផាក មើលថាកូនរបស់គេមកដល់ឬនៅ? > លោកមីន

< មិនបាច់សួរទេបើកូនគេមកដល់គេខលប្រាប់ហើយ > អ្នកស្រីមីន

រុឺង!! រុឺង!!
មិនយូរប៉ុន្មានទូរស័ព្ទរបស់គាត់ក៏មានអ្នកខលមក ហើយអ្នកខលមកនឹងគ្មានអ្នកណាក្រៅពីអ្នកស្រីផាកនោះទេ

< អាឡូកូន > អ្នកស្រីមីន

< អាឡូម៉ាក់!!! ជីមីន នាងបានមកដល់ផ្ទះហើយតែឥឡូវនាងអស់កម្លាំងនាងទៅសម្រាកបាត់ហើយចាំនាងងើបចាំខ្ញុំនាំនាងទៅ > អ្នកស្រីផាក

< មិនអីទេកូនចាំពេលណាក៏បានដែល > អ្នកស្រីមីន

< ចា៎ម៉ាក់ចឹងបានហើយម៉ាក់កូនរៀបចំអាហារឲ្យ ជីមីន សិន > អ្នកស្រីផាក

[ មន្តស្នេហ៍លោកពូ ] ចប់✔️Where stories live. Discover now