ដំណើរបោះជំហានដើរទៅមុខយ៉ាងល្វត់របស់ក្មេងប្រុសមុខមាត់គួរឱ្យស្រឡាញ់ចូលចិត្ត មានមុខងារជាសិស្សរៀនបញ្ចប់ឆ្នាំផង និងមានការងារជាតារា Model ដ៏មានកេរ្តិ៍ឈ្មោះគួរឱ្យស្ងើចសរសើរទៀតផង ។ ស្ថិតនៅក្នុងវ័យប៉ុន្នេះតែគេអាចរកប្រាប់សម្រាប់ផ្គត់ផ្គង់ការរស់នៅ ការហូបចុក និងការសិក្សា រួមទាំងអាចផ្តល់ប្រាក់ទៅកាន់គ្រួសារថែមទៀតផង ។ មិនត្រឹមតែមានរូបសម្រស់ល្អស្រស់ស្អាត ប៉ុន្តែគេក៏មានអត្តចរឹកល្អ រួសរាយ ថែមទាំងមិនចេះប្រកាន់រឿងមានក្រ លើកតម្កើនខ្លួនឯងជាតារាឡើយ គេបែកចែកពេលវេលាការងារ និងការសិក្សាបានដាច់ស្រាច់មិនឱ្យជំពាក់ជំនិនគ្នាទេ ។
អ្នកដែលកំពុងតែត្រូវគេរៀបរាប់នៅខាងលើនោះគឺជា គីម ថេយ៉ុង ។ គេក៏មានឈ្មោះជាសិស្សពូកែម្នាក់ក្នុងចំណោមសិស្សពូកែទាំងដប់ប្រចាំសាលា កាលពីខែមុនគេវីរវក់ជាមួយនិងការងារខ្លាំងក៏មិនសូវជាបានរៀនជាប់លាប់ ហើយពិន្ទុរបស់គេក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខប្រាំ ប៉ុន្តែខែនេះគេបានស៊ូណាស់សង្ឃឹមថាគេនិងចុះមកវិញបានខ្លះទៅចុះ ។
គេបោះជំហានដើរទៅមុខរៀងលឿនជាងមុនសម្តៅទៅក្តារខៀនដែលតែងតែបិទពិន្ទុសិស្សពូកែនៅទីនោះជារៀងរាល់ឆ្នាំ មើលចុះមនុស្សកុះករច្រើនសម្បើមណាស់ មិនដឹងថាថ្នាក់ណាមកខ្លះទេ ។ សាលានេះគឺពិតជាធំខ្លាំងណាស់ មានបន្ទប់ដល់ទៅ ១០០ ឯណោះ ហើយនៅក្នុងថ្នាក់នីមួយវិញគឺតែងតែប្រឡងជម្រុះយកសិស្សលេខមួយគ្រប់ៗថ្នាក់ទៅប្រកួតប្រជែងជាមួយគ្នា ដោយយកត្រឹមតែ ១០ អ្នកតែប៉ុណ្ណោះ ដែលមានឈ្មោះជាប់នៅក្នុងតារាងសិស្សឆ្នើមប្រចាំសាលា ។
« ខ្ញុំបានលេខ ២ យ៉េស!! ខ្ញុំចុះលេខហើយ » គ្រាន់តែដើរមកដល់ភ្លាមនាយតូចរូបស្រស់ក៏ចាប់ពិនិត្យឈ្មោះពីខាងក្រោមឡើងទៅខាងលើ អ្វីដែលគេរំពឹងទុកគឺពិតជាបានដូចបំណងដោយសារតែពេលនេះគេកំពុងតែគ្រងដំណែងលេខពីរស្ថិតក្នុងនាមជាសិស្សឆ្នើមប្រចាំសាលា ប៉ុន្តែក៏ត្រូវតែងាកទៅមើលតារាងម្តងទៀតដោយសារតែចង់ដឹងថាអ្នកណាស្ថិតនៅលេខរៀងលើគេបង្អស់ ។
YOU ARE READING
S H O R T N O V E L S
Romanceប្រជុំទៅដោយប្រលោមក្តៅសាច់និងមនោសញ្ចេតនាគ្រប់ប្រភេទ 🥰 និពន្ធដោយ : អ៊ែលរ៉ា រ៉ូហ្សា (សៀម លីហ័ង) 05/11/2020