នៅលើនាវាទេសចរមួយដែលកំពុងតែធ្វើដំណើរនៅលើសមុទ្រដ៏ធំ មានមនុស្សជាច្រើនកុះករបានចូលរួមនៅក្នុងការធ្វើដំណើរមួយនេះ ហើយអ្នកនៅទីនេះគឺសុទ្ធតែជាអ្នកមានមុខមានមាត់នៅក្នុងសង្គម តារាល្បីៗ ឬក៏មហាសេដ្ឋី និងអ្នកធ្វើមុខជំនួញធំៗ ។ នៅយប់នេះក្នុងកាប៉ាល់ក៏បានធ្វើពិសេសជប់លៀងមួយដើម្បីទទួលស្វាគមន៍កូនប្រុសតែមួយគត់របស់ម្ចាស់កាប៉ាល់ ។
ក្រឡេកមកមើលអ្នកកម្លោះរូបសង្ហារវ័យ 25 ឆ្នាំម្នាក់ដែលកំពុងតែអង្គុយក្រេបស្រាទំពាំងបាយជូរមួយកែវតិចៗ បង្ហាញឱ្យឃើញអំណាចតាមកែវភ្នែកនិងកាយវិការរបស់គេ មានមនុស្សស្រីជាច្រើនបានចាប់អារម្មណ៍ជ្រួលជ្រើមនិងគេមិនចេះតិចអ្នក ហើយអ្នកកម្លោះម្នាក់នោះគ្មានអ្នកណាក្រៅពី Jeon Jungkook នោះទេ រូបសម្បត្តិដូចទេពវបុត្រដើរដី សមត្ថិភាពក៏មានពេញខ្លួន គិតទៅគេទើបតែ 25 ឆ្នាំទេ តែគេអាចគ្រប់គ្រងកាសុីណូធំៗ ក្រុមហ៊ុន និងសណ្ឋាគាជាច្រើននៅក្នុងដៃ ។
« នោះជាអ្នកណា?? » សម្លេងមាំៗរបស់អ្នកកម្លោះក៏បានបន្លឺឡើង នាយក្រលែងកែវស្រាចុះឡើងៗ សម្លឹងមើលរាងតូចរូបស្រស់ ស្នាមញញឹមគេស្រាប់តែទាក់ទាញភ្នែកខ្លួនឱ្យចង់តែគយគន់មើលរង្វង់មុខតូចច្រមិចៗនោះដកមិនរួចសោះ ។
« គេជាកូនប្រុសម្ចាស់កាប៉ាល់នេះ ហើយក៏ជាតារាដ៏ល្បីឈ្មោះថែមទៀតផង ឯងឃើញទេស្អាតណាស់វើយ!!! » Jay តបទៅនឹងសំណួររបស់មិត្តភក្តិជិតស្និទ្ធរបស់ខ្លួនវិញ លើកដៃទៅកេះស្មាគេបែបឱ្យជួយមើលគ្នា ។
« យើងចង់បានគេ » មិនចាំយូរ Jungkook អ្នកកម្លោះមាត់ឆៅ ក៏និយាយចំៗថាចង់បាន ហើយមិនបាច់ចាំយូរទេ បន្តិចទៀតគេច្បាស់ជាបានដូចមាត់នឹង មនុស្សដូចជាគេមិនចេះនិយាយស៉ំាញ៉ំាច្រើននោះទេ បើសិនជាគេចង់បានគេក៏យកឱ្យបានដូចសម្តីអ៊ីចឹង ។
« យើងឮថាគេនឹងរៀបការនៅពេលដែលកាប៉ាល់ចត បើអាចរកអ្នកផ្សេងទៅ គេជិតមានប្តីហើយ » Jay ប្រញាប់ប្រាប់គេជាមុន ហាមគំនិតគេមិនឱ្យធ្វើអ្វីផ្ដេសផ្ដាសជាងការនិយាយ តែមើលទៅហាមមិនជាប់ទេ ។
« ចុះបើគេផ្សំដំណេកជាមួយយើងហើយ?? គេរៀបការជាមួយអ្នកណាបានទៀត?? » Jungkook ដាក់កែវស្រាចុះទៅវិញ រួចក៏បោះជំហានដើរទៅរករាងតូចដែលកំពុងតែឈរនិយាយជាមួយលោកប៉ារបស់គេយឺតៗ ដំណើរដើរពោរពេញទៅដោយអំណាចក៏ទាក់ទាញចំណាប់អារម្មណ៍របស់ Kim Taehyung មនុស្សដែលគេកំពុងតែចង់បានឱ្យងាកមកមើលភ្លាមៗតែម្តង ព្រោះតែចង់ដឹងថាស្រីៗកំពុងតែហ៊ោរដោយសារអ្វី??

YOU ARE READING
S H O R T N O V E L S
Romanceប្រជុំទៅដោយប្រលោមក្តៅសាច់និងមនោសញ្ចេតនាគ្រប់ប្រភេទ 🥰 និពន្ធដោយ : អ៊ែលរ៉ា រ៉ូហ្សា (សៀម លីហ័ង) 05/11/2020